ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្កហេតុបែជាបណ្តោយអោ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:52 នាទី ចំនួនអានៈ 1543

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវៀងរថយន្តធួររីសពណ៍ស និងម៉ូតូម៉ាកឌ្រីមពណ៍ខ្មៅ ឆ្នាំ២០១២នៅលើដងផ្លូវ ជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញ ឃុំសរសរស្តំស្រុកពួក ខេត្តសៀមរាបបណ្តាល អោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរ ស្រាល តែប៉ូលីសចរាចរណ៍ ស្រុកពួកចាប់មិនបានរថយន្តបង្កហេតុបែជាទៅចាប់ រថយន្តកាមរីឆ្នាំ៩៣ដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយ ដឹងថា លោកជាអ្នករតតាក់ស៊ី ពីខេត្តបាត់ដំបងមក ខេត្តសៀមរាបលុះមកដល់ចំណុច កើតហេតុខាងលើបានឈប់រថយន្ត អែបខាងស្តាំដៃ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដើម្បីអោយអ្នកជិះក្នុង រថយន្តក្អួតតែប្រហែល១០នាទីក្រោយមក ស្រាប់តែមាន ម៉ូតូម៉ាកឌ្រីម ជិះមកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុក ពីក្រោយបណ្តាលអោយ ម៉ូតូជនរងគ្រោះវិល៣-៤ជុំមកបុកបែកកង់ក្រោយរថ យន្តរបស់គាត់។

លោកឆាត់ណាបន្តថា ទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹងភ្ញៀវជិះលើរថយន្តរបស់លោក ឆ្លើយអះអាងនៅ មុខសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្រុកពួកថារថយន្តដែលបង្ក ហេតុគឺជារថយន្តផ្សេងម៉ាកធួរីស មិនមែនរថយន្តរបស់លោក យ៉ាងណាក៏ ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់លោទៅសាកសួរតាំងពីម៉ោងប្រហែល ៥និង ៣០នាទី រហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់លោក តែប៉ូលីសបានដកយកកាតគ្រី ដកប័ណ្ណបើកបរ និងតម្រូវអោយមានមនុស្សធានាដោយដកយកទាំងអត្តសញ្ញាណប័ណអ្នកធានា ទុកទៀតផង។

លោកហល់-ឆវាន់ប៉ូលីសចរាចរណ៍អ្នកធ្វើកំណត់ហេតុសំណុំរឿង ខាងលើបានប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩នេះថា ខាងប៉ូសីលនិងផ្តល់ឯកសារអោយទៅម្ចាស់រថយន្តកាមរី៩៣វិញតែមិនដឹងថ្ងៃណា ទេសុំអោយសាកសួរទៅលោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ស្រុកពួក។

លោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ ស្រុកពួកបានអោយដឹងតាមទូរស័ព្ទ នៅម៉ោង១១និង០៥នាទីថ្ងៃទី២៩ នេះថា ខាងប៉ូលីសដកឯកសាររបស់ម្ចាស់រថយន្តកាមរីឆ្នាំ៩៣នេះទុកដើម្បីស៊ើបអង្កេត ហើយណាមួយខាងប៉ូលីស បានរាយការណ៍ទៅព្រះរាជអាជ្ញារងទៀតផង។ លោកគង់សាម៉នបានបញ្ជាក់បន្ថែមថា បើតាមសាក្សីដែលជិះក្នុង រថយន្តកាមរីខាងលើ និងស្រ្តីរងរបួសស្រាលម្នាក់ បានឆ្លើយថា រថយន្តដែលបុកម៉ូតូគឺជារថយន្តធួរីស ដែលបាន បើកគេចខ្លួនបាត់ហើយ តែមូលហេតុដែលលោកដកឯកសាររបស់លោកឆាត់ណាម្ចាស់រថយន្តកាមរី៩៣ នេះទុកមិន ទាន់អោយព្រោះរងចាំភាគីក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ធ្វើបុណ្យសពរួចបើគេមិន ដាក់ពាក្យបណ្តឹង ទៅលើរថយន្តកាមរីនេះទេគាត់ នឹតប្រគល់ឯកសារអោយលោកឆាត់ណាវិញ។ យើងពុំអាចសុំការបំភ្លឺពី លោកជឹម-សុណ្ណ មេប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានទេពាក់ព័ន្ធការណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះព្រោះ ពេលទូរស័ព្ទចូល លោកឆ្លើយថារវល់ជាប់ប្រជុំ។

គេសង្កេតឃើញថា ជាញឹកញាប់ប៉ូលីសចរាចរណ៍ស្រុកពួក តែងតែធ្វើការរបៀបដដែលៗគឺរបៀបចាប់ រថយន្តដទៃ មក ជំនួសរថយន្តបង្កហេតុព្រោះអសមត្ថភាពក្នុងការចាប់អ្នក ដែលប្រព្រឹត្តខុសពិតប្រាកដ់ដូចពាក្យស្លោកពោលថា (ឆ្មាស៊ីត្រីអាំងមិនចាប់ចាប់ឆ្មាដេកផេះអោយទទួលទោសជំនួស)។

លោកឆាត់ណាគ្រាន់តែសង្ឃឹមថា ប៉ូលីសចរាចណ៍ស្រុកពួកនឹងប្រគល់ឯកសារឡានអោយគាត់វិញ ក្នុងពេលឆាប់ៗ និងសង្ឃឹមថាប៉ូលីសអាចចាប់រថយន្តធួរីសនោះ អោយទទួលទោសចំពោះមុខច្បាប់និងសង កង់រថយន្តរបស់គាត់ ព្រមទាំងកញ្ជក់រថយន្តខាងឆ្វេងរបស់គាត់ដែលម៉ូតូជន រងគ្រោះខ្ទាតមកបុក។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា នេះមកពីលោកជឹមសុវណ្ណមេប៉ូលីសចរាចរណ៍ ដែលទើបឡើងថ្មីមិនបានបង្ហាត់ បង្រៀនកូនចៅក្រោមឱវាតអោយធ្វើការត្រឹមត្រូវមានភាពយុត្តិធម៌ចេះ តែដើរចាប់គេចាប់ឯងផ្តេសផ្តាសបែបនេះ ហើយតើមានករណីបែបនេះប៉ុន្មានដងហើយដែលពុំបានលេចធ្លាយចេញអោយគេដឹង?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1746ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1506ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1622ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1553ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1504ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1697ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1287ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1509ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1787ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1389ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18552នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165036នាក់
ខែនេះ    548316នាក់
ឆ្នាំនេះ   1930548នាក់
សរុប   51290474នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:11