លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀង​ខុ​ស​ច្បាប់ដ

ដោយៈ ខេត្តមណ្ឌលគីរី ថ្ងៃទី 25 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:04 នាទី ចំនួនអានៈ 1326

មន្ត្រី​ មួយចំនួនឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តរតនគិរី លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​បានក្លាយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ទ្រង់ទ្រាយ​ធំ ជាងគេ​គ្មាន​នរណា​ហ៊ាននិយាយ ​នោះទេ សូម្បីតែ​លោក កែប តក់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​លោក សៀង ស៊ី​វន នោះដែរ​។

ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​តួរនាទី ជា​នគរបាល​ព្រំដែន ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់ដូរ​បន្ត​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់​៦​ទៅ​១០​ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​សុខ​ស្រួល​បំផុត​។​ឈើ​ ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ការដឹកជញ្ជូន​ចេញ​តាម​ច្រក​អន្តរ​ជាតិ​ដាក់​ដាំ ក៏ដូចជា​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។​

ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ ព្រោះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ភាគច្រើន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ កំពុងតែ​ក្រអឺតក្រទម​យ៉ាងខ្លាំង ដោយសារតែ​ភាព​អសកម្ម​របស់​ពួកគេ​មិន​ត្រូវបាន​អភិបាលខេត្ត​ក្នុងនាម​ជា​ ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ធ្វើការ​ស្តីបន្ទោស​ឬ​ដាក់ពិន័យ​។​

​ លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់​អំពី​ករណី​ឃុបឃិត​លួច​បើក​ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយលោក សៀង ស៊ី​វន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុង​ការជួយ​សម្របសម្រួល​បើក​ច្រករបៀង​ ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ទ្រី ភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​។ យ៉ាងណាក៏ដោយ​មន្ត្រី​ជាច្រើន​បាន​ដឹងឮ​ពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​ អំពើពុករលួយ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សៀង ស៊ី​វន ប៉ុន្តែ​លោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​យកចិត្ត​ទុក​ដាក់​កែទម្រង់​ភាព​អសកម្ម ឬ​ដាក់ពិន័យ​ទៅលើ​លោក សៀង ស៊ី​វន តាមច្បាប់​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។

លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើតូនាទី ​ជា​មេ​បញ្ជា​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​ លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ សព្វថ្ងៃ​លោក សៀង ស៊ី​វន កំពុង​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​របស់លោក ហ៊ុន សែន និង​បំពាន​ទៅលើ​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​ដល់​ទៅ​១៨០​អង្សារ​ឯណោះ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ជាមួយ​លោក សៀង ស៊ី​វន នោះទេ​ទើប​រហូតមកដល់​ពេលនេះ​លោក សៀង ស៊ី​វន បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រីនគរបាល​ដែល​ហ៊ាន​ឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកឈើ​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1390ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1351ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1386ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1608ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1495ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1465ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1454ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1787ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1360ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1462ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      33842នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137013នាក់
ខែនេះ    520293នាក់
ឆ្នាំនេះ   1902525នាក់
សរុប   51262451នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:07