បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 1829

ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស​កាន់​លិទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​​មាន​គណបក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៥​​អា​ណត្តិ​កន្លង​ទៅ​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​គណបក្ស​មួយ​ចំ​នួន​បាន​ដួល​រលំ​ទៅ​វិញ​ដោយ​សារ​មិន​មាន​សំ​លេង​គាំទ្រពី​ពល​រដ្ឋ​ម្ចាស់​ឆ្នោត រហូត​មកទល់​​ពេល​បច្ចុ​ប្បន្ន​មាន​គណបក្ស​មិន​លើស​ពី​ដប់​ទេ​ដែល​កំ​ពុង​តែ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ទាំង​ត្រ​ដរខ្យល់ នេះ​មិន​និយាយ​ពី​គណបក្ស​ប្រ​ជាជន និង​គណបក្ស​សង្គ្រោះជាតិ​ទេ។

តាម​ការ​សង្កេត​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​សរបញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​នយោ​បាយ​នៅ​កម្ពុជា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឡើយ​ គឺ​ពួក​គេ​ជា​មនុស្ស​ចង់​បាន​តែ​​​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ ប្រ​ធាន​គណបក្ស​ភាគ​ច្រើន​ដែល​កំពុង​តែ​ស្រែក​ក្តែង​ៗ​ចង់​បាន​សំ​លេង​គាំ​ទ្រ​នោះ គឺ​គេ​ចង់​បាន​អំ​ណាច​ ចង់​ធ្វើ​ធំ​ ចង់​ល្បី ជា​ពិសេស​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ មិន​មែន​ដើម្បី​ស្រោច​ស្រង់​ជាតិ​មាតុភូមិ មិន​មែន​ដើម្បី​ប្រ​ជា​រា​ស្រ្ត​កម្ពុជា​នោះទេ។

ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​ មិន​មែន​មិន​ដឹង​ពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​នោះទេ គឺ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា បក្ស​របស់​ខ្លួន​មិនអាច​​យក​ឈ្នះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិបានទេ តែ​ដោយ​សារ​មាន​ចិត្ត​អាត្មានិយមលោភលន់ សមើ​ស្រ​មៃ ហើយ​ប្រ​ហែល​ជាគិតក្នុង​ចិត្ត​ថា បើ​ខ្លួន​​មិន​បាន​ធ្វើ​ធំ​ខ្លួន​ឯង​ទេ ខ្លួន​មិន​គាំទ្រ​អោយ​អ្នក​ណា​ធ្វើ​ធំ​ជំ​នួស​ខ្លួន​ឡើយ។

ប្រធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​វ័យ​ចំណាស់គ្រាន់​បើ​ដែរ ​ដែល​អាច​ស្គាល់​ពី​កាលៈ​ទេសៈ ស្គាល់​ពី​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ក៏​ស្គាល់​ពី​ស្ថាន​ភាព​ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែរ បើ​អ្នក​ទាំង​អស់​នោះ​មានឧត្តម​គតិ​​ស្នេហា​ជាតិ​មាតុភូមិ ស្នេ​ហា​សេរី​ភាព​និង​យុត្តិ​ធម៌ និង​ចង់​យក​ជ័យ​ជំ​នះ​លើ​គណបក្ស​ប្រ​ជាជនកម្ពុជា គឺ​វា​គ្មាន​អី​លំ​បាក​នោះ​ទេ វាស្រួល​ជាង​បក​ចេក​ទៅ​ទៀត នោះបើ​​គ្រាន់តែ​ប្រ​ធាន​គណបក្ស​ទាំង​អស់​ប្រ​កាស​អោយ​អ្នក​គាំ​ទ្រ​ និង​សមាជិក​របស់​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​វិញ​គ្នា​ជា​ធ្លុង​មួយជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​កំ​ពូលនាពេល​បច្ចុប្បន្ន​មួយ​គ្រាសិន ដើម្នី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរពីរ​អាណត្តិម្តង​ដូច​នៅ​សហរដ្ឋ​អា​មេរីក។

បើ​អ្នក​នយោបាយ​ជា​ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​មិន​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ នោះ​អ្នក​កុំ​សង្ឃឹម​កុំ​ស្រ​មើ​ស្រ​មៃ​ថា អាច​មាន​វាសនាក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អោយ​សោះ។ ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា​ ˝ពេល​វេលា​និង​ខ្សែ​ទឹក​ហូរ​មិន​រង​ចាំ​នរណា​ម្នាក់ឡើយ˝ ដូច្នេះ​អ្នក​ន​យោ​បាយគួរ​ប្រ​ញាប់​គិត​ពិចារណា​អោយ​ដឹត​ដល់ ហើយ​គួរ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ទើប​រាស្រ្ត​ខ្មែរ​គេ​គាំ​ទ្រ​អ្នក​។

ប្រ​ជា​រាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​វិត្តន៍ មាន​ភាព​វ័យ​ឆ្លាត ចេះ​ពិចារណា ហើយ​រាស្ត្រ​ទាំង​ជាង​១៤​លាន​នាក់​កំ​ពុង​តែ សម្លឹង​មើល​ការ​ធ្វើ​នយោបាយ​របស់​អ្នក​ បើ​អ្នក​គ្រាន់តែ​​ឡើង​ឆាក​ដើម្បី​សម្តែង​ល្ខោន​ លេង​សៀក​ ឬ​ធ្វើ​នយោ​បាយ​ម៉ាៗ​យក​តែង​ស៊ងទេនោះ អ្នក​កុំ​សង្ឃឹមថា រាស្រ្ត​ខ្មែរ​គាំ​ទ្រអ្នក បោះ​ឆ្នោត​ជូន​អ្នកអោយ​សោះ​។​

និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្អប់​ខ្ពើម​គណបក្ស​ប្រ​ជា​ជន ឬ​មាន​ចេត​នា​ចង់​ផ្តួល​រំលំ​គណបក្ស​ប្រ​ជា​ជន​​នោះទេ តែ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ចង់​អោយ​ប្រ​ទេស​របស់យើង​​ក្លាយ​ជា​ប្រ​ទេស​ដែល​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ហើយ​យើង​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរ​ពីរ​អាណត្តិ​ម្តង ដើម្បី​​អោយ​កូន​ខ្មែរ​​ជំ​នាន់​ក្រោយ​ អាច​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អាច​បញ្ចេញ​ស្នាដៃ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន​។

ប្រ​ជា​រាស្ត្រ​ខ្មែរ​ជាង​១៤​លាន​នាក់ បាន​ផ្ញើ​វាសនា និង​ទឹក​ដីកម្ពុជា​​ដ៏​កំ​សត់​នេះ​ ទៅ​លើ​អស់​លោក​អ្នក​នយោ​បាយ​ហើយ ដូច្នេះ​អស់​លោក​គួរ​តែ​ចេះ​ស្រ​លាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​រាស្រ្ត​ខ្លួន ចេះ​ការ​ពារ​ទឹក​ដី​ដែល​សេស​សល់​ពី​ចោរ​ឈ្លាន​ពាន​ជុំ​វិញ​ខ្លួន​នេះ​អោយ​បាន​គង់​វង់ កស្អាង​ជាតិ​អោយ​បាន​រុង​រឿង​ ទុក​អោយ​ប្រ​វត្តិ​សាស្រ្ត​ចារ​ទុក​ថា អ្នក​ជា​មនុស្ស​ស្នេហាជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​បណ្តេញ​ខ្មាំង​សត្រូវ ដែល​តែង​តែ​យាយី​ចង់​រំលោភបំ​ពានមក​លើ​ប្រ​ទេស​ជាតិ​របស់​យើង​ កុំ​អោយ​ប្រ​វត្តិ​សាស្រ្ត​តិះ​ដៀល​អ្នក​ថា ជា​ជន​ក្បត់​ជាតិ​ ជា​មនុស្ស​ឥតប្រ​យោជន៍ ជា​មនុស្ស​ចង្រៃ ជាមនុស្ស​បំ​ផ្លាញ​ជាតិ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន1703ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1701ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1636ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1546ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1403ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1849ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន2840ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2174ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1361ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1602ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8301នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36154នាក់
ខែនេះ    345322នាក់
ឆ្នាំនេះ   2355861នាក់
សរុប   51715787នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 15:15