ព័ត៌មានក្ដៅ

    លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់

    ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:58 នាទី ចំនួនអានៈ 621

    មាន​សេចក្តីរាយការណ៍ ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​មួយ កំពុងរ​កស៊ីធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​គេ​មិនដែល​ស្គាល់មុខ ប្រធាន​ក្រុមហ៊ុន​នេះ​នោះទេ ឃើញតែ​មេការ ដ៏​មានអំណាច​ម្នាក់​ឈ្មោះ មាស ស៊ីណា ហៅ ឌី ស៊ីណា តឺ​នុយ​ឯកសណ្ឋាន​ប៉ា​រ៉ា ដើរ​អួត​ ល្បី​ពេញ​ខេត្តមណ្ឌលគិរី ហើយ​ការធ្វើ​អាជីវករ​រ៉ែ​មាស របស់ មាស ស៊ីណា ហៅ ឌី ស៊ីណា កំពុងដំណើរការ​យ៉ាង​រលូន​ល្អ គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

    ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដ៏​អនាធិបតេយ្យ កំពុង​កើតឡើង យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក លើ​ទីតាំង​ជាច្រើន​ដូចជា នៅ​ចំណុច​ភ្នំ​ង៉​ត  យ៉ាំង​ប៉ និង​អូរ​ង៉េះ ដោយ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ចាត់ចែង​ឲ្យ​ឈ្មួញកណ្តាល ជាច្រើន​ក្រុម​ចុះទៅ ធ្វើ​អាជីវកម្ម​ជីក​រក​រ៉ែ​មាស ហើយ​ប្រមូល​យកទៅលក់ ឲ្យ​ឈ្មួញ​យួន​យកលុយ​ទៅ​ច្រក​ហោប៉ៅ សឹង​ក្លាយជា​មហាសេដ្ឋី​ទៅហើយ​។​

    ប​ច្ចុ​ប្បន្ន​នេះ ក្រុម​​ឈ្មួញ​​មាន​​លុយ​​មាន​អំ​ណាច និង​​ក្រុម​ហ៊ុន​​មិន​​ស្រប​ច្បាប់​​ជា​ច្រើន កំ​ពុង​​ធ្វើ​​ស​កម្ម​ភាព ជីក​​រុក​រក​​រ៉ែ​​មាស និង​​លោ​ហ​ធាតុ ដ៏​មាន​ត​ម្លៃ​​ជា​ច្រើន​​ទៀត យ៉ាង​​អ​នា​ធិប​តេយ្យ នៅ​ក្នុង​​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរីគេ ​មិនដែល​ឃើញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​លោក សាន់ ដា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ ហើយ​ក្នុងចំណោម​ក្រុម​ឈ្មួញ រកស៊ី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ គេ​សង្កេតឃើញ សមត្ថកិច្ច​ប្រដាប់អាវុធ​ជាច្រើន ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

    ​ ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស ស៊ីណា ហៅ ឌី ស៊ីណា បាន​ឃុបឃិត​ជាមួយ មន្ត្រី​ការពារ​ព្រំដែន​មួយចំនួន អនុញ្ញាត​ឲ្យ​គ្រឿងចក្រ របស់​ជនជាតិ​យួន រាប់សិប​គ្រឿង ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​ប៉ុស្តិ៍​បី និង​ស្រុក​កោះ​ញែក ដើម្បី​យកមក​ជីក​កកាយ និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ ផងដែរ​។ ការ​នាំចូល​គ្រឿងចក្រ តាម​ច្រក​ប៉ុស្តិ៍​បី​នេះ មានការ​ឃុបឃិត​ពី​ឈ្មោះ ម៉ា​យ ម៉ៅ ជា​ប្រធាន​ប៉ុស្តិ៍​បី និង​ជាម​ន្ត្រី​យោធា​ព្រំដែន ក្រោម​ការគ្រប់គ្រង របស់លោក សាំង កុសល  ជា​ប្រធាន​គ​៣ ប្រចាំ​ស្រុក​កោះ​ញែក ហើយ​គេ​ជឿថា​ឈ្មោះ ម៉ា​យ ម៉ៅ និង​លោក សាំង កុសល ដែល​ប្រើ​អំណាច​តួនាទី​របស់ខ្លួន ឃុបឃិត​ឲ្យ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា នាំចូល​គ្រឿងចក្រ មក​ជជីក​កកាយ​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​នោះ ទំនងជា​ទទួលបាន​ប្រយោជន៍ ច្រើន​ក្រាស់ក្រែល ហើយ​មើលទៅ​ទើប​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា អាចធ្វើ​អ្វីៗ​បាន​តាមតែ អំពើ​ចិត្ត​របស់ខ្លួន​។​

    ​រ៉ែ​មាស រ៉ែ​ថ្ម​សម្អាង ជា​វត្ថុ​ដ៏​មានតម្លៃ​បំផុត សម្រាប់​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ភាព​វិនាស​ហិនហោច ដោយសារតែ​ការធ្វើ​អាជីវកម្ម គ្មាន​ច្បាប់ទម្លាប់​ពី​សំណាក់ ឈ្មួញ​មាន​លុយ​មានអំណាច ហើយ​អ្នក​ដែល​ហ៊ាន​ចេញមុខ ចេញ​មាត់​ជាងគេ​គឺ​លោក មាស ស៊ីណា ហៅ ឌី ស៊ីណា ជា​មេការ​ក្រុមហ៊ុន​មួយ​ល្បីឈ្មោះ ជា​យូរ​មកហើយ ក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​ខុសច្បាប់ គ្មាន​អាជ្ញាប័ណ្ណ គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ កើតឡើង​ដោយសារតែ ការឃុបឃិត ពី​ប្រធាន​គណៈបញ្ជាការ ឯកភាព​ខេត្តមណ្ឌលគិរី​ ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន722ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1244ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1124ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន914ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន1107ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន772ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន615ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន10060ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន606ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន608ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      103នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38295នាក់
    ខែនេះ    172726នាក់
    ឆ្នាំនេះ   1184514នាក់
    សរុប   29289765នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:21