លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ

ដោយៈ ភ្នំពេញ ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:56 នាទី ចំនួនអានៈ 1316

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា ប៉ុន្តែ​មិនអាច​ធ្វើទៅបាន​ក៏​ព្រោះតែ​លោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់​លោក ប៉ែន ស៊ីម៉ន​។​

សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ជាប់​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក មេ​គយ សំ សុខា បាន​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទិញ​គេចពន្ធ​ពី​ស្រុក​យួន​ រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ​ដូចជា​ប្រេងឆា​រាប់ពាន់​ប៊ីដុង ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ​បរិភោគ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទៀត ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រ៉ឺម៉ក​ធំៗ​សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ ព្រំដែន ដើម្បី​យកមក​ទម្លាក់​នៅ​ខាង​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ​ពេញ​ចិញ្ចើមផ្លូវ​រង់ចាំ​រថយន្ត​មក​ដឹកជញ្ជូន​ចូល​ទី​រួម​ ខេត្តកំពត​ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះឡើយ​។​

ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តកំពត សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ ​ជាមួយ​លោក សំ សុខា ដែលជា​មេ​គយ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ បើទោះបីជា​នៅតាម​ច្រកព្រំដែន ឬ​នៅតាម​ដងផ្លូវ​មាន​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ និង​គយ​ចល័ត​ឈរជើង​យ៉ាងច្រើន​ស្អេកស្កះ​ក៏ដោយ ប៉ុន្តែ​ជំនាញ​គយ​អស់ទាំងនោះ​បានត្រឹមតែ​នាំគ្នា​ដេក​ចង​អង្រឹង​ដាក់​ ប៉ុស្តិ៍​ជជុះ​ចាំ​កោសរូស​គាប​ជំរិត​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ឲ្យ​ចូល​ បង់លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ចូល​ ខេត្តកំពត ជំនាញ​គយ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ដឹងថា លុយដុំៗ​ត្រូវបាន​ឈ្មួញ​បង់​ជូន​លោក សំ សុខា ដែលជា​មេ​គយ​ធំ​ហើយ​គយ​ចល័ត ឬ​មេ​គយ​ប្រចាំ​ច្រកទ្វារ បានត្រឹមតែ​ស៊ីប្រាក់ខែ​រដ្ឋ និង​ទទួលបាន​របប​ដែល​លោក សំ សុខា បន្តក់​ឲ្យ​ប៉ុណ្ណោះ មិនមាន​ឆន្ទៈ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​ស្របតាម​គោលនយោបាយ ​កែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។​

ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ខេត្តកំពត សុទ្ធ​តែមាន​ភាគហ៊ុន របស់​ជំនាញ​គយ​ដែល​គេ​និយម​ហៅថា ហ៊ុន​ខ្យល់ តាមរយៈ​កា​រស​ម្រយ​សម្រួល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​។ សមត្ថកិច្ច​និង​មន្ត្រី​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ ក៏ដូចជា​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ ប៉ះពាល់ ឬ​សុំ​ឆែកឆេរ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំង​នោះទេ ព្រោះ​គេ​ដឹងថា លោក​មេ​គយ សំ សុខា ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​ ចិត្ត​ រួចហើយ ដូច្នេះ​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ មិន​ហ៊ាន​ប៉ះពាល់​ទេ ក្រៅពី​ការ​លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ​គ្រាន់​នឹង​យកទៅ​បង្គ្រប់​ ថ្លៃ​បាយ​។​

គេ​ចង់ឃើញ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​ផង​ពី​ភាពអនាធិបតេយ្យ​នៃ​ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតឡើង​ពី​ ការឃុបឃិត​បិទ​ភ្នែក​របស់លោក សំ សុខា នាំ​ឲ្យ​មានការ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ឃុបឃិត​ដឹកទំនិញ​គេចពន្ធ​មកពី​ស្រុក​យួន​ចូល​ខេត្តកំពត​ដោយ​គ្មាន​ ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ដែល​កើតឡើង​ដោយសារតែ​គំនិត​ពុករលួយ​របស់​លោក សំ សុខា នោះទេ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1453ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1547ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន1697ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1607ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1974ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1460ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1525ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1578ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1588ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន1796ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4547នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    151031នាក់
ខែនេះ    534311នាក់
ឆ្នាំនេះ   1916543នាក់
សរុប   51276469នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 04:37