ព័ត៌មានក្ដៅ

    អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន

    ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 10:26 នាទី ចំនួនអានៈ 794

    ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។

    បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា មាន​ចំ​ណតរថ​យន្ត​​២កន្លែង​ដែល​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​នោះ​គឺ ចំ​ណត​មុខ​ប្រា​សាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ចំ​ណត​ភ្នំ​ក្បាល​ស្ពាន ក្នុង​ស្រុក​បន្ទាយ​ដូច​គ្នា។ ពួក​គា​ត់និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ពួកគាត់​មិន​​ពេញ​ចិត្ត​បង់​លុយ​ថ្លៃ​​ចត​ឡាន​​នៅ​ប្រាសាទ​ទាំង​២​ខាង​លើ​នេះទេ។ ពួក​គាត់​បន្តថា ចំ​ណត​ទាំង​២​កន្លែង​ខាង​លើ​នេះ​អង្គុយ​ចាំ​យក​តែ​លុយ​ជា​រៀង​រាល់​ថ្ងៃ តែ​កន្លែង​ចត​ឡាន​មិន​មាន​ដំ​បូល​នោះ​ទេ គឺ​ចត​ឡាន​​កណ្តាល​ថ្ងៃ​ក្តៅ​ហួត​ហែង ស្ទើ​ឆេះ​ឡាន​អស់​ទៅ​ហើយ។​

    ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ​បាន​ត្អូញ​ត្អែថា ពួក​គាត់​មាន​ជី​វភាព​លំ​បាក​ទើប​នាំ​គ្នា​មក​រត​តាក់​ស៊ី រត​រឺ​ម៉ក ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ  ហើយ​រដូវ​ភ្លៀវ​ច្រើន​មាន​តែ​ប្រ​ហែល​៤​ខែ​ប៉ុណ្ណោះ​គឺ​គិត​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ ខែ​គុម្ភៈ ឯរដូវ​អត់​ភ្លៀ​វ​គឺ​ដេក​ស៊ី​ ជួន​កាល​អត់​អី​ស៊ី​ខ្ចី​លុយ​អង្គការ​ចាយ​សិន​រង​ចាំ​រដូវ​ភ្ញៀវ​ច្រើន​ឆ្នាំ​ក្រោយ​មក​ដល់​ចាំ​រក​លុយ​សង​គេ​វិញ តែ​​ថ្នាក់​ដឹក​នាំ​ខេត្ត​មើល​មិន​ឃើញ​ពី​ទុក្ខ​លំ​បាក​នេះទេ មិន​ត្រឹម​តែ​មិន​បាន​ជួយ​ ថែម​ទាំ​ងជាន់កអ្នក​ក្រ​​​ អោយ​កាន់​តែ​ក្រ​ថែម​ទៀត​។

    ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ សំនូម​ពរ​ទៅ​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ថ្មី មេត្តាបញ្ឈប់​ការ​យក​លុយ​ថ្លៃ​ចំណត​ពី​អ្នក​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប​ទៀត​ទៅ ​ព្រោះ​លុយ​ទាំង​នោះ​វា​មិន​អាច​យក​ទៅ​អភិវឌ្ឈន៍​ប្រ​ទេស​ជាតិ​បាន​ទេ តែ​បើ​មិន​យក​ពី​អ្នក​ដឹក​ភ្ញៀវ​ទាំង​អស់​នេះ នោះ​វា​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​បាន​ខ្លះដែរ ព្រោះ​លុយ​នេះ​សំ​រាប់​អ្នក​មាន​គឺ​វាតិច​ណាស់​ តែ​សម្រាប់​អ្នក​ក្រ​គឺ​ច្រើន​គួរសមដែរ។

    អ្នក​យក​ព័ត៌យើង​មាន​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​អង្គុយ​ចាំ​ទា​លុយ​ថ្លៃ​ចត​ឡាន​ រឺ​ម៉កកង់​បី​ នៅ​ចំណត​ទាំង​២​ខាង​លើ តែ​ពួក​គេ​ហាក់​ព្យា​យាម​លាក់​បាំង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទេ ពួក​គេ​ឆ្លើយ​ថា មិន​ស្គាល់​ថៅ​កែ​ ឬមេ​ដែល​អោយ​យក​ថ្លៃ​ចំ​ណត​នោះ​ទេ គ្រាន់​តែ​ប្រ​មូល​លុយ​បាន​មាន​អ្នក​មក​យក​ជា​រៀង​រាល់​ថ្ងៃពី​ពួកគេ​។

    ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជ​ការ​ម្នាក់​នៅ​ភ្នំ​ប្រាសាទ​ក្បាល​ស្ពាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លុយ​ថ្លៃ​ចំណត​ទាំង​នេះ​គឺ​យក​ទៅ​ថ្វាយ​ជូន​លោក​ចៅ​ហ្វាយ​ស្រុក​ប្រាសាទ​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។ លោក​បន្តថា រឿង​លុយ​ទាំង​អស់​នេះ​យក​ជូន​សាលា​ខេត្ត​ ឬ​ចូល​ជា​ថវិការ​រដ្ឋ​ ឬ​ចូល​ហោប៉ៅ​បុគ្គល​ នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

    បញ្ជាក់៖ តំលៃ​ចតឡាន និង​រឺម៉ក​គឺ ម៉ូតូ៥រយរៀល រឺម៉កកង់​បី​១ពាន់​រៀល ឡាន​តូច២ពាន់​រៀល​ ឡាន​ធំ​៤ពាន់​រៀល។ ជំ​រក​គ្មាន​ អាច​មាន​ដើម​ឈើ​១ដើម​ ឬ២ដើម​ ដណ្តើម​ប្រ​ជ្រៀត​គ្នាចត។ គុណវិបត្តិ​គឺ ក្តៅឡាន​ ប្រេះ​ថ្នាំ ចំ​ណាយ​ពេល​យូ​ក្នុង​ការ​បញ្ឆេះ​អោយ​ត្រ​ជាក់ ខាត​លុយ​ ខាត​ពេល​វេលា បន្ថែម​ភាព​ក្រី​ក្រដល់​អ្នក​រត​តាក់​ស៊ី។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​បាន​ទេនៅ​ថ្ងៃនេះ​ ព្រោះ​ទូរ​ស័ព្ទមិន​ចូល​៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន635ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន983ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន2854ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន604ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន601ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1749ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន559ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន614ដង មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន585ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន924ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:02