មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:39 នាទី ចំនួនអានៈ 1325

សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​​ស្វាយ​លើ​យក​មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ទាំង​នោះទាំង​ទឹក​មុខ​ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។

ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗនាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ បាន​បញ្ជា​អោយ​លោក​ សំរិទ្ធសុខុន ព្រះ​រាជា​អាជ្ញារង​តំ​ណាង​អយ្យ​ការ សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តសៀម​រាប ​ចុះ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​លេខ​២ខុស​​ច្បាប់​​៣​គ្រឿង ហើយបាន​​បញ្ជូន​វត្ថុតាង(ឈើ) និង​​មធ្យោ​បាយ​ដឹក​ជញ្ជូន​(រថយន្ត៣គ្រឿង) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើបន្ទាយ​ស្រី​ ក្នុង​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

យោង​តាម​សម្តី​របស់​​លោក​ លឹង្គ-សុខា មន្រ្តី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀម​រាប បាន​អោយ​ដឹក​ថា រថ​យន្ត​ខាង​លើ​ដឹក​ឈើ​​ប្រ​ភេទលេខ​២ តាមច្បាប់​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ចំ​ណែក​ឯរថ​យន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ម្ចាស​អាច​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ ដោយ​បង់​ពិន័យ​អន្តរ​កាល​យក​រថ​យន្ត​ទៅ​វិញ​តាម​ផ្លូវ​ច្បាប់។

ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹក​ថា រថ​យន្ត​ដឹក​ឈើ​ដែល​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ចាប់​ខាង​លើគឺ​ជា​របស់​ ចែ​ផល្លី អាយុ​ប្រ​ហែល​ជាង​៥០​ឆ្នាំ គាត់​ដើរ​ប្រ​មូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះកែរ្តិ៍ ស្រុក​ស្វាយ​លើ ដឹក​ជា​រៀង​រាល់​យប់​ចូល​ក្រុង​សៀម​រាប ដោយ​មិន​មាន​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ប្រភព​បន្តថា ចែ​ផល្លី​ ដើរ​អួត​ក្អេង​ក្អាងថា គាត់​បាន​បង់​លុយ​អោយ​មេ​ព្រៃ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវ ជា​ពិសេស​លោក​ យ៉ាន់-ស៊ី​វ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​តែ​ម្តង ​ទើប​គាត់​អាច​រក​ស៊ីបាន​ ហើយ​ម្យ៉ាង​ទៀត​គាត់​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​រថ​យន្ត​របស់​គាត់ទេ ព្រោះ​គាត់​ក៏មាន​សាច់​ញាតិ​ធ្វើ​ការ​ធំ​ដែរ។ ប្រ​ភព​បន្ថែម​ថា ចែផល្លី ដឹក​ឈើ​​តាំង​ពី​រថ​យន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ​ មាន​រថ​យន្ត​៣​គ្រឿង​ មាន​ជីវភាព​ធូធា មាន​សាច់​ឈាម​ធាត់​ឡើង​ត្រលុក​ទ្រលុន មានលុយ​រាប់ម៉ឺនដុល្លារ។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាងលើ​ ចែ​ផល្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ដដែល​នេះថា រថ​យន្ត​ខាង​លើ​មិន​មែន​ជា​រថ​យន្ត​របស់​គាត់​ទេ ព្រោះ​យប់​មិញ​គាត់​មិន​បានជិះ​​​រថ​យន្តដឹក​ឈើ​នោះ​ទេ​។ ចែផល្លី បន្តថា គាត់​ពុំ​បាន​បង់​លុយ​អោយ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​ដង​ផ្លូវ​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ​​ទេ តែ​បើ​ជួប​មេព្រៃ ឬ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​គាត់​គ្រាន់​តែ​ជូនលុយ​ថ្លែ ​បាយ ​គុយ​ទាវ កាហ្វេ ឬ​ថ្លៃសាំង​អោយ​មន្រ្តី​ជំ​នាញ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

អ្នក​យក​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ាន-ស៊ីវ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​បាន​រិះ​គន់​ធ្ងន់​ៗថា មូល​ហេតុ​ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​មិន​ចេះ​រាង​ចាល​ មិន​ចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូរលុង ដោយ​អោយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ​ អាច​បង់​លុយ​ផាក​ពិន័យ​យក​រថ​យន្តដឹក​ឈើ​ដែល​ចាប់​បាន​ទៅ​វិញ​ ដោយ​គ្រាន់​តែ​ផាក​ពិន័យ ដូច្នេះ​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ​ច្បាស់​ជា​ ទៅ​​ដឹក​ឈើ​ស្រង់​ដើម​ឡើង​វិញជា​មិន​ខាន​។ ពល​រដ្ឋ​បន្តរិះ​គន់ថា បើ​ចាប់​ហើយ​ កុំ​អោយ​យក​រថ​យន្ត​ ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នក​រក​ស៊ី​អស់​លុយ​ទិញ​រថ​យន្ត​ ពួកគេ​និង​ឈប់​រក​ស៊ី​ដោយ​ខ្លូន​ឯង​បាត់​ទៅ​ហើយ។ យី​!ច្បាប់ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាង​នេះ ធ្វើ​ការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1522ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2179ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1395ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1343ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1464ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1454ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2550ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1532ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1392ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1610ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10342នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156826នាក់
ខែនេះ    540106នាក់
ឆ្នាំនេះ   1922338នាក់
សរុប   51282264នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:16