ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និង បង្គោលភ្លើង

ដោយៈ ខេត្តកណ្តាល ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1575

ព្រះ​ចៅអធិការ ​វត្តទួលក្រសាំង លួចឆាន់ស្រា​រ ហូតដល់ស្រវឹង រួច​បាន​បើក​រថ​យន្ត​ ផ្ទាល់ខ្លួនជ្រុល​ទៅ​បុក​ស្លាក ​មណ្ឌល​សុខ​ភាព​បង្គោល​ភ្លើ​ង​ ​និង​ដើម​អំ​ពិ​ល​ទើប​ទៅ​មុខ​លែង​រួច​កាល​ពី​វេលា​ម៉ោង​៤និង​៣០នាទី ​រសៀល​ ​ថ្ងៃ​ទី​១៨ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្ដាល​ ​សំណាងល្អដែលមិនបានបណ្តាលឲ្យនរណាម្នាក់រង របួស ឬស្លាប់បាត់បង់ជីវិត។

ព្រះ​ចៅអធិការរូបនោះមាន​ព្រះ​នាម​ ​ខាន់​ ​ ​ហេង​ ​ព្រះ​ជន្ម​៥៦វស្សា​ ​ជា​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ​បើក​បរ​រថ​យន្ត​មួយ​គ្រឿង​ម៉ា​ក​ប៉ា​ហ្សេ​រ៉ូ​ ​ពណ៌​ទឹក​ប្រាក់​ ​ភ្នំពេញ​ ​2F-0003 មាន​ទី​លំនៅ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ក្នុង​រថ​យន្ត​មាន​គ្នា​៤នាក់​ ​១-ព្រះ​សង្ឃ​ព្រះ​នាម​ ​ផង់​ ​មាស​ ​ព្រះ​ជ​ន្ន​៧០វស្សា​មាន​ ទី​លំនៅ​ភូមិ​-ឃុំ​ក​ណ្ដោ​ក​ ​ស្រុក​កណ្ដាលស្ទឹង​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ២-ព្រះ​សង្ឃ​ព្រះ​នាម​ ​ផ​ន​ ​សុខុម​ ​ព្រះ​ជ​ន្ន​៥០វស្សា​ ​មាន​ទី​លំនៅ​ភូមិ​ពូ​មិត្ត​ ​ឃុំ​លើក​ដែក​ ​ស្រុក​លើក​ដែក​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ៣-ព្រះ​សង្ឃ​ព្រះ​នាម​ ​ស៊ឹ​ម​ ​ស៊ុន​ហុង​ ​ព្រះ​ជ​ន្ន​១៧វស្សា​ ​មាន​ទី​លំនៅ​ភូមិ​-ឃុំ​ក្រោម​ ​ស្រុក​មុខកំពូល​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ៤-ឈ្មោះ​ ​សុខ​ ​ឡេ​ង​ ​ភេទ​ប្រុស​ ​អាយុ​១៣ឆ្នាំ​ ​ជា​កូន​សិស្ស​លោក​ ​ភូមិ​-ឃុំ​ក្រោម​ ​ស្រុក​មុខកំពូល​ខេត្ត​ក​ណ្ដា​ល​។​

សាក្សីបានឃើញហេតុការណ៍​ បានឲ្យដឹងថា មុនដំបូង ​ចៅអធិការ​និង​អ្នក​រួម​ដំណើរ​ខាង​លើ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ទួល​ក្រសាំង​ទៅ​បុណ្យ ​សព​ឪពុក​ព្រះ​តេជ​គុណ​ ​ខាន់​ ​ហេង​ ​នៅ​ភូមិ​តា​អី​ឃុំ​បា​ស្រែ​ ​ស្រុក​អង្គ​បូ​រី​ ​ខេត្ត​តាកែ​វ​ ​។

លុះ​ពេល​ធ្វើ​ដំណើរ​ មក​ដល់​ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល ​រថ​យន្តក៏​ធ្លាក់​ផ្លូវ​ បណ្ដាល​អោ​យ​បុក​បាក់​ផ្លា​ក​ មណ្ឌល​សុខ​ភាព​ ឃុំ​កោះ​ខែល​ ​និង​បាក់​បង្គោល​ភ្លើ​ង​មួយ​ដើម​លេខ ​NR​៨៥៧ ព្រម​ទាំង​ជ្រុល​ទៅ​បុក​ដើម​អំ​ពិ​ល​ទឹក បាក់​អស់​មួយ​ដើម​ថែម​ទៀត​ ​។

បន្ទាប់ពីកើតហេតុបានមួយសន្ទុះ នគរបាលចរាចរណ៍ ​ស្រុក​ស្អាង​ បានចុះអន្តរាគមន៍កន្លែងកើតហេតុ និង ​វាស់​ជាតិ​អាកុល​ទៅ​លើ​ ព្រះ​តេជ​គុណ​ ​ខាន់​ ​ហេង​ ​មាន​កំ​រិ​ត​ជាតិ​អាកុល​១.០៦មី​លី​ក្រាម ​ក្នុង​មួយ​លី​ត្រ​ខ្យល់​ ​និង​ព្រះ​តេជ​គុណ​ ​ផ​ន​ ​សុខុម​ ​មាន​កំ​រិ​ត​ជាតិ​អាកុល​១.០៩មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់។ ចំពោះអ្នក​រួម​ដំណើរ​២នាក់​ទៀត​មិន​មាន​ជាតិ​ស្រ​វឹង​ទេ​ ​៕ប្រភពដើមពី អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1580ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1528ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1601ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1465ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1048ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1890ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2129ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន1896ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1382ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1375ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2375នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41417នាក់
ខែនេះ    350585នាក់
ឆ្នាំនេះ   2361124នាក់
សរុប   51721050នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:36