ព័ត៌មានក្ដៅ

    សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក្បាលឡាន យកលុយ

    ដោយៈ រ៉េត+ចិត្រ សៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:42 នាទី ចំនួនអានៈ 897

    បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។

    តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

    ដោយ​ឡែក​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​ស្រុក​អន្លង់​វែង​ឆ្ពោះ​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​វិញ​ក៍​មិន​ចាញ់​ផ្លូវ​៦៨​ដែរ​ពោល​គឺ​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​សេ​រី​ទំ​នើបៗ​មាន​ដូច​ជា​លុច​ស៊ិស ​កាម​រី​បាន​ឡែន​ ហាយ​ព្រិទ ហាយ​លិន​ឌែ​និង​រថ​យន្ត​សេ​រី​ខ្ពស់ៗ​ជា​ច្រើន​ទៀត។​

    សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​របស់​ក្រុម​ឈ្មួញ​ង​ងឹត​ទាំង​អស់​នៅ​ផ្លូវ​លេខ​៦៨​នឹង​៦៧​គឺ​បាន​ទំ​នាក់​ទំ​នង​បង់​ថ្លៃ​សេ​វា​ការ​ពារ​ឲ្យ​ក្រុម​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដែល​មាន​តួនា​ទី​បង្ក្រាប​ទាំង​អស់​ទើប​អាច​ដំ​ណើរ​ការ​បាន​រលូន​ដូច​ពាក្ស​ចាស់​លោក​ពោល​ថា​(អាសាច់​ជូន​ខ្លា)​ទើប​នៅ​ស្រុក​បា​ន​។

    សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ដែល​កើត​មាន​នៅ​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​នឹង​៦៨​នោះ​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដូច​ជា​មេ​ព្រៃ ប៉ូលិស ប៉េអឹម ឌឺបេ និង​ចារ​កិច្ច​ផង​ដែរ​ទើប​អាច​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ដោយ​មិន​មាន​ការ​បង្ក្រាប​តាម​បទ​បញ្ជារ​ថ្នាក់​លើ។​

    ជាក់​ស្ដែង​កាល​ពី​ម៉ោង​ប្រ​​ហែល​​១​០​​យប់​​ថ្ងៃ​ទី២៥​ ឆ្នាំ២០១៤​​នៅ​​ផ្លូវ​​លេខ​​៦៧ ​មាន​​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ក្រ​​ញូង​​តាម​​រថ​​យន្ត​​បា​​ឡែន​​ជា​​ច្រើន​​គ្រឿង​​សំ​​ដៅ​​ចូល​​មក​​ក្រុង​​សៀម​​រាប​​ដោយ​​មិន​​មាន​​ការ​​ទប់​​ស្កាត់​​បង្ក្រាប​​ពី​​សំ​​ណាក់​​ជំ​នាញ​ពាក់​ព័ន្ទ​នោះ​ឡើយ​បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាំង​នោះ​បាន​បោះ​ទី​តាំង​ឈរ​ជើង​បណ្ដាក់​គ្នា​រដូច​ខ្យង​ក៍ដោយ​ គឺបានត្រឹម​តែ​ដេក​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ។​

    មិន​ត្រឹម​តែ​​សមត្ថ​កិច្ច​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​​​ក្រ​សែ​ភ្នែក​​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រត់​ការ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​បាន​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​បី​ជា​មាន​បទ​បញ្ជារ​ពី​​តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​ក្ដី ក៏​ក្រុម​ឈ្មួញ​និង​សមត្ថ​ទាំង​នោះ​ហាក់​គ្មាន​ការ​អើ​ពើរកោដ​ក្រែង​​ទាល់​តែសោះ។

    គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ចាស់​នៅកាន់​ដំណែង​​ លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ក្តៅ​គគុគទាំង​យប់​ទាំង​ថ្ងៃដោយ​មិន​ខ្លាច​នឿយ​ហត់ តែ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មីចូល​កាន់​តំ​ណែង​សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ហាក់​បាន​ចិត្ត​រិត​ធ្វេ​គ្មាន​ការ​កោដ​ញញើត​ ព្រោះ​ក្រុម​ឈ្មួញ​និង​សមត្ថ​កិច្ច​ទាំង​នោះ​គិត​ថា លោក​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី​មិន​ទាន់​ដឹង​រឿង ហើយ​មិន​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ផ្ទាល់​ទៀត​ផង។

    សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មួយ​ចំ​នួន​ដែល​យក​ឈ្មោះ​អង្គ​ភាព​ទៅ​ប្រ​មូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ប្រ​ហែល​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ ឃឹម-ប៊ុនសុង ជា​ចៅ​ហ្វាយ​ខេត្ត ​លោក​ឧត្តមសេនីយ៍ទោ សត-ណាឌី មេ​ប៉ូ​លិស​ខេត្ត ​លោក​ឧត្តមសេនីយ៍​ ម៉ន-សាម៉ុន មេ​ប៉េ​អឹម​ខេត្ត ​មិន​ទាន់​បាន​ដឹង​ពី​សកម្ម​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំ​នួន​យក​តួ​នា​ទី​ទៅ​ធ្វើ​ទង្វើ​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។​

    មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នឹង​ប្រ​ជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ខេត្ត​មេ​ត្តា​ជួយ​លុប​បំ​បាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​រួម​ជា​មួយ​មន្ត្រី​អស​កម្ម​​​មួយ​ចំ​នួន​ដែល​​មិន​បាន​គោ​រព​ទួនាទី​របស់​ខ្លួន។ ជា​ពិសេស​សូម​លោក​ កើត-វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប មេត្តា​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​សៀម​រាប​ផង ព្រោះ​មាន​តែ​តុលាការ​​ចុះ​ផ្ទាល់​ទេ​ទើប​អាច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ជោគជ័យ បើ​សង្ឃឹម​ទៅ​លើ​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំ​នាញ​ព្រៃ​ឈើ​ច្បាស់​ជា​រលាយព្រៃ​ឈើ​អស់​ជាមិន​ខាន ដែលទង្វើ​ទាំង​នេះ​ផ្ទុយពី​អនុសាសន៍​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន623ដង វប្បធម៌~អរិយធម៌   អាន16020ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន3181ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន619ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន723ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន781ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1280ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន464ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1913ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1098ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួសក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:12