សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1531

មេ​បញ្ជា​ការរង​​​​​ប៉េ​អឹម ​ប្រ​ចាំ​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​​ទាំង​កណ្តាល​យប់​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទី​នោះ តែ​លោក ពុធ-សារ៉ាន់ មេបញ្ជាការ​ម៉េអឹម​ខេត្ត​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រាយ​ការ​កាល​ពី​ម្សិល​មិញ​ថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។​

នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​មិញ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទូរ​ស័ព្ទ​ជា​​ច្រើន​ដង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ សុស-រុង តែ​ទូរ​ស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរ​ស័ព្ទ​ទៅ​លោក ពុធ-សារ៉ាន់ មេបញ្ជា​ការ​ប៉េអឹម​ខេត្ត​ឧត្តរមាន​ជ័យ​ដើម្បី​សុំ​ការ​បំ​ភ្លឺ​ពី​ករណី​លោក​ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​បាញ់​បោះ​សេរី តែ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ឆ្លើយ​ថា ជាប់​រវល់​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍​ករណី​ខាង​លើ​តាម​ទូរ​ស័ព្ទ​ទៅ​ នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍​ថា ចាំ​អោយ​គេ​ស៊ើប​អង្កេត​​ពី​បញ្ហា​ខាង​លើ​នេះ។

គួរ​រំ​លឹក​​ផង​ដែរថា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​តែង​តែ​មាន​ប៉េអឹម​មួយ​ចំ​នួនមិន​គោរព​តួនាទី​របស់​ខ្លួន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៣​មាន​មេប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​ អ ២០៦ ឈ្មោះ​ សូ-វិបុល​ រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ បាននាំ​បក្ខ​ពួក​ជិត​១០​នាក់​ ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​​ចាង​ហ្វាង​​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ​ដែល​តាម​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ខ្លួន។ ហើយ​នៅ​ពេ​ល​ថ្មី​ៗនេះ​​​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក​ សូ-វិបុល​ ផឹក​ស៊ី​ស្រ​វឹង​បាន​វាយ​ដុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ចំ​ណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ តែ​បន្ទាប់​ពី​មាន​រឿង​លោក​សូ-​វិ​បុល ​ក៏​បាន​រត​ការ​បិទ​រឿង​អាស្រូវ​នេះ​​មិន​អោយ​ថ្នាក់លើ​ដឹង​។

លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុ​វណ្ណ​ភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១នេះ​ថា កាល​ពី​ក្រុម​បក្ខ​ពួក​លោក​ សូ-វិបុល​ ប្រើ​អំ​ពើ​ហឹង្សា​មក​លើ​រូប​លោក​នោះ លោក​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការទេ ដោយ​លោក​ សូ-វិបុល​ សុំ​អង្វ​ថា​ដោយ​ខ្លួន​ស្រ​វឹង​បាត់​បង់​ស្មារ​តី​ ហើយ​លោក​សូ​វិបុល​សុំ​បង់​លុយ​២០០ដុល្លារ​ថ្លៃ​ថ្នាំ​ពេទ្យ។ តែ​រហូត​ដល់​ពេល​នេះ​លោក​សូវិបុល ​អោយ​លុយ​លោក​បាន​តែ​១០០ដុល្លារតែ​ប៉ុណ្ណោះ​ ឯ១០០ដុល្លារ​ទៀត​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ រហូត​លែង​លើក​ទូរ​ស័ព្ទ​របស់​លោក​ទៅ​ហើយ។ លោក​ផ្លុង​រ៉េត​ បន្ថែម​ថា លោក​និង​ផ្ញើ​លុយ​១០០ដុល្លារ​អោយ​លោក​ សូ-វិល​បុល​ វិញ​ហើយ​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​សូវិបុល​ក្បត់​សន្យា ហើយ​លោក​រ៉េត​បញ្ជាក់​ថា លោក​មាន​រូបភាព​ មាន​សាក្សី គ្រប់​គ្រាន់​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1366ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2086ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1583ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2189ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1688ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1398ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1470ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1357ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1440ដង កូនប្រុសលោកអភិបាលរងស្រុកស្វាយលើម្នាក់ រងការចោទប្រកាន់ថា ឈូសឆាយព្រៃរបស់រដ្ឋអស់រាប់រយហិ...    អាន743ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30979នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177463នាក់
ខែនេះ    560743នាក់
ឆ្នាំនេះ   1942975នាក់
សរុប   51302901នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:28