ព័ត៌មានក្ដៅ

    លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប់​បទ​ល្មើស​

    ដោយៈ កម្ពុជាសុវណ្ណភូមិ សៀមរាប ថ្ងៃទី 26 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 619

    បើ​យោង តាមសេចក្តី​រាយការណ៍​ពី​ខេត្ត​ក្រចេះ​បាន​អោយដឹង​ថា​លោក គង់​-​គឹម​នី ចៅ​ហ្វាយ​ស្រុក​​ស្នួល កំពុងតែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុស ច្បាប់​ឆ្លងកាត់​ស្រុក​ស្នួល​យ៉ាង​អាណា​ធិប្ប​តេយ្យ​​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​លោក​គង់​គឹម​នី ក៏​កំពុងតែ​ប្រើ​អំណាច​របស់​ខ្លួន​កាង​បទល្មើស និង​គំរាម​កំហែង​​ដល់​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ ព្រោះ​តែ​លោក គង់ គឹម​នី ចាត់ទុកថា សមត្ថកិច្ច​និង​អ្នកកាសែត គឺជា​ឆ្អឹង​ទទឹង​ក​ដល់​ការរកស៊ី​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ បំផ្លាញ​ព្រៃឈើ ឬ​ជា​ការរំខាន​ដល់​ការ​បង់លុយ​ចូល​ហោប៉ៅ​របស់ គង់ គឹម​នី នោះ​។​

    ​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា ជា​រៀងរាលថ្ងៃ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​ធ្វើ​ចរច​រាណ៍​ដឹក​បទល្មើស ព្រៃឈើ​មិន​ក្រោម ៣០០ ទៅ ៥០០​គ្រឿង​នោះ​ទេ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​បាន​បង់លុយ​ជូន​មន្ត្រី ជំនាញ និង​បាន​សែនព្រេន​យ៉ាង​ដិតដល់​បំផុត ដល់​លោក គង់​-​គឹម​នី អភិបាល​ស្រុក​ស្នួល​រូបនេះ​។​

    ​គួររំលឹកថា ថ្មីៗនេះកាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅនេះ គឺ លោក គង់​-​សឹម​នី អាង​ខ្លួន​ជា​អភិ​បាល​ស្រុក​ស្នួល​នោះ ។ ដោយ​យល់ថា សម្បូរ​អ្នកកាសែត​ធ្វើ​ព័ត៌មាន​រសើប​បទល្មើស​ព្រៃឈើ​ជួញដូរ​ជួប​លោក គង់ គឹម​នី និង​ចាត់​ទុក​អ្នក​សារព័ត៌ មាន​ជា​បន្លា​ក្នង​កែវភ្នែក​នោះ ទើប​ចៅហ្វាយស្រុក​រូបនេះ​បាន​ប្រើ​ក្បាច់គុន​អោយ​សមត្ថកិច្ច​ចាប់ ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី​ ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលជាប្រធាន សាខា​សមាគមន៍​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា ​ប្រចាំ​ស្រុកស្នូល ខេត្ត​ក្រចេះ បញ្ជូនទៅ​តុលាការខេត្ត​ដោយ​ចោទ​ពី​បទ​ជំរិត ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​។

    សកម្មភាព​របស់​លោក​អភិបាល​ស្រុក​ស្នូល​ដ៏មហិមា​នេះ​បាន​ប្រើអំណាច​ឆបោក​ផ្តាច់​ការ​មក​លើអ្នក​កាសែត​មាន​តែ​កាំ​ម៉ារ៉ានឹងប៊ិចគឺដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀត​កុំ​ឲ្យ​ធ្វើ​ការ​រាំង​ស្ទះ​ដល់​រូប​លោក​អភិ​បាល​ស្រុក​ស្នូល​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ ក្នុង​ការ​កាង​មេ​ឈ្មួញ​ឈើ​រក​ស៊ី​កាប់​ព្រៃ​ឈើ​លក់​ខុស​ច្បាប់​ដោយ​ផ្គើន​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​​(បើនិយាយ​ពីអំណាច​អភិបាល​មេ​កាង​ឈ្មួញ​ឈើ​នេះ​គឺ​សឹង​មាន​អំណាច​លើ​ជាង​អភិបាល​ខេត្ត​ទៅ​ទៀត)​ហើយក៏ជាសញ្ញាមួយបញ្ជាក់ឫពារបង្អួតខ្លួនដល់គេឯងថា ខ្លួនជាជើង​ខ្លាំង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​។​​

    ក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏កត់សំគាល់ឃើញផងដែរពីប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុក​ស្នូល​ដោយ​សាររថយន្ត​ដឹកឈើ​គ្រប់​ប្រភេទជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច បង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើន គេមិនដែលឃើញលោកអភិបាលស្រុករូបនេះរកដំណោះស្រាយធ្វើយ៉ាងដើម្បីកាត់បន្ថយកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៏ច្រើនឡើយនឹងមិនមានការបង្រ្កាបបទល្មើស ព្រៃ​ឈើ​ឡើយ មានតែ​កាងឈ្មួញ​ឈើ​យក​លុយ​ធ្វើ​មាន​ធ្វើបានខ្លួនឯងនឹងទុកសូកប៉ាន់ទប់ដំណែងដើម្បីឡើងធ្វើជាចៅហ្វាយខេត្ត។

    គេឃើញមានរថយន្តសាំយ៉ុង​ដឹកជន្លង់​ម្រេច​តំរង់ ជួរប្រដេញគ្នាតាមដងផ្លូវលេខ៧​ចំនួនជាច្រើន​គ្រឿងបើកបរ​យ៉ាងលឿនហួស​ល្បឿនដូច​យន្តហោះ​អញ្ចឹង​ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិត មនុស្ស​​នឹងខូចខាត​ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង​ មិនដែលឃើញលោកអភិបាល​ស្រុកដ៏មហិមានេះ​ចេញ​បង្រ្កាប​ឡើយ។​ ប្រជាពលរដ្ឋនិយាយថា ពេល​ដែល​លោក គង់ គឹមនី អភិបាលស្រុក​ចុះទៅជួយ​ស្ទូង​ស្រូវប្រជាពលរដ្ឋ​មួយព្រឹក​បានចំនួន៤ទៅ១០​កណ្តាប់​ស្រូវ​​​ហៅគេមកថតផ្សាយតាមកញ្ជក់ទូរទស្សន៏ឲ្យអ្នកដឹកនាំប្រទេសឃើញ (ខ្ពើមណាស់លោកអើយ)។​ ប្រភពពីអ្នកស្រុកស្នូលខ្លះបានលាន់មាត់ថាសកម្មភាពលោកគង់ គឹមនី ហៅ​លោក​ប្រុស ណែត នេះ​គឺថ្ងៃ​ក្រោយ​​ចង់ក្លាយជានាយករដ្ឋមន្រ្តីហើយមើលទៅ។​

    យើងមិនគួរបន្ទោសលោកអភិបាលសស្រុករូបនេះទេ គួរតែលោកទទួលតំណែងថ្មីណាមួយវិញ ពី​ព្រោះ​លោក​ពុំ​ធ្លាប់មានបទពិសោធន៏ខាងការគ្រប់គ្រងខាងផ្នែករដ្ឋបាលមន្រ្តីរាជការឡើយ លោក គង់ គឹមនីនេះធ្លាប់តែ​ស៊ី​ឈ្មួញឲ្យក្រុមហ៊ុនចំការកៅស៊ូផ្នែកដាំដុះដំណាំហើយធ្លាប់សិក្សាជាប់សញ្ញាប័ត្រខាងអាហារូបបឋមផ្នែកដាំដុះ ដូចនេះលោកខ្វះខាតខាងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម​បានជាមិនគិតគូរដិតដល់​ការស្លាប់​អាយុជីវិត​មនុស្ស​ដោយ​ការគ្រោះថ្នាក់ចរាចរណ៏នឹង​បទល្មើសព្រៃឈើកើតឡើងពេញ​បន្ទុកនៅក្នុងស្រុកស្នូល​រួមទាំង​បទ​ល្មើស​​​ផ្សេងៗជាច្រើនទៀត។​ មិនគួរលោកអភិបាលស្រុក រូបនេះយកគំនុំបុគ្គលរករឿង​លេស​ចាប់ឃាត់​ខ្លួន​អ្នក​កាសែតដោយមិនមានការពិតយកទៅឃុំខ្លួនក្នុងគុកដូចនោះឡើយ។​

    មកទល់ពេលនេះ ក្រោយពេល​ចាប់​បង្ក្រាប​អ្នកសារព័ត៌មាន​ហើយ​នោះ​បាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ល្បី​សុះសាយ ថា ចៅហ្វាយស្រុក​រូប​នេះ​អួត​ក្អេងក្អាង​ប្រឈម​បង្ក​ជម្លោះ​ជាមួយ​តែ​អ្នកកាសែត ឯ​បទល្មើស​ព្រៃ​ឈើ​​ឆ្លងកាត់​ស្រុក​ស្នួល ១​យប់​១​ថ្ងៃ រាប់សិប​រយ​គ្រឿង ស្ទើរ​រាប់​ពាន់​គ្រឿង​នោះ គេ​ពុំ​ឃើញ​ជន​អសមត្ថភាព​នេះ​អនុវត្ត​អភិបាលកិច្ច​ល្អ កែទម្រង់​ស៊ីជម្រៅ​តាម​រដ្ឋាភិបាល​ដាក់ចុះ​ឡើយ ។​

    ​ជាពិសេស គឺ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​កំពុងតែ​សកម្ម​វក់វី​ត្រូវរ៉ូវ​ជាមួយ និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជាន់ឈ្លី កំណែ​ទម្រង់​របស់​រដ្ឋាភិបាល សម្តេចហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត ។ ហើយ​បាន​គេ​ពុំ​ឃើញ​ថា ហ្វាយ​ស្រុក​ស្នួលនេះ អើពើ​បង្ក្រាប សកម្មភាព​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ទ្រង់​ទ្រាយ​​ធំ​ម្តង​ណា​សោះ ហើយ​ដែល​មិនគួរ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព គង់ គឹម​នី និង​បទល្មើស​ព្រៃ​ឈើ​​ក្នុង​ខេត្ត​ក្រចេះ​នោះទេ !​។​

    ​អ្វី​ជា​ការ​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ បុរស​ដែល​អួតខ្លួន​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​ខ្លួន​ជា​ចោរ​ឈ្មួញ​រកស៊ី​បំពាន​ច្បាប់​រដ្ឋាភិបាល​នោះ ។ នៅពេល​ដែល​អ្នកកាសែត ត្រូវបាន​ចាប់ខ្លួន​ឯ​វិញ បែរ​ជា​ស្រែក​តាម​ទូរស័ព្ទ​ថា ក្រុម​រថយន្ត​ខាងលើ​ដេញ​កាក់ រថយន្ត​របស់​លោក​តែ​រហូត  ​ដេញ​រាល់​តែ​ថ្ងៃ​។ ចំណែកឯ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​វិញ​លោក និយាយថា លោក​និង​ធ្វើការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេយ្យ​តាម​ដងផ្លូវ​អោយអស់​។ ប៉ុន្តែ​ឯ​ឈ្មួញ​រកស៊ី​ក៏​ជា​ជនល្មើស និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ពេញ​ស្រុក​ស្នួល និង​ចរាចរណ៍​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្នួល​ទាំង​យប់​ទាំង​ថ្ងៃ នោះ​គេ​សួរ​ថា តើ គង់ គឹម​នី បាន​ទទួល​ប៉ុន្មាន​សែន ១​ខែៗ បាន​ជា​​គេ​ពុំ​ឃើញ គង់ គឹម​នី អនុវត្តន៍​កំណែទម្រង់​លាងខ្លួន​ពី​អំពើ ពុករលួយ​ទៅ បែរជា​មក​ចាត់ទុក​កាសែត​ជា​បន្លាក្នុងកែវភ្នែក​បង្ក្រាប​អ្នកកាសែត​ទៅវិញ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន643ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន4543ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន859ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន704ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន4974ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន646ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1080ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន1700ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន990ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1383ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10712នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35483នាក់
    ខែនេះ    226003នាក់
    ឆ្នាំនេះ   500862នាក់
    សរុប   28606113នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:16