អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 07:57 នាទី ចំនួនអានៈ 1424

ខេត្តសៀមរាប៖អ្នកកាសែតក្នុងស្រុក២នាក់ត្រូវបានតុលាការចាប់ ដាក់ពន្ធនាគារតាំងតែពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១២នៅភូមិ សាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ឈ្មួញដឹកឈើខុសច្បាប់រហូតមកដល់ ពេលនេះពួកគេនៅតែជាប់ឃុំដោយគ្មានការអន្តរាគមពីស្ថាប័ណឯក រាជ សង្គមស៊ីវិល ឬអង្គការសិទ្ធិមនុស្សណាមួយដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ នោះទេ។

អ្នកកាសែតទាំងពីរនាក់ដែលត្រូវឃាត់ខ្លួនត្រូវបានគេ ស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ45ឆ្នាំ និងឈ្មោះប្រន-ស៊ានអាយុ 36ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀម រាបបញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ហើយគំរាមទារលុយចំនួន១០០ដុល្លាអាមេរិក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទទួររីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះ ផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់តែពួកគេមិនព្រម ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។

លោកឡេងនិងលោកស៊ានចុងចោទបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។

ចំណែកឈ្មួញឈើផាត់-ថាណាធ្លាប់បាននិយាយអះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។

លោកហ៊ុយ-វណ្ណរាមេធាវីឯកជនការពារក្តីអោយអ្នកកាសែតទំាង២នាក់នេះបានប្រាប់ថា លោកបានដាក់លិខិត ទៅតុលាការខេត្តសៀមរាបសុំធានាអ្នកទាំង២ក្រៅឃុំបណ្តោះអាសន្តតែខាង តុលាការមិនអនុញ្ញាត្តអោយនៅក្រៅឃុំទេ។

លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ខាងព្រះរាជអាជ្ញាព្រមអោយធានាគ្រៅឃុំតែខាងចៅក្រមស៊ើបសួរមិនព្រមដូច្នេះមានតែរងចាំ ថ្ងៃសវនការតែប៉ុណ្ណោះ ថាតើពួកគាត់ជាប់គុគបន្តឬរួចខ្លួន។

ថ្មីៗនេះជនសង្ស័យទាំង២នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ជិតដាច់ខ្យល់ហើយព្រោះការហូបចុកមិនគ្រប់គ្រាន់ ក្រុមគ្រួសារក្រីក្រគ្មានប្រាក់អោយពួកគាត់ទិញបានហូបបន្ថែម។ ពួកគាត់សូមសំនូមពរថា(អ្នកណាក៏បាន)ជួយឧបត្ថមគាត់ផង ជួយរកយុត្តិធម៌ជូនពួកគាត់ផងព្រោះពួកគាត់ពិតជាស្អាតស្អំមិនដូចអ្វីដែលឈ្មួញឈើចោទប្រកាន់នោះទេ។

មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថាចោររួចខ្លួនម្ចាស់ជាប់គុគ អ្នកដឹកឈើមិនដែលឃើញជាប់គុគជាប់គុគតែអ្នកកាសែត វាមិនដែលឃើញអ្នកកាសែតធ្វើជាមហាសេដ្ឋីទេ បើពួកដឹកឈើក្បត់ជាតិទើបអាចក្លាយជាមហាសេដ្ឋី៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1555ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1428ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1517ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1544ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1545ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1588ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1561ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2397ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1557ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1375ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4232នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    22076នាក់
ខែនេះ    331244នាក់
ឆ្នាំនេះ   2341783នាក់
សរុប   51701709នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 11:51