ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើលមិនឃើញ

ដោយៈ សុភា កំពុងស្ពឺ ថ្ងៃទី 16 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1543

កំពង់ស្ពឺ៖ខ្សែភ្លើងនិងខ្សែកាបដែលបាក់បង្គោលធ្លាក់មកដល់ដីអស់ រយះពេលបីខែជាងហើយដែលមន្រ្តីជំនាញនិងលោកប្រធានមន្ទីឧស្សាហ កម្មរ៉ែនិងថាមពលខេត្តកំពង់ស្ពឺមិនមានចំណាត់ការមកដល់ បច្ចប្បន្នដែលជាក្តីបារម្មណ៍ដល់សាធារណះជនទូទៅធ្វើដំណើរឆ្លង កាត់ម្តងៗជាពិសេសពលរដ្ឋដែលមានលំនៅឋានក្បែនោះ។

ក្រុមប្រជាពលរដ្ឋបានឱ្យដឹងថាខ្សែភ្លើងនិងខ្សែកាបខាងលើបាន ធ្លាក់ជាប់និងដីខណះពេលមានភ្លៀងកក់ខែមួយមេធំលាយនិងខ្យល់បក់ បោកយ៉ាងខ្លាំងតាំងតែពីថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១២មកម្លេះ គិតមកដល់បច្ចុប្បន្នពីរខែជាងហើយដែលនៅមិនទាន់មានមន្ត្រីជំ នាញនិងអាជ្ញាធរណាម្នាក់ជួសជុលឡើងវិញនៅឡើយទោះជាពួកគាត់បាន បញ្ជូនសារជាច្រើនលើកច្រើនសារក៏ដោយក៏មន្រ្តីទាំងនោះមិនរវល់ ផងដែរជាពិសេសលោកប៊ិញ-ជីវតុងជាប្រធានមន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ស្ពឺដែលកាន់ដំណែងថ្មីៗហាក់គ្មានសមត្ថភាព គ្រាន់តែរឿងប៉ុន្នឹង។ក្រុមប្រជាពលរដ្ឋបានបន្តទៀតថាក្រុម មន្ត្រីស្ថិតក្រោមឱវ៉ាទលោកប៊ិញជីវតុងបានត្រឹមតែធ្វើដំណើរ ឆ្លងកាត់ដោយធ្វើមិនឃើញនៅរួបភាពខ្សែភ្លើងដែលធ្លាក់រញេរញៃមាន ខ្លះធ្លាក់ជាប់និងដីខ្លះជាប់និងបង្កាន់ដៃស្ពានរយីងរយោងដែល បង្កភាពភ័យខ្លាចដល់ពលរដ្ឋនោះទេ។

ទាក់ទងនិងបញ្ហាខាងលើលោកកែវសារ៉េតអភិបាលរងក្រុងច្បារមនបាន មានប្រសាសន៏ថាខ្សែភ្លើងដែលធ្លាក់នោះមានរយះពេលពីរខែជាងមែន ហើយលោកក៏បានរាយការណ៏ទៅលោកអភិបាលក្រុងនិងធ្វើសំណើរទៅខាងDEC ផងដែរតែនៅមិនទាន់មានការជួសជុលនៅឡើយ។

លោកប៊ិញ-ជីវតុងបានប្រាប់អ្នកយកព័ត៌មានយើងកន្លងមកថាលោកនិង អោយមន្រ្តីរបស់លោកចុះទៅធ្វើការសិក្សានៅកន្លែងខ្សែភ្លើងធ្លាក់ នោះប៉ុន្តែរយះពេលជាង១ខែហើយដែលមិនមានការជួសជុលនៅឡើយ។រហូត មកដល់ពេលនេះលោកបានត្រឹមតែឆ្លើយថាឱ្យទៅសាកសួរមន្ត្រីជំនាញ ផ្សេងទៀតទៅព្រោះខ្សែទាំងនោះមិនមែនមានតែខ្សែភ្លើង១មុខនោះទេ គឺមានខ្សែកាបនិងខ្សែអុបទិចជាច្រើនស្ថារប័នផ្សេងៗទៀតរញ៉េរញ៉ៃ មិនដឹងជាខ្សែខាងណាខ្លះ។

យើងមិនអាចសុំការបំភ្លឺពីម្ចាស់ខ្សែកាបនិងខ្សែអុបទិចទាំង នោះបានឡើយព្រោះមន្ត្រីទាំងនោះមានចេតនាលាក់ព័ត៌មាន។

ក្រុមប្រជាពលរដ្ឋសូមអំនាវដល់លោកប្រធានមន្ទីឧស្សាហកម្ម រ៉ែនិងថាមពលដែលោកមានតួនាទីជាចំបងក្នុងចាត់ការបញ្ហានេះសូមលោក មេត្តាមានវិធានការផងកុំរវល់ជាប់ត្រគាកមើលមិនឃើញនៅទុកលំបាក់ ដល់សាធារណះជនទូទៅដែលកំពង់មានការភ័យខ្លាច។

គួបញ្ជាក់ផងដែរថាខ្សែភ្លើងនិងខ្សែកាបដែលធ្លាក់ជាប់និងដី នោះស្ថិតនៅភូមិបុរីកម្មករសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺត្រង់ចំណុចស្ពានថ្មចាស់(ហៅស្ពានបារាំង)ឆ្លង ទៅរង្វង់មូលផ្សារកំពង់ស្ពឺអស់រយះពេលពីរខែជាងនៅមិនទាន់មាន ការជួសជុលនៅឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1528ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2282ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1540ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន285ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1226ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1466ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន1965ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1430ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1705ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន854ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7986នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    47028នាក់
ខែនេះ    356196នាក់
ឆ្នាំនេះ   2366735នាក់
សរុប   51726661នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 13:35