មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 03:26 នាទី ចំនួនអានៈ 1525

មន្ទីរសំរាកព្យាបាលពន្លឺជ័យជាមន្ទីរពេទ្យឯកជនមួយដែលមានលិខិត អនុញ្ញាត្តពីក្រសួងសុខាភិបាលពិតប្រាកដ់ស្ថិតនៅផ្ទះលេខ452 ភូមិតាភុលសង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាបដែលត្រូវបានគេ ស្គាល់ថាថៅកែឈ្មោះយ៉ាង-ស៊ីអឹន(ហៅកាត់ថា លោកវិជ្ជបណ្ឌិត យ៉ាង)ជាជនជាតិចិនហើយក៏ជាវិជ្ជបណ្ឌិតពិនិត្យព្យាបាលជំងឺនៅ ទីនោះដោយផ្ទាល់ផងដែរ។

លោកវិជ្ជបណ្ឌិតយ៉ាងមានវ័យ៥៥ឆ្នាំជាជនជាតិចិនមានទឹកមុខរុះ រាយរាក់ទាក់ជាគ្រូពេទ្យម្នាក់ប្រកបទៅដោយក្រមសីលធម៌វិជ្ជា ជីវៈដែលជាហេតុធ្វើអោយមានអ្នកជំងឺជាច្រើនតែងតែគោរពកោតសរសើ មិនដាច់ពីមាត់ថាលោកពិតជាមិនដូចគ្រូពេទ្យមួយចំនួនស្គាល់តែ លុយៗនោះទេ។

លោកយ៉ាងបានប្រាប់អ្នកយកព័ត៌មានយើងថាលោកស្រលាញ់អាជីពជា គ្រូពេទ្យតាំងតែពីដឹងក្តីមកម្លេះហើយបានចូលបំរើការងារជា គ្រូពេទ្យនៅប្រទេសរបស់លោកតាំងតែពីឆ្នាំ១៩៧៧លុះនៅកំឡុងឆ្នាំ ២០០២-២០០៣មន្ទីរពេទ្យជីងហ៊ួបើកបំរើការព្យាបាលនៅខេត្តសៀមរាប គេក៏បានអញ្ជើញលោកមកធ្វើជាគ្រូពេទ្យនៅទីនោះ។ លោកយ៉ាងបន្តថា លោកបំរើការអោយមន្ទីរពេទ្យជីងហ៊ួបានប្រហែល២ឆ្នាំលោកក៏ សម្រេចចិត្តឈប់ពីទីនោះហើយបើកមន្ទីរពេទ្យឯកជនខ្លួនឯងមួយដែល មានឈ្មោះដូចខាងលើ។ លោកយ៉ាងបន្ថែមថា នាពេលបច្ចុប្បន្នលោកមានឧត្តមភរិយាជាជនជាតិខ្មែរនិងមានកូន ប្រុសម្នាក់ជាទីស្រលាញ់ ដូច្នេះលោកគ្មានបំណងត្រឡប់ទៅស្រុកចិនវិញទេ គឺលោកស៊ូរួមរស់នៅខេត្តសៀមរាបក្នុងអាជីពជាគ្រូពេទ្យអស់មួយ ជីវិត។

បើយោងតាមសម្តីស្រ្តីជាអ្នកបកប្រែបានអោយដឹងថា លោកយ៉ាងតែងមានចិត្តអាណិតដល់អ្នកក្រីក្ររហូតជួនពេលខ្លះលោក ពិនិត្យពិគ្រោះជំងឺឥតគិតលុយ និងជួនពេលខ្លះផ្តល់ថ្នាំគ្រាប់សំរាប់ជំងឺស្រាលៗដូចជាគ្រុន រាគរូសដល់អ្នកមានជីវភាពក្រខ្សត់ដោយឥតគិតថ្លៃ។ ស្រ្តីរូបនេះបន្ថែមថា ចំណែកឯតំលៃព្យាបាលវិញលោកយ៉ាងយកតំលៃទាបបំផុតបើប្រៀបធៀបទៅ និងមន្ទីរពេទ្យឯកជនផ្សេងទៀតមិនថាអ្នកជំងឺជាអ្នកក្ររឺអ្នក មាននោះទេគឺលោកតែងតែបន្ធូបន្ថយជានិច្ច។

លោកទីជាបុរស់ជនជាតិខ្មែរមានវ័យប្រហែលជាង៣០ឆ្នាំដែល ធ្លាប់ធ្វើជាបុគ្គលិគខាងផ្នែកបកប្រែជាមួយលោកយ៉ាងតាំងតែពី១០ ឆ្នាំមុនរហូតនាពេលបច្ចុប្បន្នបានក្លាយជាថៅកែភាគហ៊ុននៅមន្ទីរ ពេទ្យឯកជនមួយនៅខេត្តកំពុងធំបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទថា លោកវិជ្ជបណ្ឌិតយ៉ាងពិតជាគ្រូពេទ្យដែលមានសញ្ញាប័ត្រទទួលស្គាល់ ពីស្រុកចិនពិតប្រាកដមែន។ លោកទីបន្ថែមថា លោកយ៉ាងមានចរិតស្លូតបូត ទៀងត្រង់ ចូលចិត្តរាប់អានមិត្ត ហើយការព្យាបាលអ្នកជំងឺយកចិត្តទុកដាក់ប្រកដប្រជាច្បាស់លាស់ ដែលជាហេតុធ្វើអោយមានអ្នកគាំទ្រទៅលើរូបគាត់ជាហែហូរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន1954ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1598ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1508ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1572ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1504ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1306ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1615ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2238ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1960ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន642ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17134នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163618នាក់
ខែនេះ    546898នាក់
ឆ្នាំនេះ   1929130នាក់
សរុប   51289056នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:58