ព័ត៌មានក្ដៅ

    គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ

    ដោយៈ ខេត្តក្រចេះ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 633

    គ្រួសារជនជាប់ចោទ ៣នាក់ ដែលអាជ្ញាធរចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែសីហា ស្នើសុំឲ្យមានការដោះលែងជនជាប់ចោទទាំងនោះវិញ ដើម្បីអាចរកស៊ីចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនតូចៗដែលកំពុងតែមានជំងឺ។

    កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមបង្កើតតំបន់អបគមន៍។ អាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនមនុស្ស ៨នាក់ទៅសាកសួរ ហើយក្រោយមកដោះលែង ៥នាក់ និង ៣នាក់ទៀត រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និងឈ្មោះ ទូច រិន ត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារខេត្តក្រចេះ ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងដឹកអាវុធខុសច្បាប់។

    អ្នកស្រី សុខ គា ប្រពន្ធជនជាប់ចោទឈ្មោះ ទូច រិន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ប្តីអ្នកស្រីមិនមានជាប់ព័ន្ធនឹងក្រុម ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋដូចការចោទប្រកាន់របស់តុលាការនោះទេ។

    អ្នកស្រីចង់ឲ្យតុលាការ និងរដ្ឋាភិបាល ជួយផ្ដល់យុត្តិធម៌ដល់ប្ដីអ្នកស្រី និងសង្ឃឹមថា ប្តីគាត់នឹងមានសេរីភាពវិញ អាចជួយរកស៊ីចិញ្ចឹមគាត់ និងកូន ត្បិតសព្វថ្ងៃអ្នកស្រីកំពុងជួបបញ្ហាជីវភាព ដោយសារតែគាត់កូនខ្ចីមិនអាចរកស៊ីចិញ្ចឹមខ្លួន និងកូន ២នាក់បាន៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ឲ្យជួយដោះលែងប្ដីខ្ញុំមកវិញ បើមិនដោះលែងប្ដីខ្ញុំមកវិញទេ គឺខ្ញុំបីនាក់ម៉ែកូនរង់ចាំតែថ្ងៃស្លាប់ទេ»

    អ្នកស្រី ប៉ាត ធន ប្រពន្ធជនជាប់ចោទ ភ័ណ្ឌ ស្រឿន ឲ្យដឹងដែរថា ប្តីរបស់គាត់កំពុងឈឺក្នុងពន្ធនាគារ ហើយគាត់គ្មានលទ្ធភាពទៅសួរសុខទុក្ខប្ដីក្នុងពន្ធនាគារនោះទេ។

    អ្នកស្រីបន្តថា កូន ៥នាក់ ក្នុងបន្ទុកមានជំងឺគ្រប់គ្នា គាត់គ្មានលុយយកកូនទៅមន្ទីរពេទ្យ ដោយសារតែជីវភាពពិបាក រកមួយពេលសម្រាប់តែមួយពេលប៉ុណ្ណោះ។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះលែងប្ដីគាត់មកវិញ ដើម្បីអាចឲ្យគាត់ និងកូនមានទីពំនាក់ដូចមុន។

    អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រីជនជាប់ចោទម្នាក់ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យដឹងស្រដៀងគ្នាដែរ ដោយទទូចសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះឡើងវិញ ព្រោះថា ឪពុករបស់គាត់មិនដែលស្គាល់ឈ្មោះ ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋនោះឡើយ៖ «ជីវភាពខ្ញុំពិបាកណាស់ ខ្វះខាត ម្ដាយខ្ញុំក៏ឈឺ ពុកក៏ជាប់ពន្ធនាគារ ហើយលុយក៏គ្មាន»

    មិនអាចសុំការបំភ្លឺពីលោក ចុក ងួន ចៅក្រមស៊ើបសួរខេត្តក្រចេះ បានទេ នៅថ្ងៃទី២០ ខែសីហា ដោយលោកមិនទទួលទូរស័ព្ទ។

    តែបើតាមលោក ឡុង លន់ មេធាវីរបស់អង្គការអាដហុក ជួយការពារក្តីឲ្យជនជាប់ចោទទាំង ៣នាក់នោះ ប្រាប់ថា សំណុំរឿងនេះត្រូវបានតុលាការខេត្តក្រចេះ ផ្ទេរឲ្យតុលាការក្រុងភ្នំពេញ ហើយលោកមិនច្បាស់ថា ករណីនេះបញ្ចប់ការស៊ើបសួរហើយ ឬនៅនោះទេ។

    ក្រៅពីឃុំខ្លួនជនជាប់ចោទ ៣នាក់នោះ តុលាការខេត្តក្រចេះ ក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែលជាមេខ្លោង៖ «៧នាក់ដែល ចេញមកតាមបទបញ្ជា ចេញ ៦ ហើយរាប់ទាំងអ្នកមួយទៅដល់ថៃ ក្នុងនោះ ៥នាក់មានដីកាចាប់ខ្លួន ចេញមក ៤ហើយ អ្នកដែលមានដីកាចាប់ខ្លួននៅតែ ប៊ុន រដ្ឋា ទេ ឥឡូវអ្នកឯងយ៉ាងម៉េចពន្យល់ច្បាប់ទៅ»

    ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាល ធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។

    ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិល ឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕ ដោយ ccknews.com

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន599ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន1172ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន515ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2443ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន989ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន601ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1513ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន412ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន753ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន865ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខលោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:03