ព័ត៌មានក្ដៅ

    លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ

    ដោយៈ VOA ភ្នំពេញ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 665

    នាយកវិទ្យុសំបុកឃ្មុំម៉ម សុណង់ដូបានធ្លាក់ខ្លួនឈឺក្រោយពីជាប់ក្នុងពន្ធនាគារបានជិតមួយ ខែ។ នេះបើតាមការអះអាងរបស់លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោក ម៉ម សុណង់ដូ។ លោកស្រីបញ្ជាក់ថាស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺជាលើកទី២ហើយ។

    ភរិយាលោកម៉ម សុណង់ដូ (ស្តាំ)

    លោក ម៉ម សុណង់ដូ អាយុ៧១ឆ្នាំ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីអំឡុងខែកក្កដា។ រួចហើយត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីការឃុំខ្លួនបណ្តោះ អាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗ ពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

    លោកស្រី ឌីន ផាន់ណារ៉ា ដែលបានទៅសួរសុខទុក្ខលោកម៉ម សុណង់ដូ នៅថ្ងៃពុធនេះ បានអះអាងថាស្វាមីរបស់លោកស្រីមានជំងឺរាកធ្ងន់ធ្ងរ ទន់ដៃទន់ជើងអស់កម្លាំង និងហើមមុខ។ លោកស្រីបានបញ្ជាក់ថាសុខភាពរបស់លោកម៉ម សុណង់ដូ បានទ្រុឌទ្រោម បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជិតមួយខែមកនេះ។
    លោកស្រីបានបន្ថែមថា៖

    «សុខភាពរបស់គាត់ទ្រុឌទ្រោម ពិសារអ្វីឥតបាន ហើយអស់កម្លាំងខ្លាំង គឺរាក។ ប៉ុន្មានថ្ងៃមុនហ្នឹង គាត់ឈឺមិនទាន់នឹងបាត់ផង។ គាត់ហើមមុខផ្នែកខាងស្តាំហ្នឹង មួយចំហៀង។ ហើមទៅ វាមានកម្តៅក្តៅអ៊ុនៗ វាឈឺបន្តិចៗ។ ឥឡូវហ្នឹងស្រកបានបន្តិច មិនទាន់នឹងអស់ផងហ្នឹង ក៏ចាប់ផ្តើមរាកគ្រុនក្តៅខ្លាំង»។

    លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសបាននិយាយថាដោយសារតែអាកាសធាតុក្តៅ អ្នកទោសដទៃផ្សេងទៀត ដោយរាប់បញ្ចូលទាំងលោកម៉ម សុណង់ដូ មានជំងឺរាករូស និងមួយចំនួនទៀត បានគ្រុនក្តៅ។ លោកបានបញ្ជាក់ថាសុខភាពរបស់លោក ម៉ម សុណង់ដូ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីលោកបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។
    លោកស្រ៊ុន លាងបញ្ជាក់ថា៖

    «គាត់ឈឺពោះ និងហើមពោះ។ បើនិយាយរួម ហើមពោះបន្តិចៗទេ ប៉ុន្តែដល់ពេលដែលគាត់ដាក់សេរ៉ូម គាត់ត្រូវការសម្រាក។ ហើយពេលគាត់ដាក់សេរ៉ូម គាត់ថាគាត់មិនចេះដេក ដោយសារមានសេរ៉ូម ខ្លាចក្រែងវាចេញឈាមចេញអី។ គាត់ក៏ដកចេញ ហើយដកចេញបានមួយរយៈពេលខ្លី គាត់ក៏ចាប់ផ្តើមក្តៅ។ ហើយក៏ឲ្យពេទ្យយកប្រដាប់វាស់កម្តៅ ក៏ធ្វើការព្យាបាលគាត់តាំងពីយប់ម៉ិញនោះ។ វេលាម៉ោង៩ជាង ខ្ញុំទៅមើលដែរហ្នឹង»។

    សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ បានធ្វើយុទ្ធនាការប្រមូលស្នាមផ្តិតមេដៃដែលរហូតមកដល់ពេលនេះមាន ចំនួនប្រមាណជាង១០ម៉ឺននាក់ ដើម្បីស្នើសុំទៅតុលាការ និងស្ថានទូតនានាប្រចាំទីក្រុងភ្នំពេញ ជួយអន្តរាគមន៍ដោះលែងលោកម៉ម សុណង់ដូ ឲ្យមានសេរីភាពឡើងវិញ ដោយពួកគេបានអះអាងថាលោកមិនបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់ របស់តុលាការទេ។

    លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍ថាឥឡូវនេះចៅក្រមស៊ើបអង្កេតបានបញ្ចប់ការស៊ើបអង្កេត របស់ខ្លួនហើយ។
    លោកបានមានប្រសាសន៍ថា៖

    «ចាំឲ្យគេចេញដីការដំណោះស្រាយសិន។ តែមុននឹងដីការដំណោះស្រាយប្រហែលជាខ្ញុំនឹងធ្វើលិខិតមួយសុំឲ្យថា ឲ្យចៅក្រមគេសម្រេចការលើកលែងការចោទប្រកាន់តែម្តង»។

    គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកម៉ម សុណង់ដូ បានកើតមានឡើងបន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាមួយពាក់ព័ន្ធនឹង ការចាប់ទន្ទ្រានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា។ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងរាប់រយនាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿង ហើយនៅក្នុងប្រតិបត្តិការនោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់។

    រដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ហើយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានជនសង្ស័យបួននាក់យ៉ាង តិច បានចេញមកសារភាពហើយ។ ហើយលោកកំពុងតែស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលជាមេគំនិតនៅក្នុងរឿងនេះ ចេញមកសារភាព៕ ហេង រស្មី (វីអូអេ)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន945ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន734ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន823ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1289ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន931ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន513ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន242ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន934ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន661ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន3073ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
    ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4488នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42466នាក់
    ខែនេះ    158383នាក់
    ឆ្នាំនេះ   1371211នាក់
    សរុប   29476462នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:06