ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 16 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1486

ពលរដ្ឋនៅជនបទប្រមាណ៨៤០០នាក់ ប្រហែល១៤០០គ្រួសារ រស់នៅក្នុងឃុំចំនួន១០នៃខេត្តកំពង់ស្ពឺ ទទួលបានអត្ថប្រយោជន៍ពីគម្រោងទឹកស្អាតរបស់មូលនិធិអន្តរជាតិសិង្ហ បុរី ។ គម្រោងលើកកម្ពស់វិស័យសុខភាពឈ្មោះថា ”ទឹកសម្រាប់ជីវិត” នេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្នាក់ការឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា អភិបាលរងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមូលនិធិអន្តរជាតិសិង្ហបុរីតំណាងអង្គការប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។

អ្នកនាង Euleen Goh ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអន្តរជាតិសិង្ហបុរី បានបញ្ជាក់ថា ទឹកអនាម័យពិតជាមានសារៈសំខាន់បំផុតសម្រាប់សុខភាព ហើយការប្រើប្រាស់ទឹកនេះដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយថាមពល ពេលវេលា ធនធាន និងកែលម្អលំនៅដ្ឋានរបស់ពលរដ្ឋទាំងអស់គ្នា។ អ្នកនាងបន្តទៀតថា គម្រោងទឹកសម្រាប់ជីវិតនេះមានគោលបំណងជួយឲ្យប្រជាជនជនបទជាង៨៤០០ នាក់ក្នុងខេត្តកំពង់ស្ពឺទទួលបានទឹកស្អាតប្រើប្រាស់ជាពិសេសសម្រាប់ ពិសារ ដែលគម្រោងនេះនឹងត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំតាមរយៈការ តំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រចំនួន១៤០០ធុងទៅឲ្យ គ្រួសារនីមួយៗ។ លើលពីនេះគម្រោងក៏នឹងផ្តល់ជូននូវអណ្តូង និងបង្គន់អនាម័យដើម្បីបង្កើនអនាម័យក្នងសហគមន៍ផងដែរហើយតាមរយៈ ការសហការរវាងពលរដ្ឋ និងអង្គការដៃគូ ហើយអ្នកនាងក៏មានគោលបំណងសាងសង់មណ្ឌលសុខភាពផងដែរ។ អ្នកនាងរំពឹងដែរថា នឹងបានឃើញទឹកស្អាតមួយកែវៗដែលបងប្អូនពិសារហូរចុះពីធុងចម្រោះ ទឹកស្អាត ដែលប្រសូតចេញពីចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលសម្រេចបាននៅថ្ងៃនេះ។

លោក ព្រីម ជីត ឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំនៅកម្ពុជាបានថ្លែងថា ប្រជាពលរដ្ឋសិង្ហបុរីសុទ្ធតែបានយល់ច្បាស់ពីគុណតម្លៃរបស់ទឹក ហើយការផ្តល់ជូននូវកម្មវិធីទឹកសម្រាប់ជីវិតនេះក៏ជាការចែករំលែក បទពិសោធន៍របស់ខ្លួនទៅកាន់ប្រទេសជាសមាជិកអាស៊ាន ហើយលោកសប្បាយរីករាយដែលបានចូលរួមធ្វើការជាមួយគម្រោងនេះ។ លោកបន្តទៀតថា កម្មវិធីនេះក៏នឹងជួយជំរុញឲ្យសេវាកម្មសុខភាពកាន់តែល្អ ហើយក៏អាចបន្តរឹតចំណងមិត្តភាណប្រជាជន និងប្រជាជន ប្រទេសនិងប្រទេសទាំងពីរកាន់តែល្អប្រសើរផងដែរ។

លោកប៉ែន សំបូរ អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងក្នុងកម្មវិធីនេះដែរថាការផ្តល់ ជូនរបស់មូលនិធិអន្តរជាតិសិង្ហបុរីនៅពេលនេះគឺបានឆ្លើយតបចំ គោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជនបទ និងអាចជួយឲ្យសម្រេចបានគោលដៅសហវត្សធានាឲ្យមានស្ថេរភាព បរិស្ថាន សុខភាព កាត់បន្ថយភាពក្រីក្រជាដើម។ លោកបញ្ជាក់ដែរថា កម្មវិធីនេះក៏បានបង្ហាញពីទឹកចិត្តអាណិតស្រលាញ់របស់ ប្រជាពលរដ្ឋនៃប្រទេសសិង្ហបុរីចំពោះពលរដ្ឋកម្ពុជាផងដែរ។

លោក អ៊ុំ ជឿនពលរដ្ឋរស់នៅក្នុង ភូមិសំពូង ឃុំខ្ទុំក្រាំង ស្រុកសំរោងទងដែលទទួលបានធុងចម្រោះទឹកស្អាតពីមូលនិធិអន្តរជាតិ សិង្ហបុរីបានបញ្ជាក់ថា លោកក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ពិតជាមានអារម្មណ៍រំភើបរីករាយ រកអ្វីប្រៀបផ្ទឹមមិនបាន។ លោកបានបន្តទៀតថា មុនពេលទទួលបានធុងចម្រោះនេះសមាជិកគ្រួសារលោក និងពលរដ្ឋជាច្រើនក្នុងតំបន់តែងទទួលទានទឹកទាំងឆ្អិន និងឆៅ ដែលបង្កឲ្យមានជំងឺរាករូស គ្រុនពោះវៀន ជាញឹកញាប់ ប៉ុន្តែបន្ទាប់ពីទទួលបានធុងចម្រោះនេះក្រុមគ្រួសារលោកមិនមាន អាការៈខាងលើទៀតឡើយ។ លោកបន្តទៀតថា ធុងចម្រោះទឹកនេះបានជួយកាត់បន្ថយការចំណាយពេលវេលាថវិកា និងនាំឲ្យក្រុមគ្រួសារមានសុខភាពល្អផងដែរ។

គួរបញ្ជាក់ដែរថា មូលនិធីអន្តរជាតិសិង្ហបុរីបានធ្វើប្រតិបត្តិការបង្កើតសម្ព័ន្ធភាព ជាមួយកម្ពុជាតាមរយៈការចងមិត្តភាពរវាងប្រជាជន និងប្រជាជននេះអស់រយៈពេល១០ឆ្នាំកន្លងមកហើយ តាមរយៈការបញ្ជូនក្រុមអ្នកស្ម័គ្រចិត្តសិង្ហបុរីដូចជាអ្នកជំនាញ អប់រំ  និងគ្រូពេទ្យទៅកាន់ភ្នាក់ងារដៃគូ និងសហគមជាច្រើនមករាជធានីភ្នំពេញ សៀមរាប កណ្តាល និងកំពង់ស្ពឺ។ ក្រៅពីនេះក៏នៅមានគម្រោងជាច្រើនទៀតដែលមូនិធិមួយនេះបាននឹង កំពុងបន្តធ្វើប្រតិបត្តិការដែលមានទាំងកម្មវិធីអ្នកស្ម័គ្រចិត្ត អន្តរជាតិសិង្ហបុរី គម្រោងបណ្តុះបណ្តាលអ្នកជំនាញ និងគម្រោងលើកកម្ពស់វិស័យសុខាភិបាលជាច្រើនទៀតផងដែរ។ គម្រោង”ទឹកសម្រាប់ជីវិត”នេះគឺជាគម្រោងទី២បន្ទាប់ពីការ ប្រតិបត្តិការនៅខេត្តសៀមរាប ហើយការដំឡើងធុងចម្រោះទឹកស្អាតនៅខេត្តកំពង់ស្ពឺនេះនឹងធ្វើជាពី តំណាក់កាលដែលដំណាក់កាលទី១មានការដំឡើងធុងចម្រោះទឹកស្អាតដែល បង្កើតឡើងដោយមូលនិធីSao Sary ចំនួន៨០០ធុង និងអណ្តូងស្នប់ចំនួន៤។ រីឯតំណាក់កាលទី២គឺការដំឡើងធុងចម្រោះទឹកស្អាតខ្សាច់ជីវសាស្ត្រ ៦០០ធុង កសាងបង្គន់១២០ ព្រមទាំងមណ្ឌលសុខភាព និងអាហារូបត្ថម្ភប្រចាំសហគមន៍ផងដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2035ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន2995ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1325ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន1853ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1637ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1540ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1577ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1547ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1386ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32932នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    136103នាក់
ខែនេះ    519383នាក់
ឆ្នាំនេះ   1901615នាក់
សរុប   51261541នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:29