ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:48 នាទី ចំនួនអានៈ 1586

ចំណុះជើងវត្តក្រពុំឈូកចំនួនជាង១០០នាក់លើកគ្នាមកតវ៉ាមិន ទទួលស្គាល់គណៈគ្រប់គ្រងវត្តដោយពួកគាត់ចោទប្រកាន់ថាការជ្រើស តាំងនោះមានភាពប្រកតីព្រោះពួកគាត់មិនបានបោះឆ្នោតអោយក្រុម គណៈកម្មការអាចារ្យវត្តទាំងនោះ។

ទាក់ទងការកើតជម្លោះរវាងចំណុះជើងវត្តនិងព្រៈសង្ឃរហូតបែងចែក បក្សពួកជាពីក្រុមក្នុងវត្តតែមួយដោយប្រើរូបភាពការឆាន់អាហារ មិនរួមគ្នា ការសង់រោងបុណ្យផ្សេងគ្នា ការចម្រើនធម៏ផ្សេងគ្នា។ល។ រហូតបានមានគម្រោងថាហ្នឹងរៀបចំប្រារព្វពិធីបុណ្យភ្ជំបិណ្ឌ បែកចែកជាក្រុមនាថ្ងៃខាងមុខនេៈផងដែ។

ដោយសារតែមានសកម្មភាពបែបនេៈទើបដល់ថ្ងៃទី៥ខែកញ្ញានេះព្រះ គ្រូវិន័យគុណ ឃឹម សម្បត្តិជាព្រះចៅអធិការវត្តញ្ញាណរង្សី បាន បើការសម្របសម្រួលដែលមានការចួលរួមពីលោក ប៉ាក់ អែល ចៅសង្កាត់ កោះដាច់ លោក ម៉ាន់ នីស្សា ប្រធានការិយាល័យធម្មការនិងសាសនា ខ័ណ្ឌឬស្សីកែវ ព្រះសង្ឃនិងចំណុះជើងវត្ត គណកម្មការក្នុងវត្តក្រ ពុំឈូក រួមទាំងសមត្ថកិច្ចផងដែរ។ក្នុងឪកាសនោះព្រះគ្រូគុណ  ឃឹម សម្បត្តិ បានមានសង្ឃដឺការថាសូមអោយព្រះសង្ឃទាំងអស់ក្នុង វត្តខណ្ឌទ័យគ្នាសម្របសម្រួលគ្នា ធ្វើអ្វីរួមគ្នាដើម្បីផល ប្រយោជន៏ កុំមានការប្រកាន់បក្សពួក ដណ្តើមអំណាចគ្នាយោគយល់គ្នា កុំអោយសាសនាដ៏ទៃគេមើលងាយដោយយកធម៌ព្រះមកដាក់ក្នុងចិត្តនិង គោរពតាមការរៀបចំរបស់មន្រ្តីសង្ឃ កុំគប្បីធ្វើចិត្តជាពាលបើ ធ្វើជាចិត្តពាលហើយចេះតែពោលនៅសម្តីមិនល្អកើតជារឿងជារាវនោះ។ ហើយចាប់ពីពេលនេះតទៅ ប្រសិនបើព្រះសង្ឃរូបណានៅតែបន្តធ្វើដូចនោះ ទៀត និងត្រូវទទួលទោសតាមវិន័យសង្ឃដែលមានស្រាបជាធរមាន។ចុង បញ្ចប់នៃពិធីសម្របសម្រួលព្រះសង្ឃទាំងអស់ក៏បានសូត្រធម៌រំងាប់ អារមណ្ម៏រួមគ្នា។

ព្រះពិក្ខុ ឃឹម ម៉ៅ គង់នៅវត្តក្រពុំឈូកបានមានសង្ឃដឺការថា ក្នុងការប្រជុំនោះគឺមិនបានធ្វើទៅតាមការស្នើសុំចង់បានរបស់ ចំណុះជើងវត្តនោះទេ។ ដោយការសម្របសម្រួលនោះគេអនុញាត្តអោយតែគណកម្មការវត្តនិងព្រះ សង្ឃមានឋានៈធំៗដែលជាបក្សពួកគេចួលរួមតែប៉ុណ្ណោះដែលឮសម្លេងតែ ម្ខាង។ព្រះអង្គបានបន្តទៀតថាមូលហេតុដែលនាំអោយមានរឿងនោះកើត ឡើងគឺដោយសារមានភាពមិនប្រកតីទាក់ទងនិងលោកព្រះនាម ឡាក់ ឡូ  ជាលោកមកពីទីឆ្ងាយ(ក្រៅស្រុក)ត្រូវបានគេជ្រើសតាំងជាគណៈគ្រប់ គ្រងថ្មីដែលចំណុះជើងវត្តមិនបានបោះឆ្នោតអោយស្រាប់តែស្ងាត់ក៏ចេញ លិខិតប្រកាសតែងតាំងតែម្តង។

ព្រះពិក្ខុនិងចំណុះជើងវត្តផ្សេងៗគ្នាក្នុងទីអារាមនោះបាន មានសង្ឃដីការដូចៗគ្នាថាតាំងតែពីព្រះសង្ឃឡាក់ ឡូ មកគ្រប់គ្រង គឺមានការតឹងរឹងចំពោះពិក្ខុក្នុងវត្តដោយលោកតម្រូវអោយពិក្ខុទាំង អស់មុននឹងនិមន្តទៅប្រស់សត្វឬក៏ទៅណាក្នុងទីធ្លាវត្តអារាមក៏ ត្រូវមកថ្វាយបង្គំជម្រាបជាមុនសិន ជាពិសេសជាងនេះបើចង់ដឹងពី សកម្មភាពព្រះសង្ឃឡាក់ឡូនោះសូមអោយគណកម្មការសង្ឃប្រចាំខណ្ឌ័ឬមន្ត្រី សង្ឃចុះធ្វើការស្រាវជ្រាវផ្ទាល់ដល់ទីអារាមនោះ ចំណែការសម្របសម្រួល ពីព្រះគ្រូ ឃឹម សម្បត្តិពិក្ខុទាំងអស់និងអនុវត្តតាមក៏អាស្រ័យ ទៅលើភាពសមរម្យនិងទទួលបានផងដែរពីសកម្មភាពលោកឡាក់ឡូ។

ក្រុមចំណុះជើងវត្តបានមានប្រសាសន៍ថាចាប់តាំងពីមានគណកម្ម ការវត្តថ្មីទាំងបីអង្គនោះមកមានការកើតជម្លោះជាបក្សពួកមិនដូច កាលពីមុនពួកគាត់មិនទទួលស្គាល់ជាដាច់ខាតគណៈគ្រប់គ្រងវត្តទាំង បីអង្គនោះព្រោះលោកទាំងបីគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំ ហើយជា ព្រះសង្ឃជ្រើសតាំងដោយបក្សពួកនិយមមកពីក្រៅស្រុកមិនមែនជាលោក ក្នុងស្រុកភូមិដែលពួកគាត់មិនបានបោះឆ្នោតអោយ។ពួកគាត់បានបន្ត ទៀតថាលោកជាច្រើនក្នុងស្រុកភូមិមានសមត្ថភាពហេតុអ្វីមិនដាក់ ជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំង ទោះជាមានការសម្របសម្រួលបែប នេះក្តីក៏ពួកគាត់មិនបានបញ្ចេញមិតិព្រោះគេមិនអោយចូល ហើយពួកគាត់ នៅតែបដិសេធមិនទទួលស្គាល់លោកទាំងបីអង្គនោះជាគណគ្រប់គ្រងវត្ត ក្រពុំឈូកដដែល លុះត្រាតែមានដំណោះស្រាយអោយបានត្រឹមត្រូវនិងយុទ្ធធម៌។

ព្រះសង្ឃឡាក់ឡូជាគណគ្រប់គ្រងវត្តទើបនិងតែងតាំងនោះបានមានស ង្ឃឌឺការថាព្រះអង្គមិនមានពាក្យពេចអ្វីនិយាយផ្សេងនោះទេ គឺព្រះ អង្គស្តាប់តែការណែនាំនិងការសម្របសម្រួលរបស់ព្រះគ្រូវិន័យគុណ ឃឹម  សម្បត្តិ ដែលបានមានសង្ឃដីការតែប៉ុណ្ណោះ៕ដោយ៖ឪរ៉ាល់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2067ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1396ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1716ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1510ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1578ដង នឹកសង្សាចាស់   អាន1723ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន3957ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1333ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1518ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1470ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1545នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40587នាក់
ខែនេះ    349755នាក់
ឆ្នាំនេះ   2360294នាក់
សរុប   51720220នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:07