ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្ស សេរី​ឧ​ត្ត​ម​

ដោយៈ ​រតនគិរី ថ្ងៃទី 14 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 1531

ដោយមានការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ វែកមុខឃាតក ដែលបានរៀបគម្រោងគិតទុកជាមុន សម្លាប់លោក ហង្ស សេរីឧត្តម ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន កាសែត វរជនខ្មែរ ប្រចាំខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីតុលាការបានបង្ហាញឲ្យឃើញពីតម្រុយ និងពន្លឺក្នុងការបំបែកសំណុំរឿងឃាតកម្មបិទមុខមួយនេះ ។ ជាក់ស្តែងកាលពីព្រឹកម៉ោង ៩ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ូលិសបានរកឃើញកន្លែងធ្វើឃាតលោក ហង្ស សេរីឧត្តម ហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃរួចមក ដែលការរកឃើញកន្លែងធ្វើឃាតនេះ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះនៅក្នុងផ្ទះមួយដាច់ ស្រមាលពីគេបន្តិច កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងសាកសួរ ដើម្បីស្វែងរកជនដៃដល់។

ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដរតនគិរី លោក ជា សុភក្ដ្រ បានដឹក នាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះទៅឆែកឆេរផ្ទះរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មទៅលើលោក ហង្ស សេរីឧត្តម ដែលត្រូវគេសម្លាប់ រួចញាត់ចូលក្នុងគូទរថយន្ដ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះរបស់មន្ដ្រីអាវុធហត្ថឈ្មោះ អាន ប៊ុនហេង ហៅអេង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលង់ ទល់មុខវិមានសពកម្ពុជា-វៀតណាម ខាងក្រោយតារាងបាល់ទាត់មួយ ហើយនៅក្បែរនោះមានហាងផឹកស៊ីមួយកន្លែងគេនិយមហៅថា ហាងដើមទឹកដោះ ឬហាងចំការដូង ប៉ុន្ដែខណៈដែលកម្លាំងនគរបាលនិងអាជ្ញាធរ មូលដ្ឋាន ចុះឆែកឆេរនោះ ឈ្មោះ អាន ប៊ុនហេង  ជាម្ចាស់ផ្ទះរូបនេះ រត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការប៉ូលិសបាន អានដីកាឆែកឆេរ ជូនដល់ម្ចាស់ផ្ទះដើម្បីចូលត្រួតពិនិត្យរកមើលវត្ថុតាងបទល្មើស ពាក់ព័ន្ធនឹងការធ្វើឃាតលោក ហង្ស សេរីឧត្តម  ។ ជាមួយគ្នានេះប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន ឈ្មោះអ៊ាន ប៊ុនហេង ហៅអេង ខណៈហៅឱ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ លោកអ៊ាន ប៊ុនហេង បើទោះណាមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សភាពបែបនេះធ្វើឱ្យគេសង្ស័យទៅលើរូបលោកខ្លាំងមែនទែន ព្រោះតែគាត់ជាម្ចាស់ផ្ទះហើយស្បែកជើងពណ៌ខ្មៅ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់គាត់។

អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែជាភរិយារបស់លោក ហង្ស សេរីឧត្តម បានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២ ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយមកគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងអ្វីទេ ។ រហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។

មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់ គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំ ហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន។ ពាក់ព័ន្ធករណីនេះផងដែរ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្កោលទោសចំពោះអំពើឃាតកម្មដ៏សាហាវឃោរឃៅលើលោក ហង្ស សេរីឧត្តម និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខក្រុមជនល្មើសដើម្បី នាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ការរកឃើញតម្រុយរបស់ក្រុមឃាតកដែលធ្វើឃាតលោក ហង្ស សេរីឧត្តម ទទួលបានការកោតសរសើរពីមតិជាតិនិងអន្តរជាតិ ហើយគ្រប់គ្នាបាននគាំទ្របេសកកម្មដ៏មានតម្លៃរបស់មន្ត្រីតុលាការ និងសមត្ថកិច្ច នគរបាល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1302ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2014ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1629ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1633ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1526ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1359ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1471ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1730ដង ការបែងចែកវ័យរបស់នារី   អាន3675ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1484ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4087នាក់
ម្សិលមិញ    4680នាក់
សប្ដាហ៍នេះ    21053នាក់
ខែនេះ    390462នាក់
ឆ្នាំនេះ   2401001នាក់
សរុប   51760927នាក់
ថ្ងៃទី 25 ខែ 04 ឆ្នាំ 2024 ម៉ោង 16:49