នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅទីសាធារណៈនិងហាង

ដោយៈ ភ្នំពេញ ថ្ងៃទី 21 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:29 នាទី ចំនួនអានៈ 1459

លោក ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះជនទំនើង ដែលតែងតែធ្វើការបាញ់បោះ និងកាប់ចាក់សេរី នៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ និងហាងផឹកស៊ីជាដើម ដែលជា កត្តាធ្វើឲ្យកម្ពុជាបាត់បង់នូវភ្ញៀវទេចរ។

សម្តេច បានមានប្រសាសន៍ក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រគល់ និងប្រកាសជាផ្លូវការ នូវផែនការទេសចរណ៍ឆ្នាំ ២០១២-២០២០ នាវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២នេះថា មិនត្រូវអត់អោនឲ្យទៀតឡើយ មិនថាអ្នកនោះ ជាកូនជាក្មួយរបស់លោកធំណាក៏ដោយ ត្រូវតែចាប់យក មកផ្តន្ទាទោសទាល់តែបាន មិនអាចលើកលែង ពេលដែលពួកគេបាញ់បោះ និងកាប់ចាក់គ្នាតាមទីសាធារណៈនោះ។

សម្តេចបានសង្កត់ធ្ងន់ថា" រឿងខ្លះវាមិនគួរកើតតែវាកើត យើងគួរឈានដល់ដំណាក់ការផ្តាច់ព្រ័តហើយ មិនគួរត្រូវបានលើកលែងបន្ថែមទេ។ ស្ទើរតែគ្រប់ភោជនីយ ដ្ឋាន ដែលមានជនបរទេស ទេសចរបរទេសចូលទទួលទាន ប្រជាពលរដ្ឋក្នុងស្រុក ក៏ចូលហាងពេញៗដែរ ប៉ុន្តែចង្រៃអីពួកអាមានកាំភ្លើងនេះ! វាទៅបាញ់ក្នុង ហ្នឹង… តើយើងគួរបន្ត ការអត់ឱនពួកហ្នឹងតទៅទេ? នោះហើយជាការបំផ្លាញទេសចរណ៍ មិនមែនធ្វើឲ្យអសន្តិសុខប៉ុណ្ណឹងទេ វាពាក់ព័ន្ធនឹងទេសចរណ៍ទៀតផង។ បើទោះបីជាឳវាប៉ុណ្ណា ក៏យើងត្រូវតែលេង (បង្រ្កាប)វាដែរ ហើយឳពុកម្តាយកុំកាន់ជើង ត្រូវប្រគល់កូនឲ្យនគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់"។

ការអំពាវនាវរបស់សម្តេចបែបនេះ បន្ទាប់ពីមានការលេចឮព័ត៌មានជាច្រើន ទាក់ទងនឹងកូនលោកធំៗ មន្រ្តីមួយចំនួនបានយកកាំភ្លើង ទៅចូលក្នុងហាងផឹកស៊ីនានា ហើយបានបាញ់ លេង នឹងបាញ់គំរាមគេជាដើមនោះ។ សម្តេចបានមានប្រសាសន៍បន្តទៀតថា ត្រូវតែមានការរឹតបន្តឹង ហើយបានអំពាវនាវដល់អាជ្ញាធរ គ្រប់ខេត្ត ក្រុងទាំងអស់ ត្រូវតែរក្សាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ គ្រប់ទីកន្លែងទាំងអស់។

កាលពីពេលកន្លងទៅនេះ ជាពិសេសរាជធានីភ្នំពេញ គេតែងតែសង្កេតឃើញ តាមកន្លែងក្លឹបកំសាន្ត ភោជដ្ឋានផឹកស៊ី តាមទីសាធារណៈមួយចំនួន ត្រូវបានបាញ់ បោះសេរី ហើយការបាញ់បោះទាំងនោះ ត្រូវបានគេឲ្យដឹងទៀតថា ជាកូនលោកឧកញ៉ា អ្នកធំ មន្ត្រីនគរបាល ទាហាន កងរាជអាវុធហត្ថជាដើម ហើយការបាញ់របស់ ពួកគេទាំងនោះ មិនត្រូវបានទទូលទោសឡើយ ដោយសារតែអំណាចរបស់ឳពុកម្តាយ និងពួមីងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចបាន ប្រកាស ជាថ្មីម្តងទៀតហើយថា មិនត្រូវលើកលែងទៀតឡើយ ពីព្រោះ វាអាចធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1787ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1348ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1786ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1564ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1529ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1727ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1526ដង របាំត្រុដិ (មានវីដេអូ)   អាន2503ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1852ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2240ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1987នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7741នាក់
ខែនេះ    316909នាក់
ឆ្នាំនេះ   2327448នាក់
សរុប   51687374នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 18:35