បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ

ដោយៈ ផ្លុង-រ៉េត ខេត្តបន្ទាយ​មាន​ជ័យ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:08 នាទី ចំនួនអានៈ 1458

បន្ទាយ​មានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំ​ប្រ​ទល់​រវៀង​ប្រ​ទេស​កម្ពុជា​ និង​ប្រ​ទេស​ថៃ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ដឹង​ជញ្ជួន​ផលិត​ផល​ខុស​ច្បាប់​ចូល​យ៉ា​ង​គគ្រឹគ​គគ្រេងដូច​គេ​ហែ​អង្គ​កឋិន​ទាន​ទាំង​យប់​ទាំង​ថ្ងៃ​ក្រោម​ក្រ​សែ​ភ្នែក​របស់​អស់​លោក​មន្រ្តី​ជំ​នាញ​ ដូច​ជា​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត សេដ្ឋ​កិច្ចក្រសួង ពេទ្យ​សត្វ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​ទៀត តែ​គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ចុះ​ទប់​ស្កាត់នោះ​ទេ តែ​បែរ​ជា​លឺ​អ្នក​រក​ស៊ី​ទាំង​នោះ​ថា បាន​បង់​លុយ​ជូន​ជំ​នាញ​ទាំង​នេះអស់​ហើយ ទើប​ដឹក​ចូលដី​ខ្មែរ​បានរលូន​បែប​នេះ។

ផលិត​ផល​ដែល​ក្រុម​អ្នក​រក​​ស៊ី​លោត​ឆ័ត្រ​គេច​ពន្ធ​រដ្ឋ​បង់​ជូន​អោយ​តែ​ហោ​ប៉ៅ​ឯក​ជនប៉ុន្មាន​ជំ​នាញ​ខាង​លើ​មាន​ដូច​ជា សាច់​មាន់​ត្រូវ​មីន ឆ្អឹង​មាន់​ត្រូវមីន ជង្គង់​មាន់​ត្រូវ​មីន កោះមាន់ថ្លើមមាន់​ច្រកថង់ ភ្លៅ​មាន់​ស្អុយៗ ត្រី​ចាប មាន់​រស់​ដឹក​តាម​ម៉ូតូ ឡានតូចៗ គ្រឿង​សមុទ្រសល់ និង​មាន​គ្រឿង​ឧបភោគបរិ​ភោគ​ជា​ច្រើន​ទៀត​ដូច​ជា បន្លែ ផ្លែ​ឈើ​ខូច​គុណ​ភាពជា​ដើម។ល។

ប្រ​ភព​បាន​រាយ​ការ​មក​ថា ថ្មី​​ៗនេះ​សមត្ថ​កិច្ច​ជំ​នាញ​ខាង​លើ​នេះ បាន​បើក​ភ្លើង​ខៀវ​នៅ​ច្រក​របៀង​អូ​បី​ជាន់ អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឥត​ច្បាប់​ខាង​លើ ដឹក​ផលិង​ផល​ទាំង​នេះ​ ចូល​មក​ខ្មែរ​ទាំង​ថ្ងៃ​ ទាំង​យប់​ស្ទើរ​រូង​ផ្លូវ​អស់​ទៅ​ហើយ។ ប្រ​ភព​បន្តថា អ្នក​ដឹក​មាន់​រស់​តាម​ម៉ូតូ ១ជើង​បង់​លុយ​២០០បាត បើ​បង់​ខែ​វិញ​មួយ​ម៉ូ​តូ​២០​ម៉ឺន​រៀលក្នុង​១ខែ។ ប្រ​ភព​បន្ថែម​ថា គ្រៅ​ពី​នេះ​គ្រាន់​តែ​ពី​ច្រក​អូ​បី​ជាន់ទៅ​ទី​រួម​ខេ្ត​បន្ទាយ​មាន​ជ័យ មាន​ក្រុម​សមត្ថ​កិច្ច​ខាង​លើ​ឈរ​ចំា​ជិត​២០​កន្លែង ត្រូវ​ចំ​ណាយ​ថវិការ​អស់​ជិត​២០​ម៉ឺន​រៀល​បន្ថែម​ទៀត បើ​មិន​បង់​ទោះ​ឡាន​ ម៉ូ​តូ​ដឹក​មាន់​ទា​ទាំង​នោះ​មាន​ស្លាប​ហោះ​ មាន​ក្បាល​៣​ដៃ៩​ក៏​រត​មិន​រួច​ដែរ។

ពលរដ្ឋ​ស្លូត​ត្រង់​​រក​ស៊ី​ស្រប​ច្បាប់​បាន​លួច​ខ្សឹប​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ ថា អ្នក​ដែល​បើក​ភ្លើង​ខៀវ​អោយ​ផលិត​ផល​ខុស​ច្បាប់​ចូលពី​ប្រ​ទេស​ថៃ​មក​កម្ពុចានោះ​មាន​នាម​ដូច​ជា​​ ១-ឈ្មោះលោក​ យិន-ប្រ​សិទ្ធ មេ​ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧត្តរ​មាន​ជ័យ​ សៀម​រាប ២-ឈ្មោះលោ ហ៊ុយ-ទូច នាយ​ការិយាល័យ​បសុ​ពេទ្យខេត្ត​បន្ទាយ​មាន​ជ័យ ៣-លោក​ ចាប-សុផារិទ្ធ នាយ​ការិយាល័យ​ប៉ូលីស​សេដ្ឋ​កិច្ចខេត្ត​បន្ទាយ​មាន​ជ័យ។ពល​រដ្ឋ​ទាំង​នោះ​ប្រា​រម្ភថា ការ​នាំ​ផលិង​ផល​គេច​ពន្ធ​ខុស​ច្បាប់​ចូល​តាម​ច្រក​ព្រំ​ដែន​ជា​ច្រើន​ពី​ប្រ​ទេស​ថៃ​មក​កម្ពុជា ទី-១​វា​ធ្វើ​អោយ​បាត់​បងថវិ​ការ​ចំ​ណូល​របស់​រដ្ឋដែល​នាំ​អោយ​ប្រ​ទេស​​កម្ពុជា​ធ្លាក់ខ្លួន​​ក្រ​ ទី-២​ផលិតផល​ទាំង​នោះ​អាច​ជា​របស់​ខូច​គុណ​ភាព​ ប្រើ​ជាតិ​គី​មី ដែល​អាច​បង្ក​អោយខូច​សុខ​ភាព​របស់​អ្នក​ទទួល​ទាន​ជា​ដើម​។ ពូក​គាត់​បន្ថែម​ថា សពថ្ងៃ​លឺ​សូរ​ពល​រដ្ឋ​ខ្មែរ​រអូ​ថា ឈី​ក្រពះ​ ឈឺពោះ​វៀន​ ឈឺ​នេះ​ឈឺ​នោះ​ស្ទើ​គ្រប់​គ្នា​ សង្ស័យ​តែ​មក​ពី​អា​ឥវ៉ាន់​គេច​ពន្ធ ដែល​ខូច​គុណ​ភាព​ទាំង​នេះ​ឯង​មើលទៅ ព្រោះ​នាំ​ចូល​គ្មាន​អ្នក​ត្រួត​ពិនិត្យ​គុណ​ភាពអោយ​បាន​ត្រឹម​ត្រូវនោះ​ទេ​​ មាន​តែអ្នក​ពុក​រលួយ​ ​លូក​ដៃ​យក​លុយរួច​ដេញ​អោយ​ទៅ​អោយ​លឿន​ខ្លាច​គេ​ដឹងតែ​ប៉ុណ្ណោះ។

កម្ពុជា​សុវណ្ណភូមិ មិន​ទាន​អាច​ទំ​នាក់​ទំ​នង​សុំ​ការ​បំ​ភ្លឺ​ ពី​មន្រ្តី​ជំ​នាញ​៣​រូប​ខាង​លើ​បាន​ទេ ហើយ​យើង​រង​ចាំ​ស្វា​គមន៍​ជា​និច្ច​ចំ​ពោះ​រាល​ការ​បក​ស្រាយ​បំ​ភ្លឺ​របស់​អស់​លោកខាង​លើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន1960ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1261ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1275ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1392ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1786ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1460ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1281ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1472ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1419ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      365នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11941នាក់
ខែនេះ    41015នាក់
ឆ្នាំនេះ   3226043នាក់
សរុប   49189392នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 04:23