ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច

ដោយៈ ជខ ភ្នំ​ពេញ ថ្ងៃទី 01 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 1485

ក្រោយពីការសួរចម្លើយជនសង្ស័យ ទាំងពីរនាក់ ដែលចូលរួមប្រព្រឹត្តប្លន់រថយន្តមិនបានសម្រេច កាល ពីថ្ងៃទី៣០ ខែកញ្ញា រួចមក កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០១ ខែតុលា នេះ បានឈានទៅដល់ ការឃាត់ខ្លួនមេខ្លោង ជាអ្នករៀបចំផែនការផ្តល់មធ្យោបាយផ្សេងៗ ឲ្យបក្ខពួករបស់ខ្លួនធ្វើសកម្មភាព។មេខ្លោងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរូបនេះ មានឈ្មោះ បៅ ធុយ អាយុ ៥២ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលសមត្ថកិច្ចអះអាង ថា ជាមន្រ្តីយោធាថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ)។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ បានបង្រ្កាប ក្រុមចោរប្លន់ រថយន្ត ២នាក់បានភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់ មិនបានសម្រេច នៅចំណុច ភូមិចំរើនផល ក្នុងក្រុមទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោយពេលដែលជនរងគ្រោះ ដែលដៃជាប់ខ្នោះម្ខាង បានបើកទ្វាររថយន្ត ហើយស្រែកឆោរឡោ ឲ្យគេជួយ។លោក ឡូ ភារម្យ បន្តថា ជនល្មើសធ្វើ សកម្មភាពប្លន់ មិនបានសម្រេចនេះ ដោយជនល្មើសឈ្មោះ ឡុង សុឆេង បានប្រើប្រាស់ អាវុធខ្លីម៉ាក កា៥៩ មានគ្រាប់ពេញបង់ ព្រមទាំងមាន ខ្នោះដៃមួយផងដែរ។ ចំណែកជនរងគ្រោះ ឈ្មោះ នួន ស៊ុយ ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ី ភ្នំពេញ-បាវិត ។ជនរងគ្រោះ នួន ស៊ុយ បានរៀបរាប់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ជនល្មើសឈ្មោះ ឡុង សឆេង បានហៅទូរស័ព្ទមក ដើម្បីជួលរថយន្ត របស់លោក ម៉ាកកាម៉ារីឆ្លាម ពណ៌ស្គរ ពាក់ស្លាកលេខ ភ្នំពេញ2N-0319 ជិះ ទៅមើលដីនៅខេត្តតាកែវ ដោយព្រមព្រៀងក្នុងតម្លៃ ៧០ដុល្លារ ទាំងទៅ ទាំងមក។

ជនរងគ្រោះបន្តថា ខណ:ធ្វើ ដំណើរមក ដល់ភ្នំពេញ ក្រុមជនល្មើសបានប្រាប់ឲ្យបត់ ចូលមក ដល់ចំណុចកើតហេតុ ក្រុមទី៤ ភូមិចំរើនផល សង្កាត់បឹងទំពុន ពេលនោះជនដៃដល់ ឈ្មោះ ឡុង សុឆេង បានប្រាប់ថា ឈប់ដាក់គ្នាវាម្នាក់ ។ ខណ:រថយន្តឈប់នោះ ជនល្មើសឈ្មោះ វីរ: ដែលជិះនៅ បាំងខាងក្រោយ បានស្ទុះមក ច្របាច់កជនរង គ្រោះពីក្រោយ ចំណែកជនល្មើសឈ្មោះ ឡូង សុឆេង បានដកកាំភ្លើង ខ្លីមកភ្ជង់ និងបានយកខ្នោះ ទៅដាក់ដៃ ជនរងគ្រោះបានម្ខាង តែត្រូវជនរងគ្រោះ រើបម្រះ ភ្លាមៗនោះ ជនល្មើសឈ្មោះ ឡុង សុឆេង បានបាញ់សំដៅ ជនរងគ្រោះ ប៉ុន្តែសំណាងល្អ គ្រាប់កាំ ភ្លើងមិនផ្ទុះ ៕

ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1573ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1497ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1530ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1362ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1751ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1793ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1603ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2031ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1479ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1392ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3997នាក់
ម្សិលមិញ    4680នាក់
សប្ដាហ៍នេះ    20963នាក់
ខែនេះ    390372នាក់
ឆ្នាំនេះ   2400911នាក់
សរុប   51760837នាក់
ថ្ងៃទី 25 ខែ 04 ឆ្នាំ 2024 ម៉ោង 16:13