ព័ត៌មានក្ដៅ

    លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 02 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 08:11 នាទី ចំនួនអានៈ 609

    លោក​ ភឹង-ចិន្ថារ៉េត ប្រ​ធាន​ការិ​យា​ល័យព្រហម​ទណ្ឌ​​កំ​រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប​បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​យើងតាម​ទូរស័ព្ទ​​​នៅ​រសៀល​ម៉ោង​២ និង​៤០​នាទី​នេះ​ថា ករណី​លោក​ ម៉ៅ-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​ធ្វើ​ការ​បាញ់​៥​គ្រាប់​នៅ​ក្នុង​ និង​មុខ​សណ្ឋាគារ ម៉ែនបូរ៉ា ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង-ខេត្ត​សៀម​រាប កាលពី​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១២នោះ សមត្ថកិច្ច​បាន​បញ្ជូន​សំ​ណុំ​រឿង​ទៅ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ហើយ រី​ឯលោក​ស្នង​ការ ( ម៉ៅ-ពៅ )​ ត្រូវ​បានបញ្ជួន​ទៅ​អគ្គ​នា​យក​ដ្ឋាន​បុគ្គលិកផង​ដែរ។

    លោក​ ម៉ៅ​-ពៅ​ ស្នង​ការ​ខេត្ត​ព្រះ​វិ​ហារ​បាន​ប្រើ​កាំ​ភ្លើង​បាញ់​បោះ​ នៅ​ម៉ោង​១១​យប់​ កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១២ ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ សណ្ឋាគារ​​ម៉ែនប៉ូរ៉ា ដែល​ស្ថិត​ក្នុង​សង្កត់​ស្ល​ក្រាម​ ក្រុង​-ខេត្ត​សៀម​រាប​ ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​ ហើយ​ការ​ផ្ទុះ​អា​វុធ​នេះ​គឺ​ហាក់​ដូច​ជា​ផ្គើន​និង​ប្រ​សាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន ដែល​ទើប​ប្រ​មាន​ថ្មីៗ​ថា អោយ​សមត្ថ​កិច្ច​បង្ក្រាប​ពួក​ក្រុម​បាញ់​បោះ​តាម​ទី​សា​ធា​រ​ណ​និង​​តំ​​បន់​​ភ្លៀវ​​ទេស​ចរណ៍ជាតិ​អន្តរ​ជាតិ​ទោះ​ជា​កូន​អ្នក​ធំ ឬអ្នក​ធំ​ក៏ដោយ។

    តាម​​ប្រ​ភព​​ព័ត៌​មាន​​បាន​​ឲ្យ​​ដឹង​​ថា​​សំ​ឡេង​​ផ្ទុះ​អា​វុធ​​ដំ​បូង​​កើត​​ចេញ​ពី​​ក្នុង​​សណ្ឋា​គារ​​ម៉ែន​​បូ​រ៉ា​​ចំ​នួន​​១​​គ្រាប់​ ​បន្ទាប់​​មក​​ក៏​​មាន​​ការ​​ផ្ទុះ​អា​វុធ​​ជា​ច្រើន​​គ្រាប់​​ទៀត​​នៅ​​ខាង​មុខ​​សណ្ឋា​គារ​ថែម​ទៀត​ ដែល​បណ្តាល​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ ក្រុម​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀម​រាប និង​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ខាង​លើ​មាន​ការ​ភ័យ​ស្លន់​ស្លោយ៉ាង​ខ្លាំង។

    លោក ម៉ៅ ពៅ បាន​​ប្រាប់​​អ្នក​កា​សែត​​​​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១​ ខែតុលា ​ឆ្នាំ​២០១២​​ថា ​ការ​​ផ្ទុះ​អា​វុធ​​នោះ​​គឺ​​ដំ​បូង​​ឡើយ​​មាន​​ក្រុម​​ជន​​មិន​​ស្គាល់​​មុខ​​បាន​​ធ្វើ​ការ​​គំ​រាម​រូប​​លោក​​នៅ​ពេល​​លោក​​កំ​ពុង​​ដើរ​​ចេញ​ពី​​ជណ្ដើរ​យន្ត​​តម្រង់​​ឆ្ពោះ​ទៅ​​បន្ទប់​​សណ្ឋាគារ​​ ក៏​​ស្រាប់​តែ​​មាន​​បុរស​​ម្នាក់​​បាន​​គំ​រាម​កំហែង​​ប្រើ​​ពាក្យ​​សំ​ដី​​អសុ​រោះ ​​និង​​បាន​ភ្ជង់​​កាំ​ភ្លើង​​ទៅ​​លើ​​រូប​​គាត់​​ទៀត​​ផង​ដែរ​​ ដូច្នេះ​​គាត់​​ក៏​​​រត់​​ទៅ​​ក្នុង​​បន្ទប់​​ប្រាប់​​អង្គ​រក្ស​​ឲ្យ​​ជួយ​​អន្ត​រា​គមន៍​​ ដោយ​​ក្នុង​​នោះ​​មាន​​កាំ​ភ្លើង​​ផង​​ ទើប​​លោក​​ផ្ទុះ​អា​វុធ​​ដើម្បី​​សុំ​​អន្ត​រា​គមន៍​​តាម​រក​​ជន​​ដែល​​បាន​​គំ​រាម​កំ​ហែង​​ដល់​​រូប​លោក​។​

    មហា​ជន​កំ​ពុង​រង​ចាំ​តាម​ដាន​មើលថា​តើ ច្បាប់​និង​ចាត់​ការ​យ៉ាង​ណា​ចំ​ពោះ​អ្នក​ធំ ឋានៈដល់​ទៅ​ស្នង​ការ​ខេត្ត​ព្រះ​វិហារ ប្រើ​អា​វុធ​បាញ់​ក្នុង​សណ្ឋា​គារ​មិន​អស់​ចិត្ត​ ចេញ​មក​បាញ់​នៅ​មុខ​សណ្ឋា​គារ​ទៀត​នោះ។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន977ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន561ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន375ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន716ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន517ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន532ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន693ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1865ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន679ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន701ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេចនៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10726នាក់
    ម្សិលមិញ    17918នាក់
    សប្ដាហ៍នេះ    35497នាក់
    ខែនេះ    226017នាក់
    ឆ្នាំនេះ   500876នាក់
    សរុប   28606127នាក់
    ថ្ងៃទី 21 ខែ 02 ឆ្នាំ 2018 ម៉ោង 20:17