ព័ត៌មានក្ដៅ

    ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​ការ​ដ្ឋាន​​​នគរ​ប

    ដោយៈ ភ្នំពេញ ថ្ងៃទី 04 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:33 នាទី ចំនួនអានៈ 724

    ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​ស្នងការ​និង​ស្នងការ​រង នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ធ្វើឡើង​នៅ​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង៣​​និង​៣០នាទី​រសៀល ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ឯកឧត្តម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និងមាន​ការ​អញ្ចើញ​ចូលរួម​ជាគណៈ​អធិបតី​ពី​ឯកឧត្តម ដែល​ជាថ្នាក់​ដឹកនាំ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ឯកឧត្តម​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឯកឧត្តម​ព្រះរាជ​អាជ្ញា​សាលា​ដំបូង មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​ភូមិភាគ​ពិសេស​។

    ប្រភព​ពីពិធី​ខាងលើ​តាមរយះ ​ព្រះរាជ​ក្រឹត្យ និង​អនុក្រឹត្យ​ស្តី និងប្រកាសក្នុងឧិកាសនោះ បាន​បញ្ជាក់​ឲ្យដឹង​ថា នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ដែលត្រូវតែង​តាំង​មុខ​តំណែង ផ្ទេរភារ​កិច្ច និង​តម្លើង​ឋានន្តរស័ក្តិ​ក្នុងឧិកាសនោះមានការ​ប្រគល់​ភារកិច្ច​ជូន​ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ​ អគ្គស្នងការ​រង នគរបាល​ជាតិ ជាស្នងការ​នៃ​ស្នងការ​ដ្ឋាន នគរបាល​រាជ៊ធានី​ភ្នំពេញ លោក​ឧត្តម​សេនីយ៍ត្រី ទូច ណារ៉ុថ ពីស្នងការ​នគរបាល រាជធានី​ភ្នំពេញ ទៅ​ជា​ប្រធាន​នាយក​ដ្ឋាន​អង្គរក្ស និង​ត្រូវ​តម្លើង​ឋានន្តរ​ស័ក្តិ​ជាឧត្តម​សេនីយ៍​ទោ  លោក​ឧត្តម​សេនីយ៍ត្រី ប៉ុល ភិធេយ្យ ស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាលរាជ​ធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញ​ដូរមនុស្ស និង​ការពារ​អនីតិជន និង​តម្លើង​ឋានន្តរស័ក្តិ​ជាឧត្តម​សេនីយ៍ទោ ។

    មន្ត្រី​នគរបាលជាតិ​៣​រូប​ទៀត​ត្រូវបាន​តែងតាំង​មុខតំណែង​ដោយ​អនុក្រឹត្យ និង​ប្រកាស មាន​លោកវរសេនីយ៍ឯក យឹម សំណាង ត្រូវ​បានតែង​តាំង​មុខ​តំណែង​ជាប្រធាន​នាយក​ដ្ឋាន​កិច្ចការ​ប៉ុស្តិ៍ន​ គរបាលរដ្ឋបាល នៃអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ ដែល​ត្រូវតែង​តាំង​ដោយ​អនុក្រឹត្យ លេខ១១៦៣ អនក្រ​ តត និងតែង​តាំង​លោក​វរសេនីយ៍ទោ ជួន ណារិននាយការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទៅជាស្នង​ការរង​និង​ជាប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ នៃស្នង​ការដ្ឋាននគរបាល​រាជ​ធានី​ភ្នំពេញ ដែល​ការតែង​តាំង​នេះ​នឹង​ធ្វើឡើង​តាម ប្រកាស​លេខ​៤៣០០ប្រក ចុះ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។ តាម​ប្រភព​ខាងលើ​បន្តទៀត​ថា លោក​វរសេនីយ៍ទោ​ បេង ដាណារ៉ា នាយការិយាល័យ ​ផែនការ​គណនេយ្យ ទៅជា​ស្នងការ​រង និង​ជាប្រធាន​ការិយាល័យ​កណ្តាល​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែលការ​តែងតាំង​នេះធ្វើ​ឡើង​តាម​រយះប្រកាស​៕

     

    ប្រភពពី អគ្គស្នង​ការ​ដ្ឋាននគរបាលជាតិ
    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន624ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន855ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន693ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន747ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3952ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1122ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន436ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន657ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2401ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន832ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ?យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      316នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    316នាក់
    ខែនេះ    177716នាក់
    ឆ្នាំនេះ   1189504នាក់
    សរុប   29294755នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:13