ព័ត៌មានក្ដៅ

    សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ

    ដោយៈ ស្វាយ​រៀង ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 1090

    កន្លង​ទៅ សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បាន​ទទួល​កំហុស​ឆ្គង​ទាំង​នោះ​ឡើយ។

    ប៉ុន្តែ នៅ​ថ្ងៃ​ទី៥ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​សមេ្តច ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

    សមេ្តច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ តុលា ថ្លែង​សារភាព​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​មន្ត្រី មាន​សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង ទាក់​ទង​នឹង​បញ្ហា​ដីធ្លី។

    សមេ្តច ហ៊ុន សែន លើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ។

    សមេ្តច ហ៊ុន សែន បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ការ​បញ្ចប់​សុបិន្ដ​អាក្រក់​របស់​ពលរដ្ឋ៖ «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង

    សមេ្តច ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។

    យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ៖ «បើ​បុគ្គល​ហ្នឹង​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​បរិស្ថាន និង​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​ទទួល​ទោស​មិន​មែន​ឲ្យ​រួច​ខ្លួន​នោះ​ទេ»

    សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូនមួយរបស់លោកដែលរត់ការលក់ដីរដ្ឋ
    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន876ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន946ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន700ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន634ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1168ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន541ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1633ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1152ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន599ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន719ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      383នាក់
    ម្សិលមិញ    6825នាក់
    សប្ដាហ៍នេះ    7222នាក់
    ខែនេះ    197742នាក់
    ឆ្នាំនេះ   472601នាក់
    សរុប   28577852នាក់
    ថ្ងៃទី 20 ខែ 02 ឆ្នាំ 2018 ម៉ោង 05:02