ព័ត៌មានក្ដៅ

    លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​​​​​​​

    ដោយៈ សៀ-វិចិត្រ ភ្នំពេញ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 790

    លោកកុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ​បញ្ជា​ក់ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី​ឧក្រិដ្ឋនៅ​តុលាការ មិនមែន​ជា​រឿង​នយោបាយ​ទេ​ ហើយនី​ក្នុង​សេចក្តីថ្លែងការណ៍ ដែលមាន ៥ ចំណុច ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ មានខ្លឹមសារទាំងស្រុងដូចតទៅ​៖

    ១-​ករណី​របស់​លោក ម៉ម សូណង់ដូ និង​គូកន​របស់គាត់ មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិ ឬ​ឯករាជ្យភាព និង​អព្យាក្រឹត​ភាព​របស់​តុលាកា​រ​​នៅ​​​ក​ម្ពុ​ជា​ទេ​​។​ ហើយ​​ក៏​​មិ​ន​មែ​ន​​​ជា​រឿង​នយោបាយ ដូច​ដែល​អ្នកខ្លះ ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​នោះ​ឡើយ​។ ប្រទេស​កម្ពុជា គឺជា​សង្គម​ប្រជាធិបតេយ្យ បើក​ចំហ​មួយ ដែល​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​

    ២-​យោងតាម​ចម្លើយ ជា​កសិណសាក្សី របស់​សាក្សី​សំខាន់ៗ​មួយចំនួន នៅ​ចំពោះមុខ​តុលាការ លោក ម៉ម សូណង់ដូ គឺជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ នៃ​ចលនា​អបគមន៍​។ ទន្ទឹមនេះ តុលាការ​បាន​សំរេចសេចក្តី​លើ​លោក ម៉ម សូណង់ដូ ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​។​

    ៣-​ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី ជា​លក្ខណៈ​បុគ្គល​ដាច់ដោយឡែក មិន​ជាប់​ទាក់ទង​នឹង​សេរីភាព​សម្តែង​មតិ​នោះទេ​។ ជា​ការពិត ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់គាត់ នៅតែ​ដំណើរការ​ដដែល ហើយ​សមាគម​អ្នកប្រជាធិបតេយ្យ​កម្ពុជា​របស់គាត់ ក៏​បន្ត​ដំណើរការ​ជាធម្មតា​ផងដែរ​។​

    ៤-​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​ខាងក្រៅ​ងាយ​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​​លើ​​ក​រណី​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​។ ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​​គ្មា​ន​​ភស្តុតាង​ទាំងនោះ ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជា ដែល​ធ្វើឲ្យ​ខូច​ដល់​ឯករាជ្យ និង​អព្យាក្រិតភាព​របស់តុ​លាកា​រ​។​

    ៥-​ក្នុងនាម​ជា​នីតិរដ្ឋ កម្ពុជា​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​ខ្លួន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យមាន​អបគម​ន៍​បានទេ​។​

    ​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខាងលើនេះ ជា​ការបញ្ជាក់​នឹង​ជំហរ​ចុងក្រោយ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​ជាច្រើន ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងចោទប្រកាន់ថាលោក ម៉ម សូណង់ដូជាប់ពាក់ព័ន្ធជាមួយ ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក។​

    ​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់ទុកថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ និង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា ជាដើម​ ៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន3286ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន680ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន777ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន792ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1038ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន5045ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន770ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន663ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន552ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1944ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំតំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      340នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    340នាក់
    ខែនេះ    177740នាក់
    ឆ្នាំនេះ   1189528នាក់
    សរុប   29294779នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:18