សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម

ដោយៈ សៀ​ វិចិត្រ ខេត្ត​រត​ន​គីរី ថ្ងៃទី 09 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1469

ចៅ​ក្រម​​ស៊ើប​សួរ​​នៃ​​តុ​លាការ​ ខេត្ត​​រតន​គិរី​ បាន​​ចេញ​​ដី​កា​​កោះ​​ហៅ​​សាក្សី​​ចំនួន​ ១២​នាក់​ មក​​បំ​ភ្លឺ​​ពី​​រឿង​​ក្តី​​ឃាត​កម្ម​​សម្លាប់​​អ្នក​​យក​​ព័ត៌​មាន​​កា​សែត​​វរ​ជន​​ខ្មែរ​ គឺ​​លោក​ ហង្ស ​សិរីឧត្តម ដែល​ក្រុម​ឃាត​ករ​បាន​ញាត់​សាក​សព​លោក​ដាក​ក្នុង​ឡាន​ខ្លួន​ឯង ហើយ​បើក​យក​ទៅ​ទុក​ចោក​ក្នុង​ចំ​ការ​ចន្ទី។​

សាក្សី​ទាំង ១២នាក់​មាន​បី​នាក់ ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​សាក្សី​ចំនួន ៩នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ជា​កូន​ភរិយា​ក្រោយ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ។

ចៅក្រម​ស៊ើបសួរ​លោក ឡុច ឡៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពិត​ជា​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​នេះ​បន្ត ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២។

អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ហើយ​ក្រុម​ឃាតក​យក​សាកសព​លោក​ញាត់​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក​ទៅ​ទុក​ចោល​នៅ​ចម្ការ​ស្វាយចន្ទី​មួយ នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

ជន​សង្ស័យ​ពីរ​រូប គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ភរិយា​ឈ្មោះ វី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក លើ​លោក ហង្ស សិរីឧត្តម ហើយ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ឃាតកម្ម​នេះ​មាន​ពាក់ព័ន្ធ​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រភព​អ្នក​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហង្ស សិរីឧត្តម បាន​និយាយ​ថា មុន​ពេល​គេ​សម្លាប់ គេ​បាន​កត់​សម្គាល់​ថា ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អាច​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ ដោយ​សារ​លោក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​អាស្រូវ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2472ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1398ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1378ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1411ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1393ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន1730ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1828ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1944ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន308ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4598នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    32451នាក់
ខែនេះ    341619នាក់
ឆ្នាំនេះ   2352158នាក់
សរុប   51712084នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 09:09