លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ

ដោយៈ រំដួល ខេត្ត​ព្រះ​វិហារ ថ្ងៃទី 11 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1603

ការ​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ដោយ​គ្មាន​តម្លាភាព ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា កើត​ឡើង​គ្រប់​រូបភាព រួម​មាន​ទាំង​ការ​សូកប៉ាន់​លុយ​កាក់​មួយ​ចំនួន ដល់​អាជ្ញាធរ​សម្រាប់​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច ហើយ​ថ្មីៗ​នេះ អ្នក​ភូមិ​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ចំណាយ​លុយ​ពី ១.៥០០​ដុល្លារ​ទៅ​ជាង ៣.០០០​ដុល្លារ ដើម្បី​ទិញ​ដី​ពី​ប្រធាន​សមាគម​អេដស៍ ដែល​ទទួល​សិទ្ធិ​ចែក​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល។

ការ​ប្រកាស​លក់​ដី​សម្បទាន​សង្គម​កិច្ច​ខុស​ច្បាប់​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ថា​ជា​សកម្មភាព​ខុស​ច្បាប់។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ព្រមាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចាប់​ខ្លួន​ប្រធាន​សមាគម​ណា​ដែល​រដ្ឋ​បាន​ផ្តល់​ដី​ជា​សម្បទាន​សង្គម​កិច្ច សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ តែ​បែរ​ជា​យក​ដី​រដ្ឋ​ទាំង​នោះ​ទៅ​លក់​ខុស​ពី​គោលដៅ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ នៅ​ស្រុក​ឈូក ខេត្ត​កំពត នៅ​ថ្ងៃ​ទី១០ ខែ​តុលា លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា បញ្ហា​សមាគម ឬ​អង្គការ​បង្កើត​ឡើង​ដើម្បី​ស្នើសុំ​ដី​ពី​រដ្ឋ​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច​កន្លង​មក សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មិន​គួរ​ឲ្យ​មាន​នោះ​ទេ។ លោក ហ៊ុន សែន បន្ត​ថា មាន​អ្នក​ភូមិ​នៅ​ខេត្ត​ព្រះវិហារ បាន​មក​តវ៉ា​ដីធ្លី​នៅ​មុខ​ផ្ទះ​គាត់ ដែល​មាន​ទំនាស់​ជាមួយ​សមាគម​អេដស៍​មួយ​នៅ​ទីនោះ។ អង្គការ​អេដស៍​នោះ ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋ សម្រាប់​ចែក​ជូន​ឲ្យ​ប្រជាពលរដ្ឋ តែ​បែរ​ជា​យក​ដី​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ខុស​ច្បាប់។

លោក ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា តើ​ចៅហ្វាយ​ខេត្ត​ព្រះវិហារ ទៅ​ណា​អស់​ហើយ ទើប​មិន​ដោះស្រាយ​ទំនាស់​ដី​ឲ្យ​អ្នក​ភូមិ? ចាំបាច់​ឲ្យ​អ្នក​ភូមិ​ឡើង​មក​តវ៉ា​នៅ​មុខ​ផ្ទះ​របស់​គាត់។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធាន​សមាគម​ដែល​បាន​យក​ដី​រដ្ឋ​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ដែរ៖ «អា​អ្នក​ដែល​ថា​ឲ្យ​ដី​ធ្វើ​ជា​ដី​សង្គម​កិច្ច​ចែក​ឲ្យ​ប្រជាជន បែរ​ជា​យក​ដី​ទៅ​លក់ អា​ហ្នឹង​ត្រូវ​វៃ​ខ្នោះ​វា​ទើប​វា​ត្រូវ ត្រូវ​វៃ​ខ្នោះ​វា ហើយ​ឮ​ថា​ឧកញ៉ា អី​គេ​ផង ហើយ​ទីប្រឹក្សា​អី​គេ​ទៀត កុំ​ថា​លោក​ឯង​ពាក់​ត្រឹម​ផ្កា ពាក់​លោក​ខែ​ក៏​ត្រូវ​ដែរ»

លោក ហ៊ុន សែន បន្ត​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ ឬ​សមាគម យូរៗ​ទៅ​វា​នឹង​ក្លាយ​ជា​ដី​ឯកជន ហើយ​ដី​ឯកជន​ទាំង​នោះ​នឹង​ត្រូវ​លក់​ដោយ​ខុស​ច្បាប់។

លោក អ៊ំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​នេះ ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។

ការ​ព្រមាន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ប្រធាន​អង្គការ​ដែល​ជាប់​ពាក់ព័ន្ធ​យក​ដី​រដ្ឋ ទៅ​លក់​ឲ្យ​អ្នក​ភូមិ​នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មាន​អ្នក​ភូមិ ១៧០នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ៣៩១គ្រួសារ នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​មក​តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​មុខ​ផ្ទះ​របស់​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ដែល​មាន​ជម្លោះ​ជាមួយ​លោក ប៉ែន លឹម ប្រធាន​អង្គការ​ស្រាវជ្រាវ​ទប់ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍។

លោក ប៉ែន លឹម បាន​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋ​ទំហំ ៥៥៦​ហិកតារ តាំង​ពី​ឆ្នាំ​២០០៨ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ។

អ្នកស្រី សាត សាវឿន តំណាង​អ្នក​ភូមិ​នៅ​ឃុំ​កន្ទួត ដែល​បាន​ឡើង​មក​តវ៉ា​ដីធ្លី​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក ប៉ែន លឹម មិន​បាន​ចែក​ដី​សង្គម​កិច្ច​ដល់​អ្នក​ភូមិ​ទេ តែ​បាន​យក​ដី​លក់​ក្នុង​មួយ​ប្លង់​ទំហំ ៣០​គុណ​៥០ម៉ែត្រ តម្លៃ​ពី ១.៥០០​ដុល្លារ​ដល់​ជាង ៣ពាន់​ដុល្លារ ហើយ​ក្នុង​មួយ​ប្លង់ មាន​រហូត​ពី ៣​ទៅ ៥ម្ចាស់ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​កើត​ឡើង៖ «បញ្ហា​អ្នក​ទិញ​ហ្នឹង អ្នក​ទិញ​ឈ្លោះ​គ្នា​ម្ង៉ៃៗ​ចង់​កាប់​ចង់​ចាក់​គ្នា​អូន។ ហើយ ប៉ែន លឹម អត់​ចេញ​មុខ​មក​ដោះស្រាយ​ទេ គឺ​គេច​រហូត»

 មិន​អាច​ទាក់​ទង​លោក ប៉ែន លឹម បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​តុលា តែ​លោក ប៉ែន លឹម ធ្លាប់​ប្រាប់​ថា កាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា កន្លង​ទៅ​ថា លោក​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ។ លោក​បាន​ពន្យល់​ថា ដី​សម្បទាន​សង្គម​កិច្ច​ដែល​គាត់​បាន​ទទួល​ទំហំ ៥៥៦​ហិកតារ​ពី​រដ្ឋ​នោះ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទំហំ ១.២១៩​គ្រួសារ​រួច​ហើយ ហើយ​អ្នក​ភូមិ​ដែល​ឡើង​ទៅ​ប្ដឹង​នៅ​ផ្ទះ​លោក ហ៊ុន សែន នោះ ជា​អ្នក​អានាធិបតេយ្យ​រស់នៅ​ខុស​ច្បាប់៖ «ខ្ញុំ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​អស់​ហើយ ហើយ​ប្រសិន​ណា​ជា​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ស្រុក គាត់​ដក​ពី​ប្រជាជន​ដែល​រស់នៅ​រាល់​ថ្ងៃ ដេញ​ប្រជាជន​ចេញ ហើយ​ឲ្យ​ប្រជាជន​អានាធិបតេយ្យ ក៏​ឲ្យ​ទៅ​វា​រឿង​របស់​គាត់»

លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា ក្រោយ​ពី​លោក ប៉ែន លឹម ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៥៥៦​ហិកតារ​ហើយ លោក ប៉ែន លឹម មិន​បាន​ធ្វើ​តាម​គោលការណ៍​នៃ​ការ​ស្នើសុំ​របស់​លោក​ទុក​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​ការ​ខ្វះ​ខាត​ទេ។ លោក​បន្ត​ថា លោក ប៉ែន លឹម បាន​យក​ដី​សម្បទាន​ទាំង​នោះ ទៅ​ចាត់​ចែង​ពិត​មែន តែ​ទៅ​ចាត់​ចែង​លក់​ទៅ​ឈ្មួញ លុះ​ឈ្មួញ​ទាំង​នោះ​មិន​នៅ លោក ប៉ែន លឹម បាន​យក​ដី​ដដែល​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ទៀត រហូត​ធ្វើ​ឲ្យ​ដី​មួយ​ប្លង់​មាន​ដល់ ៥​ទៅ ៦ម្ចាស់​ក៏​មាន៕ ប្រ​ភពពី CCKNEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1613ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1423ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1487ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1495ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1472ដង បង្រ្កាបទីតាំងកាសីុណូអត់ច្បាប់ធំមួយ នៅក្នុងបុរីប្រិមប្រិយ   អាន1489ដង ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស   អាន1856ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1616ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1348ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន626ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7970នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35823នាក់
ខែនេះ    344991នាក់
ឆ្នាំនេះ   2355530នាក់
សរុប   51715456នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 12:56