ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត

ដោយៈ ប្រ​ទេស​ថៃ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:52 នាទី ចំនួនអានៈ 1357

យោង​តាម​សារព័ត៌មាន​ថៃ Bangkok Post បាន​​ឲ្យ​ដឹង​ថាស្ត្រី​ខ្មែរ​ម្នាក់​ដែល​ជា​ជន​អន្តោប្រវេសន៍ខុស​ច្បាប់​ ​​​ដែល​​​សម្ងំ​លាក់​ខ្លួន​​រស់​នៅ​​​វត្ត​ថៃ​មួយ​កន្លែង ​​​ត្រូវ​​បាន​ជន​ជាតិ​ថៃ​ ​ចាប់​រំលោភ​រហូត​ដល់​មាន​ផ្ទៃ​ពោះ។ ​​នាង​នៅ​តែ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​វត្ត​នោះ​ ទាំង​ភ័យ​ក្លាច​ ​និង​​​​មិន​ហ៊ាន​ជួប​អាជ្ញាធរ​ថៃ​ ដែល​​ប៉ុន​ប៉ង​ជួយ​​​បញ្ជូន​នាង​ទៅ​មន្ទីរ​ពេទ្យ ​នោះ​ទេ ខណៈ​ដែល​នាង​ជិត​​​​​​ផ្ដល់​កំណើត​ដល់​ទារក​ ​ក្ដី។

ប៉ូលិស និង​ក្រុម​គ្រូពេទ្យ បាន​ធ្វើ​ដំណើរ​ទៅ​កាន់វត្ត Luang Por Im (កន្លែង​លាក់​ខ្លួន​ជន​រងគ្រោះ) ក្នុង​ស្រុក Satthahip ខេត្ត​ចន្ទ​បុរី បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ​មាន​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​ជិត​ផ្ដល់​កំណើត​សម្ងំ​លាក់​ខ្លួន​នៅ​ទីនោះ។

ស្ត្រី​រង​គ្រោះ​ជន​ជាតិ​ខ្មែរ​ម្នាក់​នេះ​មាន​ឈ្មោះ ភីម (Pim) វ័យ ២៥ ឆ្នាំ បាន​បដិសេធ​មិន​ព្រម​ទៅ​មន្ទីរពេទ្យ ព្រោះ​នាង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ និង​ខ្លាច​​អាជ្ញាធរ​​បញ្ជូន​នាង​មក​កម្ពុជា​វិញ។ ពេល​ប៉ូលិស​ជួប​នាង នាង​​​មាន​សភាព​​វង្វេង​វង្វាន់ និង​ភ័យ​តក់​ស្លុត។ ប៉ុន្តែ ក្រោយ​ពី​មាន​ការ​បញ្ចុះបញ្ចូល​យ៉ាង​ច្រើន ទើប​នាង​ព្រម​ឲ្យ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កងទ័ព​ជើង​ទឹក​​នៅ​ក្បែរ​នោះ។

ប្រជាជន​មូលដ្ឋាន​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ស្ត្រី​ជន​រងគ្រោះ​បាន​រស់នៅ​ភៀស​ខ្លួន​នៅ​​ក្នុង​វត្តនោះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ត្រូវ​គេ​រំលោភ​ធ្វើ​បាប​ទៀត។ ភីម គ្មាន​គ្រួសារ​ទីពឹង​ និង​​គ្មាន​នរណា​ម្នាក់​ជួយ​នាង​ឡើយ។

ភីម ប្រាប់​​​ថា ​​នាង​មិន​​បាន​ប្ដឹង​ប៉ូលិស​ចំពោះ​ករណី​រំលោភ​នេះ​ទេ​ ដោយសារ​តែ​នាង​រស់​នៅ​ក្នុង​​ប្រទេស​ថៃ​ខុស​ច្បាប់៕

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ Bangkokpost

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1664ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1874ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1807ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1404ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1368ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2112ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1576ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1512ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1428ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17186នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163670នាក់
ខែនេះ    546950នាក់
ឆ្នាំនេះ   1929182នាក់
សរុប   51289108នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 14:09