បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 13 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:00 នាទី ចំនួនអានៈ 1546

ជា​រៀង​រាល់​រដូវ​បុណ្យ​ទាន​​ធំ​​តូច​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា គេ​សង្កេត​ឃើញថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ និង​​រថ​យន្ត​តាក់​ស៊ីទាំង​តូច​ ទាំង​ធំ​តែង​តែ​ធ្វើ​ការ​តំឡើង​ថ្លៃទ្វេរ​គុណ បើ​ទោះ​ជា​សាលា​​ក្រុង​រាជ​ធានី​ភ្នំ​ពេញ ខំ​ចេញ​សេចក្តី​ប្រ​កាស​ក្តែង​ៗ​មិន​អោយ​ឡើង​ថ្លៃ​ក៏ដោយ ក៏​ក្រុម​ហ៊ុន​អស់​ទាំង​នេះ​ហាក់​ធ្វើ​មិនដឹង​មិន​​លឺ ហើយ​ថែម​ទាំង​ផ្គើន​ឌឺ​ទៀត​ផង។

បើ​តាម​ការ​សាក​សួរ​ទៅ​អ្នក​ធ្វើ​ដំ​ណើរ​យៈ​ពេល​មុន​​ថ្ងៃ​បុណ្យ​ភ្ជុ​បិណ្ឌ​ធំ​នេះ បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​មួយ​ចំ​នួន​កំ​ពុង​តែ​តំ​ឡើង​ថ្លៃ​លើស​ពី​តំ​លៃ​ធម្មតា​ពីរ​ទៅបីដង ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ទៅ​លេង​ស្រុក​កំណើត​មាន​ការ​លំ​បាន ជួប​ប្រ​ទះការ​ខ្វះ​ខាត​ថវិការ​ក្នុង​ការ​ធ្វើ​ដំ​ណើរ។

នេះ​វា​ជា​ប្រ​ពៃណីយ៍ទំ​នៀម​ទំ​លាប់​ដ៏អាក្រក់​របស់​ក្រុម​ហ៊ុន​ទាំង​នេះ ដែល​តែង​តែ​​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​លើ​អតិថិ​ជន​របស់​ខ្លួន ពេល​មាន​រវល់​ ព្រោះ​គេ​ដឹង​ថា អ្នក​ធ្វើ​ដំ​ណើរ​ត្រូវ​តែ​ជិះ​រថ​យន្ត​របស់​គេ​ដោយ​ខាន​មិន​បាន។ បើ​អ្នក​ធ្វើ​ដំ​ណើរ​ណា​តវា​ចង់​បាន​តំ​លៃ​ថោក នោះ​ពិត​ជា​គ្មាន​សំ​ណាង​បាន​ជិះ​រថ​យន្ត​ទេ មាន​តែ​អង្កុយ​រង​ចាំ​ដល់​រួច​បុណ្យ​កន្លះ​ខែ​ក្រោយ​តែ​ប៉ុណ្ណោះ។​

អ្នក​ថាចេះ​តែ​ថា អ្នក​ធ្វើ​ចេះ​តែ​ធ្វើ អ្នក​កោ​កាប់​តំ​លៃកប់​ពពក នៅ​តែ​ទទួល​បាន​លុយ​ច្រើន​តែ​រហូត​ គ្មាន​ឃើញ ថ្នាក់​ដឹក​នាំ​ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ណាមួយ ចេញ​មុខ​ទប់​ស្កាត់ ឬបង្ក្រាប បញ្ឈប់​ ក្រុម​ហ៊ុន​ទាំង​នោះ​ដើ​ម្បី​​ជា​គំ​រូ​ដល់​អ្នក​ដទៃ​កុំ​អោយ​យក​តំ​រាប់​តាម​នោះ​ទេ។ ​

ករណី​ក្រុម​ហ៊ុន​រថ​យន្ត​តំ​ឡើង​ថ្លៃ​កប់​ពពក​ជា​រៀង​រាល់​ឆ្នាំ​នេះ បាន​ធ្វើ​អោយពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​មាន​ការ​សង្ស័យ​ថា​ សមត្ថកិច្ច ស្ថាប័ន​ពាក់​ព័ន្ធ ឬ​ថ្នាក់​ដឹង​នាំ​មួយ​ចំ​នួន​ អាច​ទទួបាន​លាភ​សក្ការៈពី​ក្រោយ​ខ្នង​ ទើ​ប​បានជា​ការ​ប្រ​កាស​ផ្សព្វ​ផ្សាយ​របស់​សាលាក្រុង​រាជ​ធានី​ភ្នំ​ពេញ ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​អី​បន្តិច​ទាល់​តែ​សោះ។​

បើ​ថ្នាក់​ដឹង​នាំ​ និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងៗ មិន​បញ្ឈប់​ក្រុម​ហ៊ុន​ណា​មួយ​ជា​គំ​រូ​ដល់​ក្រុម​ហ៊ុន​ដទៃ​ដូច​ពាក្យ​ស្លោ​ក​មួយ​ពោល​ថា ”អា ក​មាន់​បំ​ភ័យស្វា“ ទេ​នោះ​ វប្បធម៌គាប​សង្កត់​​អ្នក​ធ្វើ​ដំ​ណើរ​ នូវ​រដូវ​បុណ្យ​ទាន​ច្បាស់​ជា​នៅ​តែ​បន្ត​តែ​រហូត គ្មាន​ទី​បញ្ចប់​នោះ​ទេ ហើយសាលា​ក្រុង​បាន​តែ​ហៃ​អើ​ហៃ​អើដូច​អាជ័យ​ធ្លាក់​ទឹក​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​អ្នកធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ រថ​យន្ត​តាក់​ស៊ី​ពួកគាត់​គ្រាន់​តែ​សង្ឃឹមថា ថ្នាក់​ដឹក​នាំ​និង​ធ្វើ​ការ​ទប់​ស្កាត់​ រាល់​ការ​ឡើង​ថ្លៃ​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ធ្វើ​ដំ​ណើរ​ពេល​​រដូវ​បុណ្យ​ទាន​អោយ​មាន​ប្រ​សិទ្ធិភាព៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1426ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1862ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1395ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1406ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1463ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1347ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2149ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1370ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2044ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2003ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22876នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    169360នាក់
ខែនេះ    552640នាក់
ឆ្នាំនេះ   1934872នាក់
សរុប   51294798នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:36