លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង

ដោយៈ ផ្លុង-រ៉េត ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:57 នាទី ចំនួនអានៈ 1580

ប្រភព​ព័ត៌​មាន​ពី​មន្រ្តី​នគរ​បាល​ ជាន់​ខ្ពស់​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា​ លោក​ ឌឿន​ សុវណ្ណ​ ដែល​មាន​ឋា​រនន្តរ​ស័ក្តិ​ ថ្នាក់​ឧត្តម​សេ​នី​យ៍​ពាក់​ផ្កាយ​៣ និង​ជា​ទី​ប្រឹក្សា​ក្រ​សួង​មហា​ផ្ទៃ​ ត្រូវ​ បាន​កម្លាំង​សមត្ថកិច្ច​ នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១២​នេះ ​បន្ទាប់​ពី​ដក​ ហូត​តំណែង។​

សមេ្តច​តេ​ជោ​ ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពី​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំ​ពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុ​លា ​បាន​បញ្ជា​ឲ្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ក្រ​សួង​ដែន​ដី​​ ចាត់​វិ​ធាន​ការ​ តាម​ផ្លូវ​ច្បាប់​លើ​លោក​ ឌឿន​ សុវណ្ណ​ និង​ដក​ហូត​តួ​នាទី​ចេញ​ពី​ក្រប​ខណ្ឌ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ជាតិ។​

ក្នុង​ពេល​​អញ្ជើញ​​ជា​​អ​ធិ​ប​តី​ភាព​​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី ​ជូន​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ខេត្ត​​កំ​ពង់​​ចាម​ នា​​ព្រឹក​​ថ្ងៃ​ទី​​១៣​​តុលា​​​ សម្តេច​តេ​​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ បាន​ប្រ​កាស​​ពី​ការ​​សម្រេច​​ដក​តំ​ណែង​​ និង​​បណ្តេញ​​ចេញ​ពី​​តួ​នា​ទី​ លោក​ ​ឌឿ​ន​ សុវណ្ណ​ ឋាន​ន្តរ​ស័ក្តិ​​ ​ឧ​ត្ត​ម​សេនីយ៍​​ផ្កាយ​​បី ជា​ទី​ប្រឹក្សា​​ក្រសួង​មហាផ្ទៃ ​ដោយ​សារ​​មាន​ទំនាស់​​គំ​រាម​​កំ​ហែង​​ជា​មួយ​​អា​ជ្ញា​ធរ​ និង​​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​​ជោ​​ហ៊ុន សែន​ ដែល​​បាន​ចុះ​​វាស់វែង​​ដីធ្លី​ ​ជូន​​ប្រជាពល​រដ្ឋ​ នៅ​​ខេត្ត​ពោធិ៍​សាត់​។​

ការដកតំណែង​របស់​លោក ​ឌឿ​ន សុវណ្ណ បន្ទាប់ពី​លោក​ផ្កាយ​បី​រូបនេះ បាន​គំរាម​កំហែងអាជ្ញាធរ មន្ត្រី​សុ​វិ​យោ​ដី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ហ៊ុន សែន ថាបើ​មិន​វាស់វែង​ដី​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ​ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពី​មានការ​គំរាមកំហែង​បែបនេះ ​រួចមក ​ក្រុមយុវជន​ស្ម័គ្រចិត្ត បានធ្វើ​សំណើ​ឡើង​មក​សម្តេច ​ហ៊ុន សែន​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ដោយ​ដាក់បទបញ្ជា​ផ្ទាល់មាត់ សូម​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ដាក់ពាក្យ​បណ្តឹង​ទៅ​តុ​លា​ការ​ ថែម​ទៀត ពាក់​ព័ន្ធ​នឹង​លោក ​ឌឿ​ន សុវណ្ណ។ សម្តេច​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍​ធ្ងន់ៗ​ថា “​ ឌឿ​ន សុវណ្ណ អា​ថ្លើមពាសមេឃ អា​ថ្លើម​ដុះ​មមីស ​”​ ។​

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១២ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុងពិធីចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី ​ស្របច្បាប់ ​ជូន​ប្រជាពលរដ្ឋ ​នៅ​ភូមិ​ព្រៃ​បាក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ​១.០៥៧ ​គ្រួសារ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1701ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1580ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1559ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1624ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1561ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1534ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1526ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន3055ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10177នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    38030នាក់
ខែនេះ    347198នាក់
ឆ្នាំនេះ   2357737នាក់
សរុប   51717663នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 22:23