ព័ត៌មានក្ដៅ

    ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ

    ដោយៈ ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:34 នាទី ចំនួនអានៈ 599

    មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ខៀវ​ កញារិទ្ធឹ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ​កាល​ពី​រសៀល​ថ្ងៃទី​២២​ ខែ​តុលា​នេះ​ បាន​ថ្លែង​នៅ​ក្នុង​សនិ្នសិទ្ធ​សារព័ត៌​មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​បង្ហាញ​ពី​ភក្តី​ភាព​ក្នុង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ខ័ណ្ឌ នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​ ដែល​បាន​យាង​ចូល​ទិវង្គត​អស់​រយៈ​ពេល​៧​ថ្ងៃ​កន្លង​មក​នេះ​ ក្រសួង​ព័ត៌​មាន​សូម​ជម្រុញ​ដល់​គ្រប់​បណ្តាញ​អង្គភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​នូវ​សកម្មភាព​សំខាន់​៣​ចំណុច​ គិត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​បូជា​ព្រះ​បរម​សព​ព្រះ​មហាវីរក្ស​ត្រនរោត្តម​សីហនុ​។

    Tuesday, 23 October 2012
    ឃួន​ លក្ខិណា​
    ភ្នំពេញ ប៉ុស្តិ៍

    លោក ​ខៀវ​ កញារិទ្ធឹ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​អំឡុង​ពេល​កាន់​ទុក្ខ​ព្រះ​បរមសព​ព្រះ​មហាក្សត្រ​នរោត្តម​សីហនុ​ គ្រប់​អង្គ​ភាព​ផ្សព្វ​ផ្សាយ​ទាំង​អស់​ ដែល​មាន​ស្ថានីយ៍​ទូរ​ទស្សន៍​ និង​វិទ្យុ​ក្តី​ រឺ​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ក្តី​ ត្រូវ​តែ​ចូល​រួម​ប្រតិបត្តិ​នូវ​កត្តា​សំខាន់​៣​ចំណុច​ ដែល​ក្នុង​នោះ​រួម​មាន​៖​ ត្រូវ​រក្សា​ស្លាក​សញ្ញា​កាន់​ទុក្ខ​នៅ​តាម​អង្គ​ភាព​របស់​ខ្លួន​ ទី​២​ សម្រាប់​កម្មវិធី​ប្រគុំ​តន្ត្រី​ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ហួស​ហេតុ​ពេក​ទេ​ រឺ​ឯ​ការ​ស្លៀក​ពាក់​របស់​ក្រុម​អ្នក​សិល្បៈ​ករ​គឺ​មិន​ត្រូវ​ឆើត​ឆាយ​ស៊ិច​ស៊ី​ លិច​លើ​ក្រោម​ដែរ​ ទី​៣​ គ្រប់​ស្ថានីយ៍​ផ្សព្វផ្សាយ​ទាំង​អស់​ បើ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​រយៈ​ពេល​១​សប្តាហ៍​ គួរ​តែ​ចាក់​ខ្សែវីដេអូ​ រឺ​បញ្ជាំង​រូប​ព្រះ​ឆាយ​លក្ខ័​ព្រះ​មហាវីរក្សត្រ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​បាន​គង់​នៅ​ក្នុង​ដួង​ចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​។​

    លោក​បញ្ជាក់​ថា​៖«​ក្រសួង​បាន​ដាក់​ប្រការ​៣​ចំណុច​នេះ​ ដល់​អង្គភាព​ផ្សព្វផ្សាយ​ទាំង​អស់​ គឺ​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ ក្នុង​រយៈ​ពេល​៣​ខែ​ គិត​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ពិធី​បូជា​ព្រះ​រាជ​សព​ព្រះ​មហាវីរក្សត្រនរោត្តមសីហនុ​ត្រូវ​បាន​បញ្ចប់​ ទើប​គ្រប់​អង្គភាព​ទាំង​អស់​អាច​ដំណើរ​ការ​កម្មវីធី​ផ្សាយ​របស់​ខ្លួន​ដូច​ធម្មតា​វិញ​បាន​»​។​

    លោក​បន្ថែម​ថា​ ពាក់​ពន្ធ័​និង​បញ្ហា​នេះ​គឺ​ដោយ​សារ​តែ​ ក្រសួង​មាន​ការ​យោគ​យល់​ពី​ការ​ចុះ​កិច្ច​សន្យា​ធ្វើ​អាជីវកម្ម​ រវាង​ស្ថានីយ៍នី​មួយ​ៗ​ជាមួយ​និង​ក្រុម​ហ៊ុន​ជា​ច្រើន​ទៀត​ ទើប​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​ផ្សាយ​កម្មវិធី​របស់​ពួកគេ​ឡើង​វិញ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​សភាព​ហួស​ហេតុ​ពេក​ទេ​ ព្រោះ​ថា​ ស្ថាន​ភាព​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្នុង​ក្តី​ទុក្ខ​សោក​មហា​ក្រៀម​ក្រំ​។

    បើ​តាម​មន្ត្រី​ដដែល​នេះ​បាន​បន្ថែម​ដែរ​ថា​ លោក​សូម​ធ្វើការ​សរ​សើរ​ចំពោះ​សិល្បៈករ​ សិល្បៈ​ការិនី​ស្ថានីយ៍​ទូរទស្សន៍​និង​វិទ្យុ​ទាំង​អស់​ ដែល​ក្នុង​រយៈ​ពេល​ជាង​៧​ថ្ងៃ​មក​នេះ​ គឺ​អាច​ រក្សា​បាន​នូវ​ការ​ស្លៀក​ពាក់​ ក៏​ដូច​ជា​ការ​ប្រើប្រាប់​ពាក្យ​ពេជច៍​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ដែល​នេះ​ គឺជា​ផ្នែក​មួយ​ទៀត​ដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ច្បាស់​ ពី​អរិយ​ធម៌​ ប្រពៃណី​ដ៍​ល្អ​របស់​ខ្មែរ​។

    លោក​ថា​៖«​តាម​រយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ផង​ដែរ​ ក៏​ជា​ចលនា​មួយ​បំផុស​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ បាន​មក​ថ្វាយ​បង្ខំ​ព្រះ​ករុណា​យើង​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​នេះ​គឺ​ដោយ​សារ​ប្រពន្ធ័ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ដំណើរ​ការ​ល្អ​»​។

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន10061ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន525ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន6147ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន1637ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1910ដង តើអៀរគឹមស្រេង ជានរណា?   អាន905ដង លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រ?...    អាន8274ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន609ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1362ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន509ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      304នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    304នាក់
    ខែនេះ    177704នាក់
    ឆ្នាំនេះ   1189492នាក់
    សរុប   29294743នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:10