ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 24 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1453

ដោយ​ឃើញ​តារា​ផ្សេង​ជា​ច្រើន​មាន​របរ​បើក​​ភោជនីយដ្ឋាន សម្អាង​ការ ហាង​លក់​សម្លៀក​បំពាក់ ហាង​កាត់​សក់ នៅ​ពី​ក្រោយ​ខ្នងក្រៅ​ពី​អា​ជីព​ជា​សិល្បនោះ​ នាំ​អោយ​អ្នក​ចំ​រៀង​ ពៅ សុជាតា មាន​អារម្ភចង់​បើក​ហាង​១​ផង​ដែរ តែមិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ទើប​នាង​បាន​បង្ហើប​អោយ​ដឹង​ថា នាង​មាន​បំ​ណង​ទៅ​លក់​សំ​លេង​នៅ​អាមេរីក ដើម្បី​យក​មក​បើក​ហាង​ឱ្យ​បាន នៅ​ដើម​ឆ្នាំ​២០១៣ នេះ

កាល​ពីប៉ុន្មាន​ឆ្នាំមុន​នាង​ពៅ សុជាតា ក៏​ជា​តា​រា​ចម្រៀង​បែប​​មនោ​សញ្ចេត​នា​​មួយ​រូប​របស់​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​ក៏​ជា​ដៃ​គូ​​ចម្រៀង​​ដ៏ស័ក្តិ​សម​ជា​មួយ​តា​រាច​ម្រៀង​ប្រុសដ៏​ល្បីល្បាញ​គឺ​លោក​ ឯក ស៊ីដេ ទៀត​ផង​។​ការ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ឯ​នាយ​សមុទ្រ​របស់​អ្នក​ចម្រៀង​ពៅ ​សុជាតា​ នេះ​ហើយ​​ទើប​ធ្វើ​ឱ្យ​នាង​មាន​ឱ​កាស​​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​​នាយ​សមុទ្រ​ ជា​បន្ត​បន្ទាប់​ នា​ពេល​កន្លង​ទៅ។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​មិន​សូវ​ឃើញ​នាង​បង្ហាញ​ខ្លូន​ទេ​ យូរៗ​គេ​ឃើញ​ សុជាតា ឡើង​ច្រៀង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ម្តង​ម្កាល​ប៉ុណ្ណោះ។​ សូម្បី​​តែ​​ឱ​កាស​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​មុន​ក៏​ពុំ​សូវ​មាន​ដែរ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្លាប់​គាំ​ទ្រ​ទៅ​លើ​រូប​នាង​ មាន​ការ​សង្ស័យ​ថា ប្រ​ហែល​ជា​នាង​មាន​បញ្ហាអ្វី​ម្យ៉ាង។

កាល​ពី​ចុង​ខែ​កញ្ញា ​២០១២ ពៅ​សុជាតា​ បាន​ប្រាប់​ “តារា”​ នៅ​ CTN ថា​ សព្វ​ថ្ងៃ​នេះ​ឃើញ​គេ​មាន​មុខ​របរ​រក​ស៊ី​បន្ថែម​លើ​​អា​ជីព​សិល្បៈ​ នាង​ក៏​ចង់​បើក​ហាង​មួយ​​ដូច​គេ​​ដែរ​ ព្រោះ​គិត​ថា​ អា​ជី​ព​ចម្រៀង​​វា​មិន​ឋិត​ថេរ​ចេរ​កាល​អស់​មួយ​ជី​វិត​នោះ​ទេ​ កាល​ណា​មាន​វ័យ​ជ្រេ​បន្តិច​ សំ​លេង​ក៏​ធ្លាក់​ចុះ សម្រស់​ក៏ជ្រៀវជ្រួញ កំលាំង​ក៏ទន់​ខ្សោយ​នោះ​ គឺ​វា​ចប់​បាត់​ទៅ​ហើយ​ ណា​មួយ​សព្វ​ថ្ងៃ​ តា​រា​វ័យ​ក្មេង​សំ​ឡេង​ពី​រោះ​​រីក​ដូច​​ផ្សិត​​ឥត​ឈប់​ឈរ។ ហេតុ​ដូច្នេះ​ហើយ​ នាង​ត្រូវ​តែ​​ចាប់​​ឱ្យ​បាន​នូវ​មុខ​របរ​រក​ស៊ី​មួយ​​ឱ្យ​ច្បាស់​លាស់​ ទើប​មិន​មាន​ការ​ព្រួយ​បារម្ភទៅ​ថ្ងៃ​អនាគត​។​

សុជាតា បាន​ប្តេជ្ញាថា “ខ្ញុំ​មាន​បំ​ណង​មិន​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ខ្ញុំ​នឹង​បើក​ហាង​កាត់​សក់​ ឱ្យ​បាន​ចេញ​ជា​រូប​រាង​ បើ​ទោះ​បី​ជា​តូច​​ឬ​​ធំ​ក៏​​ដោយ​”។​

សំ​នួរ​សួរថា ហេតុអ្វីបានជាពេលនេះ​នាង​បាន​ប្តេជ្ញា ​នៅក្នុង​ចិត្ត​ហាក់​ដូច​ជា​​ជឿជាក់​ និង​មាន​សង្ឃឹម​ម៉្លេះ?​ សុជាតា​ ​សើច​បន្តិច​ រួច​ឆ្លើយ​តប​យ៉ាង​រហ័ស​ថា “ខ្ញុំប្តេជ្ញា​ បែប​នេះ​ដោយ​សារ​តែ​ខ្ញុំ​កំ​ពុង​តែ​ត្រៀម​ទៅ​សម្តែង​នៅអា​មេ​រិកកាំង​រយៈ​ពេល​រហូត​ដល់​ទៅ​ជិត​៣​ខែ​ឯណោះ។​ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​សង្ឃឹម​ថា អាច​សន្សំ​ប្រាក់​នៅ​អា​មេ​រិក​ នោះ​យក​មក​បើក​ហាង​របស់​ខ្ញុំ​។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ព្រោះ​ខ្ញុំ​ទៅ​លើក​នេះ​គឺ​បាន​ចាប់​ដៃ​គូ​ច្រៀង​ជា​មួយ​ដៃ​គូ​ចាស់​របស់​ខ្ញុំ​ គឺ​បង​ ឯក​ស៊ី​ដេ​ ដែល​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ”។​

បើ​និយាយ​ពី​រឿង​ស្នេហា ​គេ​នៅចាំបាន​ថា ​កន្លង​មក​ សុ​ជាតា​ ធ្លាប់​លេច​ឮ​ថា​ មាន​សម្ព័ន្ធ​ស្នេ​ហា​ជា​មួយ​លោក​ លី​ឧត្តម​ កាល​នៅ​ធ្វើ​ជា​ពិ​ធី​ករ​ និង​ពិ​ធី​កា​រិ​នី​ជាមួយ​គ្នា​នៅ​​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា។​ ក្រោយ​មក​ទៀត​ បន្ទាប់​ពី​នាង​ចាប់​ផ្តើម​ល្បី​ឈ្មោះ​នៅ​ក្នុង​ផលិត​កម្ម​ឆ្លង​ដែន​ ហើយ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​ក្រៅ​ស្រុក​ ជា​បន្តប​ន្ទាប់​នោះ​ សុ​ជាតា​ ក៏​ជួប​បុ​រស​នៅ​កា​ណា​ដា​ ធ្វើ​ជា​សង្សា​រាប់​ឆ្នាំ​ ហើយ​នាង​ក៏​សង្ឃឹម​ថា​ នឹង​បាន​រៀប​ការ​ជា​មួយ​គ្នា ​តែ​ទី​បំ​ផុត​ ត្រូវ​បែក​គ្នា​វិញ​​ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គ្មាន​​អ្នក​​ណា​ដឹង​ថា​ ពៅសុជាតា ​បេះ​ដូង​នៅ​ទំ​នេរ ឬ​ក៏​មាន​ម្ចាស់​គ្រប់​គ្រង​ថ្មី​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​។

សុជាតា បាន​បដិសេធ​ថា សព្វ​ថ្ងៃ​នាង​គ្មា​សង្សាទេ សូម្បី​បុរស​នៅ​ក្នុង​ ឬក្រៅ​ប្រ​ទេស​ក៏​ដោយ តែ​ទោះ​ជា​នាង​មាន​ឬគ្មាន​ក៏ដោយ​ វា​ជា​រឿង​របស់​នាង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្រ​លាញ់​ពេញ​ចិត្តពី​សំ​ណាក់​បុរស​ជា​ច្រើន​ទៅ​លើ​រូប​នាង​ក៏មាន​មិន​តិច​នោះ​ទេ។ ជា​ពិសេស​បុរស់​នៅ​ឯនាយ​សមុទ្រ តែ​ង​តែ​ប្រាថ្នា​ចង់​បាន​រូប​នាង​ជា​គូស្នេហ៍ បើ​ទោះ​ជា​ពួកគេ​បាន​ឃ្លាត​ចាក​ទឹក​ដី​កម្ពុជា​ក៏ដោយ ក៏ពួក​គេ​នៅ​តែ​ស្រលាញ់​ទឹក​ដី​កំ​ណើត នៅ​តែ​ស្រលាញ់​ស្រ្តី​ខ្មែរជា​និច្ច ព្រោះ​ស្រ្តី​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​ដោយ​ ចរិតគ្រប់​លក្ខណ៍ សុភាព​រាប​សា គោរពប្រ​ពៃណី វប្បធម៌បាន​ល្អខ្ជាប់​ខ្ជួនជានិច្ច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1635ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន1738ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1400ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1496ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន1845ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3088ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1500ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1386ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1437ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1388ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      41656នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    144827នាក់
ខែនេះ    528107នាក់
ឆ្នាំនេះ   1910339នាក់
សរុប   51270265នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:35