សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1583

លោក​ប្រាក់​ចាន់​ធឿន នាយ​រង​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ក្នុង​ជួរកង​រាជ​អាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ដឹក​ឈើយក​មក​ធ្វើ​ផ្ទះ​ ​ដោយ​ប្រើ​​រថ​យន្ត​ធំៗអស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ​ នៅ​តែ​ធ្វើ​ផ្ទះ​មួយខ្នង​មិនគ្រប់​ ដែល​ធ្វើ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធសង្ស័យ​ថា ប្រ​ហែល​ជា​លោក​អាច​ចល័ត​ឈើ​លក់​ចេញ​ក្រៅបន្ត ឬអាច​មាន​ឈ្មួញ​រក​ស៊ីដឹក​ឈើនៅ​ពី​ក្រោយ​ខ្នងសុំ​ខ្ចី​ឈ្មោះ​របស់​លោក​ប្រើ និង​ខ្ចី​ផ្ទះ​ដាក់​ឈើ​បណ្តោះ​អាសន្តសិន​ជៀស​វាង​សមត្ថ​កិច្ច​តាម​ប្រ​មាញ់។

បើ​តាម​ការ​អង្កេត​រយៈពេល​ជិត​១ឆ្នាំ​កន្លង​ទៅ​នេះ លោ​ក​ប្រាក់​ចាន់ធឿន​ បាន​ប្រើឈ្មោះ​ជា​ប៉េអឹម​ចូល​និ​វ​ត្សន៍ ហើយ​សុំ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះនៅ​ចំ​ណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀម​​រាប ខេត្តសៀម​រាប ជា​ហូរ​ហែមួយ​រថ​យន្ត​ហើយ​១រថយន្ត​ទៀត មិន​ចេះ​អស់​ មិន​ចេះ​គ្រប់​សោះ។

ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃទី​១៣​ខែ​តុលា​ឆ្នាំ​២០១២ មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥តោន​១គ្រឿង​ដឹក​ឈើ​ពី​ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមាន​ជ័យ​សំ​ដៅមក​ក្រុង​សៀម​រាប ដែល​រថ​យន្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សំ​បក​រថ​យន្ត​ជា​របស់​លោក​ យិនថាវ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ដ៏ធំ​ជាង​គេ​មួយ​ក្នុង​ខេត្ត​សៀម​រាប។

ពាក់​ព័ន្ធ​និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ លោក​ប៉េអឹម​សក្តិ៍៣​មួយ​រូប​ឈ្មោះ​ សៅ​សុខា ដែល​ជា​អ្នក​បើ​ក​រថ​យន្ត​សា​រ៉ែនបិត​ស្លាក​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប ដែល​ជា​អ្នក​តាម​ជូន​ដំ​ណើរ​រថ​យន្តដឹក​ឈើ​​ខាង​លើ បាន​អះអាង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះជា​របស់​ លោកប្រាក់​ចាន់ធឿន​ ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ។

លោក ​ប្រាក់​ចាន់ធឿន បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ នៅ​រសៀល​ថ្ងៃទី១៤ខែតុលា​ថា ឈើ​ដែល​ដឹក​កាល​ពី​យប់​ថ្ងែទី១៣​ឈាន​ចូលទី១៤​នោះ ជា​ឈើ​ដែល​លោក​បាន​ដើរ​សុំ​គេ​តាម​ក្រុម​ហ៊ុន​ពី​ខេត្ត​ព្រះ​វិហារ យក​ទៅ​ធ្វើ​ផ្ទះ​ពិត​ប្រ​កដ​មែន។  

ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ថា លោក​ប្រាក់​ចាន់​ធឿនពិត​ជា​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​មែន ព្រោះ​គាត់​ចាស់​ហើយ ដល់អាយុចូល​និវត្សន៍ គ្មាន​លុយ​ឯ​ណា​​ទៅ​ទិញ​ឈើ​អី​ធំ​ដុំ​ទេ គឺ​គាត់​សុំ​ឈើ​គេយក​ទៅ​ធ្វើ​ផ្ទះ​​មែន។

នៅ​រសៀល​ថ្ងៃទី២៥​ខែ​តុលា​ម្សិល​មិញមាន​ប្រ​ភព​ព័ត៌​មាន​រាយការណ៍​ថា មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥​តោន​ពណ៍​ខៀវ បាន​កំ​ពុង​ប្រ​មូល​លើ​កឈើ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​កន្លែង ពី​ចំ​ណុច ភូមិ​ត្រពាំង​ក្រសាំង ស្រុក​វារិន​ ខេត្ត​សៀមរាប ដែល​ជា​តំ​បន់​គូលេន​ព្រហ្ម​ទេព តំ​បន់​ហាម​ឃាត់​។ ប្រ​ភព​បន្ត​ថា កន្លែង​ដែល​រថ​យន្ត​កំពុង​លើក​ឈើ​នេះ ជា​កន្លែង​ដែល​លោក យិនថាវ ធ្លាប់​បាន​ទៅ​ប្រ​មូល​ទិញ​ឈើ​អស់​រយៈពេល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ តែ​រថ​យន្ត​ខាងលើ​នេះ​គេ​មិន​ច្បាស់​ថា​ជា​របស់​អ្នក​ណានោះ​ទេ។

លុះ​ម៉ោង​ប្រ​ហែល​១០​យប់​ថ្ងៃ​ទី​២៥​ដដែល​នេះ​ មាន​អ្នក​កា​សែត​១រូប​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹង​ថា លោក​ប៉េ​អឹម​សៅ​សុខា​ បាន​ប្រាប់​ពួក​គាត់​ថា យប់​នេះ​និង​មាន​រថ​យន្ត​ដឹក​ឈើ​របស់​លោក​ ប្រាក់​ចាន់​ធឿន ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​១​រថ​យន្ត​ទៀត។

រថ​យន្ត​ដឹក​ឈើ​១​គ្រឿង​ក្រោយ​នេះ​បាន​ធ្វើ​ដំ​ណើរ​ដោយ​រលួន​ដោយ​មាន​រថ​យន្ត​ប៉េ​អឹម​តាម​ជូន​ផ្លូវ​តាំង​ពី​កន្លែង​លើក​ឈើ​រហូត​ដល់​ផ្ទះ​លោក​ប្រាក់​ចាន់ធឿន​នៅ​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៦​ ហើយ​​រថ​យន្តនេះ​ដឹក​ឈើ​វែង​ ច្រងេង​ច្រងាង​ ស្ទះ​ចរាចរណ៍​ពេញ​ផ្លូវជា​តិ​លេខ​៦​ទាំង​ព្រឹក​​។

កម្ពុជា​សុវណ្ណ​ភូមិ បាន​ព្យាយាម​រាយ​ការណ៍​ និង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​សៀមរាប​នៅ​ព្រឹក​ដដែល​នេះ តែ​លោក​មិន​លើ​ក​ទូរ​ស័ព្ទពេល​ទូរ​ស័ព្ទ​ខល​ចូល។ ​

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សណ្តាន់ បាន​លូច​ខ្សឹម​ប្រាប់​ថា ពួក​គាត់​តែង​តែ​ឃើញ​មាន​រថ​យន្ត​ធំៗ​មក​ដឹក​ឈើ​ចេញ​ពី​ផ្ទះ​របស់​លោក​ ប្រាក់ចាន់ធឿន រូច​បើក​ទៅ​ទិស​ខាង​លិច តែរហូត​បន្ទាប់​ពី​រថ​យន្ត​ដឹក​ឈើ​ដឹក​ដាក់​ផ្ទះ​គាត់​បាន​២-៣​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គាត់​សង្ស័យ​ថា យក​លេស​ដឹក​ឈើ​មក​ធ្វើ​ផ្ទះ​ខ្លះ​ លួច​ដឹក​ចេញ​ទៅ​លក់​ខ្លះ។

ពាក់​ព័ន្ធ​ទៅ​និង​ការ​សង្ស័យរបស់​ពល​រដ្ឋ​ថា លោក​ប្រាក់​ចាន់ធឿន​ ដឹក​ឈើ​ដែល​យក​មក​ធ្វើ​ផ្ទះ​យក​ទៅ​លក់​ចែក​ចាយ​បន្ត​នោះ លោក​ប្រាក់ចាន់​ធឿន បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ នាព្រឹក​ថ្ងៃទី២៦ដដែល​នេះថា លោក​បាន​ដឹក​ចេញ​មែន ព្រោះ​លោក​ជំពាក់​ឈើ​គេ​កាល​ពី​រដូវ​វស្សា ឥឡូវ​ត្រូវ​ដឹក​យក​ទៅ​សង​គេ​ខ្លះៗជា​បន្ត​បន្ទាប់ មិន​មែន​ដឹក​យក​ទៅ​លក់​ទេ។

បើ​ទោះ​បី​ជា​លោក​ប្រាក់​ចាន់​ធឿន​បាន​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​ជា​មួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ ឬបដិសេធ​ថា មិន​បាន​ដឹក​ឈើ​យក​ទៅ​លក់​បន្ត​យ៉ាង​ណា​ក៏ដោយ ក៏​មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ និង​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​បានរិះ​គន់​ថា ពូក​គាត់មិន​ជឿ​សម្តី​ដោះសា​របស់​លោក​ ចាន់ធឿន​ទេ។ ពលរដ្ឋ​រិះ​គន់ទៀត​​ថា បើ​អ្នក​ក្រ​គ្មាន​អំណាច​ដឹក​ អុស ដឹក​ធ្យូង ដឹក​ឈើ​តិច​ទូច​ យក​មក​ធ្វើ​លំ​នៅ​ដ្ឋាន សមត្ថ​កិច្ចតាម​ដង​ផ្លូវ ចោម​រោម​ចាប់​រឹប​អូស​ទាំង​មធ្យោ​បាន​ដឹង​ជញ្ជូនយក​ទៅ​ទុក​នៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​រហូត​ពុក​រលួយ​អស់​ តែ​អ្នក​ធំ​មាន​អំណាច មាន​បក្ស​ មាន​ពួក​ចង់​ដឹក​១លាន​ឡាន​ក៏គ្មាន​អ្នក​ណា​គេ​អើ​ពើអីដែរ។ ពូកគាត់​បន្ថែមថា បើ​អ្នកធ្វើ​ការ​មន្រ្តី​រាជ​ការជា​អ្នក​កាន់​ច្បាប់​មិន​ដែល​គោរព​ច្បាប់​ផង តើ​អោយ​រាស្រ្តណា​គេ​គោរព​ច្បាប់​ទៅ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1500ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1894ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1707ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2067ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1431ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1502ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1507ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1401ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2133ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1459ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4176នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    32029នាក់
ខែនេះ    341197នាក់
ឆ្នាំនេះ   2351736នាក់
សរុប   51711662នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 08:25