ព័ត៌មានក្ដៅ

    បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ

    ដោយៈ តារា ភ្នំពេញ ថ្ងៃទី 30 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 671

    លោក​ សួង សុភ័ណ្ឌ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​ក្នុង​បាតុកម្ម​នេះ មាន​ក្រុម​យុវជន​គណបក្ស សកម្មជន​ការពារ​សិទ្ធិមនុស្ស តំណាង​ក្រុម​និសិត្ស និង​តំណាង​កម្មករ​សរុប​ប្រមាណ ១០០០ នាក់​ដោយ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ធ្វើ​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី និង​បន្ទាប់​មក​ទៅ​ដាក់​ញត្ដិ ជូន លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

    លោក​បាន​បញ្ជាក់​ថា ការ​ដើរ​ក្បួន​នេះ ក៏​ដើម្បី​អបអរ​សាទរ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​មាន​តម្លៃ​របស់​សម្តេចឪ​ព្រះវររាជបិតា​ជាតិ​ក្នុង​ការ​ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង​នា​ឆ្នាំ ១៩៥៣។ លោក​បញ្ជាក់​ថា៖«ញតិ្ត​ដែល​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​មាន​គោលបំណង​សំខាន់ គឺ​ទូល​សុំ​ឲ្យ​ព្រះអង្គ ធ្វើ​ការ​លើកលែង​ទោស​ដល់​អ្នក​ទោស​នយោបាយ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅដ្ឋាន​ដោយ​អ្នក​មាន​អំណាច»។

    លោក សុភ័ណ្ឌ​ក៏​បាន​បន្ត​ថា ញតិ្ត​ក៏​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ​ក្នុង​គោលបំណង ទាមទារ​មាន​ការ​កែទម្រង់​ប្រពន្ធ័​យុត្តិធម៌ ផង​ដែរ។

    លោក​ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ក្រុម​យុវជន របស់​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នោះ វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ប៉ុន្តែ​ពួក​គេ​ត្រូវ​គោរព​ទៅ​តាម​ច្បាប់​កំណត់។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​មាន​សិទ្ធិ​ធ្វើ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ហើយ​ថា ក្រុម​ទាំង​នោះ គឺជា​ក្រុម​ឆ្លៀត​ឱកាស ដូច​ត្រីងៀត​ឆ្លៀត​ពង។ ពួក​គេ​ធ្វើ​អ្វី​មួយ​គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ»។

    លោក សួង សុភ័ណ្ឌ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង ទៅ​សាលា​រាជធានី​ម្តង​រួច​ហើយ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​លិខិត​នោះ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជូន​ត្រឡប់​មក​វិញ ដោយ​ផ្តល់​ហេតុផល​ថា ខ្លឹម​សារ​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។

    លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ដាក់​លិខិត​ជូន​ដំណឹង​អំពី​ការ​ជួប​ជុំ និង​ការ​ដង្ហែ​ក្បួន​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ»៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន642ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន654ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន391ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន739ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន527ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន646ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1169ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន605ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1386ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន683ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យយោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
    អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:13