ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 1578

មន្ត្រី​នគរបាល​ពាក់​ផ្កាយ​បី​ម្នាក់ ជា​អតីត​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ គឺ​លោក ឌឿន សុវណ្ណ​  ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​អង្គារ ពី​បទ​គំរាម​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​និង​ក្រុម​បច្ចេកទេស​វាស់​វែង​ដី ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​តុលា។

លោក លី លីបម៉េង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ភ្នំពេញ បានបាននិយាយថា នៅ​ថ្ងៃ​ម្សិលមិញ​ថា​ លោក​ឧត្តម​សេនីយ៍ឯក ឌឿន សុវណ្ណ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីរ​ករណី​ ពាក់ព័ន្ធ​នឹង​ការ​គំរាម​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ និង​ក្រុម​បច្ចេកទេស​វាស់​វែង​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​មុន​នេះ។

លោក​ចៅក្រម​បាន​ប្រាប់​ថា៖ «គាត់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីរ​ករណី​ គឺពី​បទ​គំរាម​តាម​មាត្រា​៦០៧ និង​ពីបទ​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ តាម​មាត្រា​៦០៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី»។

លោក​ចៅក្រម​ថ្លែង​ថា៖ «ខ្ញុំ​ចេញ​ដីកា​កោះ​ឲ្យ​លោក​ ឌឿន សុវណ្ណ ចូល​មក​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ​ ប៉ុន្តែ គាត់​មិន​បាន​ចូល​ខ្លួន​តាម​ដីកា​កោះ​ទេ។ ឥឡូវ​នេះ​ ខ្ញុំ​កំពុង​រៀបចំ​ចេញ​ដីកា​កោះ​ជា​លើក​ទី២​ទៀត​ឲ្យ​គាត់​មក​បំភ្លឺ តុលាការ​នៅ​សប្ដាហ៍​ក្រោយ»។

លោក​ចៅក្រម​បន្ត​ថា បើ​ទោះ​ជា​លោក ឌឿន សុវណ្ណ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​រួច​ហើយ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ។ តុលាការ​នឹង​សម្រេច​ពី​ជោគវាសនា​គាត់ បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ​និង​ស៊ើប​អង្កេត​រួច។

លោក គង់ សំអាត ​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា តាម​មាត្រា​ទាំង​ពីរ​នេះ បើ​លោក ឌឿន សុវណ្ណ ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​លើ​ករណី​នេះ​មែន លោក​អាច​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៣​ទៅ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​៤-១០​លាន​រៀល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1517ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1482ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1524ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1645ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1693ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1590ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1493ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2128ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន2641ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1412ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9091នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    155575នាក់
ខែនេះ    538855នាក់
ឆ្នាំនេះ   1921087នាក់
សរុប   51281013នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:43