បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 05 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1356

បន​ល្បែង​ស៊ី​សង​ដូច​ជា​បៀរ​ អា​ប៉ោង​ កំ​ពុង​តែ​បើ​ក​ដំ​ណើរ​ការ​យ៉ាង​គគ្រឹគ​គគ្រេងនៅ​ក្រោយ​ផ្ទះ​លោក​ពៅក្នុង​ ភូមិ​ចំ​បក់ហែរ ឃុំ​ពួក ​ស្រុក​ពួក ខេត្តសៀម​រាប ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​លោក​ម៉ៅ-កុសល់( ហៅ​ខ្យង )មេប៉ុស្តិ៍ឃុំ​ពួក​ និង​លោក ​ទេព-ពុំ​សែន អធិការ​ស្រុកពួក។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​ស្រុកពួកបាន​អោយ​ដឹង​ថា បន​ល្បែងស៊ី​សង​បាន​បើ​ក​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​ការ​បង្រាប​ពី​ក្រុម​សមត្ថ​កិច្ច និង​អាជ្ញា​ធរ​ដែន​ដីទេ តែ​ថែម​ទាំង​មាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​បើក​បន​ល្បែងនិង​សមត្ថកិច្ច​ទៀត​ផង។ ប្រ​ភព​បន្ត​ថា អ្នកបើក​បនល្បែង​នៅ​ភូមិ​ចំ​បក់​ហែ​ខាង​លើ មាន​ឈ្មោះ​ថា ពៅ ភេទ​ប្រុស​ មាន​វ័យ​ប្រ​ហែល​ជាង​៤០​ឆ្នាំ សម្បុរ​ស្រអែម មាន​មាឌ​ធំ​ហើយ​ខ្ពស។ ប្រ​ភព​បន្ត​ទៀត​ថា លោក​ពៅ​បាន​បើ​ក​បន​ល្បែង​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ តែ​ហាក់​គ្មាន​ការ​រំ​ខាន​ពី​ស​មត្ថ​កិច្ចទាល់​តែ​សោះ ព្រោះ​លោក​ពៅ​ចេះ​សែន​ព្រេន​បាន​ដិត​ដល់​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធក្នុង​ស្រុក​ពួក​នេះ។

អ៊ំ​ស្រី​ម្នាក់​បាន​ប្រាប់​ថា ការ​បើ​ក​បន​ល្បែង​ស៊ីសង​នេះ បាន​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​បង​ប្អូន​ជា​ស្រី្ត​ជា​ច្រើន​ ព្រោះ​តែ​កូន​ចៅ​ប្តី​សីរបស់​ពួក​គាត់​ យក​លុយ​អស់​ពី​ផ្ទះទៅ​បំ​ផ្លាញ​ជា​មួយ​ល្បែង​បៀរ​អាប៉ោង​ជា​រៀង​រាល់​ថ្ងៃ​មិន​ព្រម​ទៅ​ធ្វើ​ការ​រក​ស៊ី​អី​សោះ ហើយ​ថែម​ទាំង​បង្ក​បញ្ហា​ដល់​ក្រុម​គ្រួសា​រ​ វាយ​កូន​វាយ​ប្រ​ពន្ធ លក់​ទ្រព្យ​សម្បត្តិអស់​ពី​ផ្ទះថែម​ទៀត​។

លោក ​ម៉ៅ-កុសល់ មេ​ប៉ុស្តិ៍​ឃុំ​ពួក បាន​ប្រាប់​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២នេះថា លោក​ពុំ​បាន​ដឹង​ពី​សកម្ម​ភាព​បន​ល្បែង​ខាង​លើទេ ហើយ​លោក​បន្ថែម​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល។

នៅ​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១២ដដែល​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ទេព-ពុំសែន​ អធិការ​ស្រុក​ពួកបាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទាក់​ទង​បាន។

បង​ប្អូន​ប្រ​ជា​ពលរដ្ឋនៅ​​ស្រុក​ពួកខេត្ត​សៀមរាប​ សំ​នូម​ពរ​យ៉ាង​ទទួច​ដល​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ដែន​ដី​ មេត្តា​​បិត​បន​ល្បែង​ស៊ី​សង​ខាង​លើ​ចោល​ទៅ កុំ​ទុក​អោយ​ពួក​គាត់​មាន​ការ​ក្តៅ​ក្រហាយ​បន្ត​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1401ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន596ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1586ដង ដំណឹងបាត់កូនស្រី   អាន1500ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2302ដង ផ្ទះលក់   អាន1878ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1609ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1567ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1528ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1311ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9790នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    48832នាក់
ខែនេះ    358000នាក់
ឆ្នាំនេះ   2368539នាក់
សរុប   51728465នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 18:21