ព័ត៌មានក្ដៅ

    លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

    ដោយៈ សៀ វិចិត្រ កម្ពុជា ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:31 នាទី ចំនួនអានៈ 686

    ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បាន​សម្រេច​លប់​ឈ្មោះ​លោក​ សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ហើយ​នៅ​ព្រលប់​ថ្ងៃ​នេះ​ ដោយ​សំអាង​លើ​សាល​ដីការ​​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក​ សម រង្ស៊ី​ កំបាំង​មុខ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម។ រី​ឯ​គ្រួសារ​របស់​លោក​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ផង​ដែរ​ដោយសារ​បាន​ផ្លាស់ប្តូរ​ទី​លំនៅ​ទៅ​រស់​នៅ​ទី​កន្លែង​ថ្មី។

    មិនត្រឹម​តែ​លុប​ឈ្មោះ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​ ​ក្រុម​គ្រួសារ​របស់​លោក​ សម រង្ស៊ី ​ក៍​ត្រូវ​បាន​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ។

    សេចក្តីសម្រេច​ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប​ដែល​ទើបតែ​ប្រកាស​​ចូល​កាន់​​​​តំណែងកាលពី​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១២​ បាន​​សម្រេច​លុប​​ឈ្មោះ​​លោក​ សម រង្ស៊ី​ ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​ឈ្មោះ​នេះ​ ដោយ​សំអាង​លើ​សាលដីការ​របស់​​តុលាការ​កំពូល​ទាក់​ទិន​ទៅ​នឹង​រឿង​បំផ្លាញ​តម្រុយ​បង្គោល​​​​ព្រំដែន​កម្ពុជា-វៀតណាម។ ទណ្ឌិត​​ត្រូវ​​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត។

    រី​​ឯសមាជិក​គ្រួសារ​របស់​លោក សម រង្ស៊ីក៍​ត្រូវ​បាន​ចៅ​សង្កាត់​បឹង​រាំង​លុបឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ ដោយ​គ្រួសារ​របស់​លោក​បាន​​ផ្លាស់ប្តូរ​ទីលំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទៅ​រស់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមាន​ជ័យ​ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​គណ​បក្ស សម រង្ស៊ី​។

    មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម​ រង្ស៊ី​គឺ​លោក​ជួង​ ជូងី​ បាន​ថ្លែង​នៅ​ក្នុង​អង្គសវនាការ​ថា​ ការ​សម្រេច​​លុប​ឈ្មោះ​កូន​ក្តី​របស់​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ គឺ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ជា​​គតិយុត្ត​នោះ​ទេ​ គឺ​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​ពី​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ។

    កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ​ក្រុមប្រឹក្សា​ជំនុំជម្រះ គ.ជ.ប. ដែល​មាន​សមាសភាព ៩ រូប ក៍​បាន​សម្រេច​ ​លុប​ឈ្មោះ​អ្នកបោះឆ្នោត​ចំនួន​ ១១​នាក់​ក្នុង​ចំណោម​៣៥៧​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​ តាម​ពាក្យ​បណ្តឹង​របស់​តំណាង​គណបក្ស​សម រង្ស៊ី​ដែល​​បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើ​ឲ្យ​លុប​​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។ ការលុប​​ឈ្មោះ​អ្នក​ទាំង​១១​នាក់​នោះ​ ត្រូវ​បាន​គ.ជ.ប អះអាង​ថា​ ដោយសារ​ ២ នាក់​ស្លាប់ និង ៩នាក់ ​ផ្សេង​ទៀតបាន​ផ្លាស់ប្តូរ​ទីលំនៅ។ រីឯ​អ្នក​ផ្សេង​ទៀត​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ មិន​អាច​លុប​ឈ្មោះ ចេញ​ពី​បញ្ជី​បោះឆ្នោត​បាន​ទេ។

    ដើម​​បណ្តឹង​​នៃ​​គណបក្ស​​​សម​រង្ស៊ី ​លោក តុល​ ប្រាសាទ​ក៍​មាន​ប្រតិកម្ម​ជំទាស់​ថា​ លោក​​មិន​​អាច​​ទទួល​​យក​​ការសម្រេច​រប​ស់​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​​​នៃ​គ​.ជ.ប បាន​​ឡើយ។ ​លោក​​នឹង​បន្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​ទៀត។ ដើម​បណ្តឹង​របស់​​គណបក្ស​សម​រង្ស៊ី ដែល​មាន​ លោក តុល ប្រាសាទ និង​លោក​ លី សុភ័ណ្ឌ បាន​ប្តឹង​ជំទាស់​​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​លើកដែក ឃុំ​ពោធិ៍​បាន ឃុំ​ព្រែកថ្មី និង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ទាមទារ​ឲ្យ​លុប​ ​ឈ្មោះ​ជនជាតិ​វៀតណាម​ចំនួន ៣៥៧ នាក់ នៅក្នុង​បញ្ជី​បោះឆ្នោត។ ​ពាក្យ​បណ្តឹង​នេះ​ដោយ​សម្អាង​ថា អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ​មាន​ឈ្មោះ​ជា​ជនជាតិ​វៀតណាម និយាយ​ភាសា​វៀតណាម ស្តាប់​វិទ្យុ​វៀតណាម មើល​​ទូរទស្សន៍​វៀតណាម រស់នៅ​ជា​ក្រុមនៅ​តាម​ទូក ដូច​អ្នកនេសាទ និង​សំលៀក​បំពាក់​វប្បធម៌​វៀតណាម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន51006ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន621ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន1223ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន6958ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន537ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន846ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន546ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន445ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន683ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន602ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4502នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42480នាក់
    ខែនេះ    158397នាក់
    ឆ្នាំនេះ   1371225នាក់
    សរុប   29476476នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:08