ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ

ដោយៈ កូននាគសំរិទ្ធ ខេត្ត​ព្រះ​សី​ហនុ ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 1493

ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​លើ​កោះ​រុង និង​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើ​តាម​ទូក​មក​ពី​កោះ​រុង ឡើង​តាម​ផែ ផ្ទាល់​ខ្លួន​ពី ២​ ទៅ ​៣ កន្លែង​ ស្ថិត​នៅ​ភូមិ​៣ទំ​នប់​រលក​ សង្កាត់​លេខ​១ ក្រុង​ព្រះ​សី​ហនុ ខេត្ត​ព្រះ​សីហនុ​ មិន​ថា​យប់​ឬ​ថ្ងៃ​ទេ គេ​ធ្វើ​ទៅ​បាន​ ដោយ​រលូន ដោយ​សារ​តែ​បាន​ដាក់​លុយ​ខែ​ជា​មួយ​សមត្ថ​កិច្ច​និង​ជុំ​នាញ​ដែល​ពាក់​ព័ន្ធ ឱ្យ​លោក​បិទ​ភ្នែក​មើល​មិន​ឃើញ។

ការ​កាប់បំផ្លាញ​ព្រៃ​ឈើ ប្រ​ទេស​កម្ពុ​ជាចាត់​ទុក​ជា​ឧក្រឹត្តិ​កម្ម ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​គឺ​ជា​ការ​បំផ្លាញ​បរិស្ថាន​និង​សង្គម​ ប៉ុន្តែ​ក្រុម​ឈ្មួញ​នូវ​តែ​ធ្វើ​ការ​កាប់​បំ​ផ្លាញ​បាន​ដោយ​រលូន​ ដោយ​ប្រើ​ម៉ា​ស៊ីន​ ត្រង់​ទរ័ន័រ​ រំ​លំ​និង​អារ ​ជា​ប្រ​ភេទ ក្តា​ និង​ ធីវ ​ហើយ​ដឹក​ឆ្លង​កាត់​សមត្ថិកិច្ច​តាម​កោះ ​និង​សមត្ថ​កិច្ច​ច្រក​មាត់​ទំ​នប់​រលក​ ទើប​ចូល​ដល់​ផែ​នី​មួយៗ។​

ប្រជាពល​រដ្ឋ​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់ថា! តើ​ជំ​នាញ​អ្នក​អនុវត្តិ​ច្បាប់​នេះ​គាត់​ធ្វើ​អី បាន​ជា​បណ្តោយ​ឱ្យ​ឈ្មួញ​កាប់​ និង​ដឹក​ឈើ​បែប​អនាធិប្ប​តេយ្យ​យ៉ាង​នេះ​ ហើយ​ធ្វើ​ដូច​នេះ​វា​និង​បាត់​បង់​ព្រៃ​ឈើ​ដែល​បាំង​ខ្យល់​តាម​ដី​កោះ។

បើតាមប្រភព​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​សាព័ត៏មាន​យើង​ថា ​ឈើ​ទាំង​នោះ​គឺ​គេ​ដឹក​មក​ពី​កោះ​រុង​ ដោយ​ការ​ឃុប​ឃិត​គ្នា​ជា​មួយ​សមត្ថ​កិច្ច​និង​ជំនាញ ​ដោយ​តំ​លៃ​របស់វា​នៅ​កោះ​រុង​ថោក​ ក្នុង​​១ម៉ែត្រ​គូប​ គឺ៤០០០០០៛​ទៅ​៥០០០០០៛​ ពេល​ដែល​យក​មក​ដល់​ដី​គោក​គឺ​មាន​តំលៃ ​៩០០០០០៛​ទៅ​១៤០០០០០៛។​

ចំ​ណែក​​ប្រ​​ភព​​មួយ​​ផ្សេង​​ទៀត​ដែល​ជា​អ្នក​កោះ​បាន​ប្រាប់​ថា​ ក្រុម​កាប់​ឈើ​លើ​កោះ​នេះ គឺ​ត្រូវ​បង់លុយ​​ឲ្យ​ជា​ច្រើន​​ជំ​នាញ​​ តែ​ឥឡូវ​នេះ​មាន​តែ​អ្នក​មាន​ខ្នង​ស្គាល់​សមត្ថ​កិច្ច​ និង​ចូល​ហ៊ុន​ជា​មួយ​មេៗ​នៅ​ទី​នោះ​ទេ​ ទើប​អាច​យក​ម៉ា​ស៊ីត្រង់​ទ័រ​ន័រ​ទៅ​អារ​ឈើ​នៅ​ទី​នោះ​បាន​លក់​ចេញ​ រួច​ហៅ​ឈ្មួញ​តាម​ដី​គោ​ទៅ​ទិញ​ ឈើ​ទាំង​នោះ។​

រីឯ​ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​ម្តុំ​កន្លែង​ឡើង​ឈើ​ទាំង​ពីរ​ គឺ​ដេ​ប៉ូ​លោក ​ស្រួច និង​ផ្ទះ​លោក ​រ៉េត នេះ​បាន​ប្រាប់​ថា​ឈើ​ទាំង​នោះ​មួយ​ចំ​នួន​ធំ​ឲ្យ​តែ​ឡើង​មក​ដល់​គឺ​មាន​ឡាន​កូ​រ៉េ​មក​ដឹក​យក​ទៅ​ផ្សារ​លើ​ គឺដេប៉ូ​ សេតេ​ ហើយ​និង​ដេប៉ូ ម្ដុំ​ក្រោយ​បេន​ឡាន​មុខ​ផ្សារលើ​។​ ហើយ​មិន​យូរ​ប៉ុន្មាន​ទេ និង​ ជា​ញឹក​ញាប់​គឺ​មាន​មនុស្ស​ស្លៀក​ពាក់​សង្ហាៗ​ជា​ច្រើន​ប្រ​ភេទ​ ពី១ទៅ២​ នាក់​ចេញ​ចូល​ទៅ​ក្នុង​ផ្ទះ​ឈ្មួញ​រក​ស៊ី​ឈើ​នោះ​ហើយ។​

ចំណែក​លោក ​ណាក់ ដែល​ជា​នាយ​ទា​ហ៊ាន​និង​ជាប្រធានវិរ​លើ​កោះរុង​ និង​លោក ឌី​សុខុម នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​សី​ហនុ​ មិន​អាច​​សុំការ​បំភ្លឺ​អំ​​ពី​​ការកាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​នេះ​បាន​ទេ​ ព្រោះ​ទូរ​ស័ព្ទ​ហៅ​មិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1354ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1347ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1622ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1865ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1687ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1436ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1459ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1550ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1559ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1509ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31115នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177599នាក់
ខែនេះ    560879នាក់
ឆ្នាំនេះ   1943111នាក់
សរុប   51303037នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:38