លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ

ដោយៈ សុភា ខេត្តកំពុង​ស្ពឺ ថ្ងៃទី 11 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1361

ប្រជាពលរដ្ឋរស់នៅភូមិអូអញ្ជា ឃុំតាសាល ស្រុក ឪរ៉ាល់ កំពុងតែសុំអំពាវនាវសុំអន្តរាគមពី​សម្តេចតេជោ ហ៊ុន សែន ឲ្យក្រុមនិស្សិតវាស់វែងដីជូនពួកគាត់ ខណៈពេលដែលក្រុមនិស្សិតមិនហ៊ាន​វាស់វែងដោយសារតែមានការរារាំងពី លោក រស់-សេរី ជាមេការក្រុមហ៊ុនសាងសងទំនប់ទឹកតាសាល​និងអ្នកស្រី ឃ្លាំង-យួង ជាអភិបាលរងស្រុក​ឪរ៉ា់ល់។

ទាក់ទងនិងបញ្ហាដីធ្លីនេះ លោក ច័ន្ទ-ភ័ណ្ឌ តំណាងឲ្យពលរដ្ឋទាំង៣៨គ្រួសារបាន មាន ប្រសាស៏ថា​ដី​ដែលមានទំហំសរុបជាង២០០ហិកតា គឺពលរដ្ឋរស់នៅនិង អាស្រ័យផលតាំង ពីឆ្នាំ ២០០០និង២០០៤​មកម្លេះដោយមានលិខិតស្នាមត្រឹមត្រូវចេញពីអាជ្ញាធភូមិ ឃុំ ប៉ុន្តែបច្ចុប្បន្នត្រូវ អ្នកស្រី ឃ្លាំង-យួង និង​លោក ​រស់-សេរី បានមករារាំងមិនឲ្យក្រុមនិស្សិតធ្វើការវាស់វែង​ ថែមទាំង យក គ្រឿង​ចក្រមក​ឈូស​ឆាយ​ដំណាំ និង ផ្ទះសម្បែងរបស់ពួកគាត់ ដោយចោទថា ពួកគាត់ រស់នៅលើ តំបន់បាតអាង ដែល​ក្រុមហ៊ុន​កំពុងសាងសង់​ហើយលោករស់​សេរីនេះថែមទាំងគំរាមកំហែងពួកគាត់ និងយកកម្លាំង​ប្រដាប់​អាវុធមកដាក់កុងត្រូលបិទផ្លូវធ្វើឲ្យពួកគាត់ពិបាក់ក្នុងការចេញចូលក្នុងភូមិ។​

លោករស់សេរី បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកមិនបានធ្វើដូចការចោទ​ប្រកាន់​នោះទេ ដោយលោកចោទពលរដ្ឋថាបានមករស់នៅលើដីដែលរដ្ឋផ្តល់សម្បទានឲ្យក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៏ ហើយកន្លងមកក្រុមហ៊ុនធ្វើការឈូសឆាយនោះគឺកាយប្រឡាយជាប់និងចញ្ជើម​ផ្លូវដើម្បី​ការពារផ្លូវតែប៉ុណ្ណោះ។ សម្រាប់ការដាក់កម្លាំងប្រដាប់អាវុធយាមកាមនោះគឺដើម្បី​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ហើយលោកក៏មិនបានរារាំងក្រុមនិស្សិតវាស់វែងដីនោះ​ដែរ។លោកបានបញ្ជាក់​ផង​ដែរថាពលរដ្ឋមករស់នៅក្រោយពេលដែលក្រុមហ៊ុនសាងសង់ថ្នល់រួចរាល់នៅឆ្នាំ២០១១ សម្រាប់​លិ​ខិត​ស្នាម​ទទួលស្គាល់ដីរបស់អាជ្ញាធភូមិ ឃុំ ក៏លោកមិនបានដឹង។

លោកស្រី ឃ្លាំង​ យួង អភិបាលរងស្រុកឪរ៉ាល់បានមានប្រសាសន៏ថាបញ្ហាដែលកើតឡើងនោះគឺអ្នក​ស្រីទទួលបញ្ជាពីថ្នាក់លើ ដោយឡែកកាលពីល្ងាចថ្ងៃ១០ខែវិច្ឆិកា ឆ្នាំ២០១២​ អ្នកស្រីទទួលបញ្ជាថ្នាក់​លើសម្រេចឲ្យនិស្សិតចុះវាស់វៃងដីនៅពេលខាងមុខក្រោយពីបញ្ចប់បេសកម្មទទួលសម្តេចតេជោ​ហ៊ុន​សែន​ មកចែកប័ណ្ណកម្មសិទ្ធិដីនៅថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នំា២០១២។លោកស្រីបញ្ជាក់បន្ថែមផងដែរថា​ការ​វាស់វែងដីនោះគឺធ្វើឡើងទៅតាមច្បាប់ភូមិបាលដោយមិនវាស់ចែកឲ្យតាមតែចិត្តចង់បានរបស់ពលរដ្ឋ​នៅចំនួនដីរបស់ខ្លួននោះទេ។

គួបញ្ជាក់ផងដែរថាពលរដ្ឋទាំង៣៨គ្រួសារខាងលើបានរងការចោទប្រកាន់ពីអាជ្ញាធ និង មន្រ្តីជំនាញ​ថារស់​​នៅលើដីក្រុមហ៊ុន និងមន្ត្រីទាំងនោះបានបដិសេដ្ឋមិនឲ្យក្រុមយុវវជនស្ម័គ្រចិត្តសម្តេចតេជោធ្វើ​ការ​វាស់​វែង​រហូត​ក្រុម​ពលរដ្ឋបានត្រៀមញ្ញាត្តិ ដើម្បីជូនសម្តេច នៅថ្ងៃដែលសម្តេចតេជោ​ទៅចែក​ប័ណ្ណ​កម្មសិទ្ធិដីដល់​ពលរដ្ឋ​​ផ្សេង​ទៀត​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិការ ឆ្នាំ២០១២ ខាងមុខនេះ ទើបលោកស្រី​ឃ្លាំង យួងដែលរង​ការចោទប្រកាន់នោះទៅប្រាបនិងសន្យាជាមួយក្រុមពលរដ្ឋថាលោកស្រី​និងរៀប​ចំឲ្យក្រុមនិស្សិតចុះមកវាស់វែងឲ្យ​នៅពេលខាងមុខ ដោយមិនចាំបាច់ឲ្យអ្នកសារព័ត៌មានចុះនិង​យក​ញ្ញាត្តិនោះទៅជូន​សម្តេច​តេជោនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1565ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1652ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1571ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2016ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1678ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2028ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2049ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2013ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1442ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1890ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8805នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36658នាក់
ខែនេះ    345826នាក់
ឆ្នាំនេះ   2356365នាក់
សរុប   51716291នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 18:25