ព័ត៌មានក្ដៅ

    ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន

    ដោយៈ សុភា ខេត្តកំពង់ស្ពឺ ថ្ងៃទី 13 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:16 នាទី ចំនួនអានៈ 501

    ក្រោយពីការចូលនិវត្តន៏របស់លោក ទួន សុង អតីតអភិបាលស្រុកថ្ពង លោក ងួន ឡាញ់​អតីត​អភិបាលរងស្រុកថ្ពង ត្រូវបានតែងតាំងជាអភិបាលស្រុកថ្ពង ខេត្ត​កំពង់ស្ពឺ​ ក្រោមអធិបតីភាព​ឯកឧត្តម កង ហ៊ា អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំង​មាន​​ការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មកពី​បណ្តា​មន្ទីរ​​ជា​ច្រើន​រូប​​ និង​​មន្ត្រីរាជការ កង​កំលាំង​ប្រដាប់​អាវុធ​ទាំង​៣​អង្គភាព​ផង​ដែរនៅ​រសៀល​ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១២។

    ​ឯកឧត្តម កង ហាង អភិបាលខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​សំដែង​នូវ​ការកោតសរសើរ​ដល់ថ្នាក់​ដឹកនាំស្រុក ​ទាំងអស់​ដែល ក្នុង​រយៈពេល​កន្លងមក​នេះ បាន​ខិតខំ​យក​ចិ​ត្ដ​ទុកដាក់ បំពេញភារកិច្ច​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដោយបាន​ចូលរួម យ៉ាងសកម្ម​ភាពការពារ​សន្ដិសុខ​សុវត្ថិភាព ជូន​ប្រជា​ពល​រដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ដែល​ធ្វើអោយ​បទល្មើស​មួយចំនួនធំ​មានការ​ ថយចុះ​។ ជាមួយនេះ​អាជ្ញាធ​បាន​សហការជាមួយមន្ដ្រីនគរបាល​ទាំងអស់ បាន​ចូលរួម​អនុវត្ដ​ជាប្រចាំ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព អនុវត្ដ​តាម​លក្ខណៈ​សម្បត្ដិ​ទាំង​៥​យ៉ាង​របស់​គោលនយោបាយ​ភូមិ​ឃុំ​មាន​ សុវត្ថិភាព ។

    ​ឯកឧត្ដម បាន​ជម្រុញ​ដល់​លោក ងួន​ ឡាញ់ ដែល​បានទទួល​មុខតំណែង ថ្មី​នាពេលនេះ ត្រូវ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​បំពេញភារកិច្ចរ​បស់​ខ្លួន​តាម​តួនាទី​ដែល​​បានប្រគល់​អោយ ខិតខំ​បង្កើន​កិច្ចសហការ​អោយ​បាន​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ ក្នុងការ​បង្ក្រាប​ទប់ស្កាត់ បទល្មើស​កុំអោយ​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន និង​ត្រូវគោរព​នូវ​វិន័យ និងក្រមសិលធម៌​ដោយ​អនុវត្ដ​អោយបាន​ត្រឹមត្រូវ​តាមច្បាប់  និង​លុប​បំបាត់​អោយខាងតែបាន នូវ​រាល់​ទង្វើ​ខុសឆ្គង​​ទាំង​ឡាយ​​ដែល​ធ្វើអោយប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ហើយ​ត្រូវ​រឹតបន្ដឹង​ឡើងវិញ​ការ​អនុវត្ដ​ច្បាប់​អោយបាន​ម៉ឺងម៉ាត់​។ឯកឧត្តមក៏បានបញ្ជាក់ផង​ដែរថាឯកឧត្តម សង្ឃឹមថាការឡើងកាន់តំណែងរបស់លោកអភិបាលស្រុកថ្ពងថ្មីនេះនិងមានការ​អភិវឌ្ឍន៏កាន់​តែប្រសើឡើងក្នុងទឹកដីស្រុកថ្ពងដែលជាអតីតសមភូមិក្តៅមួយនេះ។

    ក្រោយពី ​ប្រកាស​ញ្ញតិ្តតែងតាំង លោក​ងួន ឡាញ់ ដែល​ទើបតែ​ចូល​មក​កាន់​តំណែង​ជា​​អភិបាល​ស្រុក​ថ្ពងបាន​ឡើង​ប្តេជ្ញា​ចិត្ត​នៅក្នុង​អង្គ​ពី​ធី​ទាំងមូល​ថាលោកមាន​សេចក្តី​សោម​នស្ស​​រីក​រាយ​យ៉ាង​ក្រៃលែង​​​​ដែល​​​រាជរដ្ឋាភិបាល​ផ្តល់​ មុខតំណែង​ដ៏​សំខាន់​ដល់​លោក។ ដូច្នេះ​ក្នុងនាម​លោក​​ជា​អភិបាល​ស្រុកនឹង​ខិតខំ​បន្ត​អនុវត្ត​ភារកិច្ច​និង​គោល​ការ​ណ៍​ចម្បង ដែល​រាជរដ្ឋាភិបាល​ផ្តល់អោយ​ជាពិសេសនិងខិត​ខំបំរើ​ប្រយោជន៏ជូនដល់ពលរដ្ឋក្នុងស្រុក​ថ្ពង​ទាំងមូល ដោយគិតបញ្ហាប្រយោជន៏រួមជាធំ ហើយបញ្ហា​សំខាន់​ៗ​ដែលត្រូវអនុវត្តន៏នោះគឺ​​នយោបាយភូមិ ឃុំ មានសុវត្ថិភាពដោយ​ផ្សារភ្ជាប់​និង​សហការ​ល្អ​រវាង​មន្ទីរ​អង្គ​ភាព​ផ្សេងៗ ដើម្បី​ដឹកនាំ​អនុវត្ត​ភារ​កិច្ច​គ្រប់​ផ្នែក សំរាប់​ជា​ជំ​ហ៊ាន​​​ឲ្យ​ស្រុកថ្ពងកាន់តែ​រីក​ចំរើន​​ឥត​ឈប់​ឈរបន្ថែមលើសមិទ្ធផលដែលមានស្រាប៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1287ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន2007ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន1756ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន537ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន64717ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1092ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន615ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន2243ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន877ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន623ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      340នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    340នាក់
    ខែនេះ    177740នាក់
    ឆ្នាំនេះ   1189528នាក់
    សរុប   29294779នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:27