ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម

ដោយៈ សៀ វិចិត្រ ខេត្តស្វាយរៀង ថ្ងៃទី 15 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:40 នាទី ចំនួនអានៈ 1599

ព្រះតេជគុណព្រះនាម ទូចយ៉ាង​ ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​តា​ស្អាង​ស្ថិត​នៅ​ ភូមិ​តាស្អាង​ ឃុំ​កំ​ពង់​ចំ​លង ស្រុក​ស្វាយ​ជ្រុំ ​ខេត្ត​ស្វាយ​រៀង​ ព្រម​ទំាង​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​ សូម​អំពាវ​នាវ​រក​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មេត្តា​ជួយ​កសាន​សាលា​ឆាន់មួយ​ខ្នង​ដែល​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ ជិត​រលំ​ទៅហើយ។

ដោយ​មាន​ការ​​យក​​ចិត្ត​​ទុក​​ដាក់​​ខិត​​ខំ​​ក​​សាង​​សមិទ្ធ​​ផល​​នា​​នាអំ​ពី​ព្រះ​ចៅ​អធិការ​ ​ព្រះ​គ្រូ​អា​ចារ្យ​គណៈ​កម្ម​ការ​ និង​ពុទ្ធ​ប​រិ​ស័ទ​ចំណុះ​ជើង​វត្ត​នៅ​​​ក្នុង​​​​​វត្ត ​​តា​​ស្អាងនេះ ព្រះ​ចៅ​អ​ធិការ​បាន​​​សំ​​ដែង​​នូវ​ទឹកចិត្ត​​​ជ្រះ​ថ្លា​​សូម​អំ​ពាវ​នាវ​រក​សប្បុ​រស​ជន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ក្នុង​និង​​ក្រៅ​ប្រ​ទេស​អោយ​ ជួយ​ចាប់​ម​ផល​កុស​ល្យ​​ផល​បុណ្យ​ទៅ​តាម​សទ្ធា​រៀង​ៗ​ខ្លួន​ ដើម្បី​ប្រ​មែ​ប្រ​មូល​បច្ច័យ​យក​មក​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​ឆាន់​ មួយ​ខ្នង​ដែល​សព្វ​ថ្ងៃ​នេះ​កំ​ពុង​មាន​ស​ភាព​ចាស់​ទ្រុឌ​ទ្រោម​ពុក​ផុយ​ឈើ​ អស់​ទៅ​ហើយ​។​

ព្រះ​តេ​ជគុណ​ ទូចយ៉ាង​ បាន​មាន​សង្ឃ​ដី​ការ​ថា​ សា​លា​ឆាន់​មួយ​ខ្នង​ធ្វើ​អំ​ពី​ឈើ​នោះ​មាន​រយៈ កាល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ឥ​ទ្បូវ​បាន​ពុក​ផុយ​ទ្រុឌ​ទ្រោម​មាន​លក្ខណៈ​តូច​ចង្អៀត​ដែល​ជា​ការ​ពិ​បាក​ដល់​ពុទ្ធ​បរិស័ទ​មក​ចូល​រួម​គោ​រព​បូ​ជា​ ធ្វើ​បុណ្យ​ទាន​ទើប​ព្រះ​តេ​ជគុណ​ និង​គណៈ​កម្ម​ការ​វត្ត​ព្រម​ទាំង​ពុទ្ធ​ប​រិ​ស័ទ្ធ​ ចំ​ណុះ​ជើង​វត្ត​បាន​ឯក​ភាព​គ្នា​សំ​រេច​រុះ​រើ​ចេញ​រួច​ក​សាង​នូវ​ឧបដ្ឋាន​សា​លា​​ឆាន់​ថ្មី​មួយ​ខ្នង​វិញ​ដែល​មាន​ការ​ខ្វះ​ខាត​ថ​វិ​កា​ជា​ច្រើន​ទៀត​ក្នុង​ការ​ សាង​សង់​ដោយ​សូម​ធ្វើ​សេច​ក្តី​អំ​ពាវ​នាវ​នេះ​ដល់​សប្បុ​រស​ជន​នានា​ គ្រប់​មជ្ឈ​ដ្ឋាន​ប្រ​កប​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​ចូល​រួម​ចំ​ណែក​គាំ​ទ្រ​ជួយ​ឧបត្ថម្ភ​ ដល់​ការ​ក​សាង​នូវ​សមិទ្ធ​ផល​ឧបដ្ឋាន​សាលានេះ​ឡើង។​

ដោយ​​មាន​​សេច​ក្តី​សង្ឃឹម​ជឿ​ជាក់​ចំ​ពោះ​សម្តេច​ ឯក​ឧត្តម​ លោក​ជំ​ទាវ​ អ្នក​ឧក​ញ៉ា លោក​ លោក​ស្រី​ជា​សប្បុ​រស​ជន​ជិត​ឆ្ងាយ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទំាង​អស់​ជួយ​ ទំ​នុក​បំ​រុង​ធ្វើ​អំ​ណោយ​ទាន​ជា​ថវិកា​និង​សំភារៈ​សំ​រាប់​ក​សាង​ឧបដ្ឋាន សា​លា​ឆាន់​នេះ​ទុក​ជា​ទី​កន្លែង​សក្ការៈ​របស់​ប្រជា​ពុទ្ធ​ប​រិ​ស័ទ​ដែល​មាន​ ជំ​នឿ​លើ​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ឲ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍន៏​រីក​ចំ​រើន​ រុង​រឿង​ជា​ពិ​សេស​ការ​ក​កើត​សមិទ្ធ​ផល​បាន​ថ្កុំ​ថ្កើង​ឡើង​ដោយ​សារ​តែ​ វប្ប​ធម៍​នៃ​ការ​ចែក​រំ​លែក​ដែល​ជា​អនុ​សាសន៏​ដ៏​ថៃ្ល​ថ្លា​របស់​សមេ្តច​អគ្គ​មហា​សេ​នាប​តី​តេ​ជោ ហ៊ុន​សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា។​

សូម​គោរព​ជូន​ពរ​សព្វ​សា​ធុ​កា​ដល់​សម្តេច​ ឯក​ឧត្តម​ លោក​ជំទាវ​ អ្នក​ឧកញ៉ា ​លោក លោក​ស្រី​សប្បុ​រស​ជន​និង​ពុទ្ធ​ប​រិ​ស័​ទ​ជួប​ប្រ​ទះ​នូវ​ពុទ្ធ​ពរ​ទំាង​បួន​ប្រ​ការ​គឺ ​អាយុ​ វណ្ណៈ ​សុខៈ​ ពលៈ ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ។​ សូម​ទំ​នាក់​ទំ​នង​ជា​មួយ​ព្រះ​តេ​ជ​គុណ​ ទូចយ៉ាង​ តាម​រយៈ​ទូរស័ព្ទ​ ០១១ ៨៨ ៨៤ ០៨ ។ សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1464ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2100ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1577ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1347ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន534ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1358ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1763ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1511ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1360ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2434ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25906នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172390នាក់
ខែនេះ    555670នាក់
ឆ្នាំនេះ   1937902នាក់
សរុប   51297828នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:34