ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ

ដោយៈ ភ្នំពេញ ថ្ងៃទី 16 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1478

លោក​ ម៉ក់ ជីតូ ​ប្រធាន​នាយក​ដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​សម្តែង​ប្រតិកម្ម​ដោយ​ស្នើ​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​បំភ្លឺ​ចំពោះ​អត្ថបទ​ ដែល​បាន​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នោះ។

អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថ្ងៃទី១៤ ខែ​វិច្ឆិកា ក្រោម​ចំណង​ជើង​ថា «ការ​បញ្ជា​សំលាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ អនុវត្ត​នៅ​កម្ពុជា​ច្រើន​ទសវត្សរ៍​ហើយ» បាន​​សរសេរ​ដោយ​សំអាង​លើ​​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​ថា ករណី​សម្លាប់​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​ស៊ើប​អង្កេត​ដោយ​អង្គការ​សហ​ប្រជាជាតិ FBI សហរដ្ឋ​អាមេរិក ក្រុម​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​នានា ក្នុង​នោះ​មាន លោក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​លោក សុខ ផល ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ។

ចំពោះ​ករណី​នេះ លោក ម៉ក់ ជីតូ បាន​និយាយ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​នាយក​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​នេះ!… ខ្ញុំ​ជឿ​ថា បើ​សិន​ជា​រូប​លោក​ផ្ទាល់ ឈ្មោះ​លោក​ផ្ទាល់ ក៏​ដូច​ជា​អ្នក​សរសេរ​អត្ថបទ​នេះ ឲ្យ​តែ​ជា​មនុស្ស ហើយ​ត្រូវ​បាន​សរសេរ​ចុះ​ផ្សាយ​បែប​នេះ ក៏​ប្រាកដ​ជា​មាន​អារម្មណ៍​ដូច​រូប​ខ្ញុំ ឬ​អាច​ថា​មាន​កំហឹង​ខ្លាំង​ជាង​នេះ​ផង!។ … ខ្ញុំ​មិន​យល់​សោះ​អំពី​បំណង​របស់​អ្នក​សរសេរ​នេះ ក៏​ដូច​ជា​អ្នក​ចុះ​ផ្សាយ តើ​ដោយ​សារ​ស្អប់​រូប​ខ្ញុំ?! ដោយ​សារ​ច្រណែន​និន្ទា?! ឬ​ចង់​មួល​បង្កាច់ បង្ខូច​កិត្តិយស ដើម្បី​កេរ្តិ៍​ឈ្មោះ មុខ​មាត់ បក្សពួក​ខ្លួន ឬ​ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​ខ្លួន ឬ​បក្ស​ពួក​ខ្លួន?!»។

លោក ម៉ក់ ជីតូ បាន​បន្ត​ថា ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន រូប​លោក​មិន​ដែល​បាន​ធ្វើ​ការ​ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ផល ម្តង​ណា​ទេ។ ហើយ​ថា រឿង​រ៉ាវ​ដែល​បាន​ភ្ជាប់​រូប​លោក និង​ឥស្សរជន​មួយ​ចំនួន ទៅ​នឹង​ឧក្រិដ្ឋកម្ម​ផ្សេងៗ គឺ​ជា​សកម្មភាព​ក្នុង​គោល​បំណង​បង្ខូច​កិត្តិយស​របស់​លោក និង​ឥស្សរជន​មួយ​ចំនួន ដែល​តាម​ពិត​គឺ​ជា​ឧបាយ​កល​បង្ក​ការ​រាំង​ស្ទះ​ជោគជ័យ​របស់​ប្រទេស​កម្ពុជា ក្នុង​បេសកកម្ម​ជា​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១​ប៉ុណ្ណោះ៕ ប្រ​ភពពី The free press magazine 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1531ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1609ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1767ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1635ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1770ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1662ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1368ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1693ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1437ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3030ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1072នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11408នាក់
ខែនេះ    320576នាក់
ឆ្នាំនេះ   2331115នាក់
សរុប   51691041នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 05:01