ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:15 នាទី ចំនួនអានៈ 1295

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា សម្រេច​ឲ្យ​គណបក្ស សម រង្ស៉ី ចាញ់​ក្តី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្នុង​ករណី​បណ្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល ដែល​គណបក្ស សម រង្ស៉ី អះអាង​ថា​ជា​ជន​ជាតិ​វៀតណាម។

គ.ជ.ប យល់​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជា​ការ​ផ្តល់​យុត្តិធម៌​ជូន គ.ជ.ប ក៏ប៉ុន្តែ គណបក្ស សម រង្ស៉ី បាន​ហៅ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ថា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ។ បន្ទាប់​ពី​បើក​សវនាការ​ជា​សាធារណៈ​អស់​រយៈពេល​ជិត ៤​ម៉ោង​នៅ​ថ្ងៃ​ទី១៧ វិច្ឆកា ក្រុម​ជំនុំ​ជម្រះ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​សម្រេច​ច្រាន​ចោល​បណ្ដឹង​គណបក្ស សម រង្ស៉ី ដែល​ប្ដឹង​សុំ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន ៩១​នាក់ នៅ​ឃុំ​ចំនួន​៣ គឺ​លើកដែក ព្រែកថ្មី និង​ពោធិបាន ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

ការ​សម្រេច​នេះ​ត្រូវ​បាន​តំណាង​គណបក្ស សម រង្ស៉ី សម្ដែង​ការ​មិន​ពេញ​ចិត្ត។ នៅ​ក្នុង​សវនាការ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ តំណាង​គណបក្ស សម រង្ស៉ី ខេត្ត​កណ្ដាល លោក តុល ប្រាសាទ ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទាំង ៩១​នាក់ រស់​នៅ​ខេត្ត​កណ្ដាល ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ព្រោះ​ពួក​គេ​ជា​ជន​ជាតិ​វៀតណាម ព្រោះ​តែ​ពលរដ្ឋ​ទាំង​នោះ​និយាយ​ភាសា​វៀតណាម មើល​ទូរទស្សន៍​វៀតណាម និង​ស្លៀកពាក់​តាម​បែប​វៀតណាម។

លោក តុល ប្រាសាទ បញ្ជាក់​នៅ​ក្រៅ​សវនាការ​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​ប្រការ​មួយ​គួរ​ឲ្យ​សោក​ស្ដាយ និង​រន្ធត់​ចិត្ត​បំផុត។ លោក​បន្ត​ថា គណបក្ស សម រង្ស៉ី អាច​នឹង​ប្ដឹង​ទៅ​កាន់​តុលាការ​វិញ​ម្តង ចំពោះ​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់៖ «ជន​ជាតិ​យួន ទាំង​អស់​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សញ្ជាតិ​ឲ្យ​ទេ ព្រោះ​បើ​យើង​ធ្វើ​ការ​ត្រួត​ពិនិត្យ​កន្លង​ទៅ មិន​មាន​ព្រះរាជក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះករុណា​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ដែរ»។

លោក តុល ប្រាសាទ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី គិត​ថា​អ្នក​ទាំង ៩១​នាក់ មិន​អាច​ផ្លាស់​ប្ដូរ​លទ្ធផល​បោះ​ឆ្នោត​បាន​ទេ ប៉ុន្តែ​ជា​ទិដ្ឋភាព​នយោបាយ​មួយ​ដែល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​សុខ​ចិត្ត​ឲ្យ​ជន​បរទេស​សម្រេច​ជោគ​វាសនា​មេ​ដឹកនាំ​របស់​ខ្លួន​ឡើយ។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ម៉ៅ សុធារិទ្ធិ ពន្យល់​ថា ការ​និយាយ ការ​ស្លៀក​សំលៀកបំពាក់ ការ​មើល​ទូរទស្សន៍ ជា​របៀប​វៀតណាម មិន​មែន​បាន​ន័យ​ថា​ពលរដ្ឋ​ទាំង​នោះ​ជា​ជន​ជាតិ​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា គ.ជ.ប សម្រេច​ឲ្យ​រក្សា​ទុក​ឈ្មោះ​ពលរដ្ឋ​ទាំង ៩១​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត មក​ពី​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អន្តោប្រវេសន៍ ពួក​គេ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​គ្រប់គ្រាន់ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​រក្សា​ការ​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ៖ «ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់ គ.ជ.ប បាន​ន័យ​ថា គ.ជ.ប ធ្វើ​ការ​តាម​គតិយុត្តិ​ត្រឹម​ត្រូវ​តាម​ច្បាប់»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​តាម​ដាន​សវនាការ​ក្នុង​ករណី​បណ្ដឹង​របស់​គណបក្ស សម រង្ស៉ី នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​ព្យាយាម​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​កណ្ដាល មក​ពី​ពួក​គេ​មិន​មាន​ភស្តុតាង​រឹងមាំ​ក្នុង​ទិដ្ឋភាព​ច្បាប់ ដើម្បី​បង្ហាញ​អង្គ​ជំនុំ​ជម្រះ។ ប៉ុន្តែ​សាក្សី​ទាំង ៤​នាក់ ក្រៅ​សវនាការ​បញ្ជាក់​ថា ជន​ជាតិ​វៀតណាម ទាំង ៩១​នាក់ មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ថ្នាក់​មូលដ្ឋាន ដោយ​សារ​តែ​ពួក​គេ​សូកប៉ាន់​មន្ត្រី​មូលដ្ឋាន និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​បាន​ពេញ​លេញ។ ប៉ុន្តែ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អះអាង​ថា អង្គ​ជំនុំ​ជម្រះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​គ.ជ.ប មិន​មាន​តួនាទី​ពិនិត្យ​មើល​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បើក​សវនាការ​លើ​បណ្ដឹង​របស់​មេធាវី លោក សម រង្ស៉ី ជា​បន្ត​ទៀត ក្នុង​សំណុំ​រឿង​ដែល គ.ជ.ប លុប​ឈ្មោះ​លោក សម រង្ស៉ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី២០ វិច្ឆកា ខាង​មុខ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន2894ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1569ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2492ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1343ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2086ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2224ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន2901ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2189ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1570ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1818ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4161នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43203នាក់
ខែនេះ    352371នាក់
ឆ្នាំនេះ   2362910នាក់
សរុប   51722836នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:05