កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:47 នាទី ចំនួនអានៈ 1673

កា​ណូត​រាប់​រយ​គ្រឿង​​ធ្វើ​​សកម្ម​ភាព អូស​លៀស អូសខ្ចៅ​ពេញ​មួយ​ចំ​ហៀង​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ ឃុំកំ​ពុង​ឃ្លាំង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប បណ្តាល​អោយ​ផ្ទៃ​ទឹក​ដ៏ធំ​ធេង មាន​ជម្រៅពី​៧-៨​ម៉ែត្រ ក្លាយ​ពី​ថ្លា​ទៅ​ជា​ល្អក់កករស្លាប់​ត្រី​ ស្លាប់​បង្គា និង​បង្ក​អោយ​មាន​បញ្ហាដល់​បង​ប្អូន​ប្រ​ជា​នេ​សាទ​លក្ខណៈ​គ្រួ​សារ​ជា​​ច្រើនពាន់នាក់។

ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា មាន​កា​ណូត​អូស​លៀស​អូស​ខ្ចៅ​រាប់​រយ​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹគ​គ្រេងទាំង​យប់​ទាំង​ថ្ងៃ​ ពេញ​ផ្ទៃ​ទន្លេ​សាប​ ដែលជា​ហេតុ​បណ្តាល​អោយ​ទឹក​ទន្លេ​ប្រែ​ក្លាយ​ជា​ល្អក់កករ​ ស្លាប់​ត្រី​ស្លាប់​បង្គា ស្លាប់​ពពួក​ត្រី​ដែល​រស់​នៅ​ក្នុង​ភគ់បាត​ទន្លេសាបនេះ​តែ​ម្តង​។ ​ពួក​គាត់​បន្ត​ថា ការ​អូស​លៀស​អូស​ខ្ចៅ​វា​គ្មាន​ផល​ល្អ​ទេ ពេល​ខ្លះ​វា​អូស​ដាច់​មង​ដាច់​សន្ទួច​របស់​ប្រ​ជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រ​កប​របរ​នេសាទ​ជា​លក្ខណៈគ្រួសារ។ ពួកគាត់​បន្ត​ទៀត​ថា កាល​ពី​ឆ្នាំ​មុន​ឃើញ​គេ​បិទ​ទូក​កាណូត​អូស​លៀស​បាន​មួយ​រយៈពួក​គាត់ខំ​តែ​អ និង​ថ្លែ​ង​អំ​ណរ​គុណ​ដល់​រដ្ឋា​ភិបាល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​រាស្រ្ត​ក្រី​ក្រ​ តែ​ឥឡូវ​មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ស្រាប់​តែកាណូត​អូស​លៀស​អូស​ខ្ចៅ​​ចាប់​ផ្តើម​អូស​ពេញ​ទឹក​ពេញ​ដី​សា​ជា​ថ្មី​ ហើយ​ច្រើន​ជាង​មុន​ទៀត​ផង។ ពលរដ្ឋ​បន្ថែមថា ពួក​គាត់​សប្បាយ​រីក​រាយ​ និង​ចង​ចាំ​មិន​ភ្លេច​ទេ ការ​ដែល​រដ្ឋាភិ​បាល​កម្ពុជា​មាន​គំ​និត​ឈ្លៀស​វៃ​ បាន​បិត​ឡូនេសាទ​ឯក​ជននៅ​បឹង​ទន្លេសាប ទុក​អោយ​ប្រ​ជា​រាស្រ្ត​​ប្រ​កប​របរ​ចិញ្ចឹម​ជីវិតដោយ​សេរីបែប​នេះ។

ពល​រដ្ឋ​ម្នាក់​សុំ​​មិន​បញ្ចេញ​ឈ្មោះបាន​លួច​ខ្សឹប​ប្រាប់​ថា មូល​ហេតុ​ដែល​ក្រុម​អូស​លៀស​អូស​ខ្ចៅ​ ក្រុម​រុញ​ស៊ីប ដាក់​ណរ​ចរ៉ាវវែង​ៗ​ ដាក់​ឆ្នុក ហ៊ាន​ប្រ​កប​របរ​រក​ស៊ី​នេះ​ឡើង​វិញ​ ព្រោះ​មាន​មនុស្ស​២-៣​នាក់​តាំង​ខ្លួន​ជា​​ថ្នាក់​រដ្ឋ​មន្រ្តីនៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ​បាន​អះ​អាង​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​បទ​បញ្ជា​លេខ​ ០០១ ចេញ​ហើយ​​ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​អាច​ប្រ​កប​របរ​ខាង​លើ​នេះ​បាន​ដោយ​សេរីមិនចាំ​​បាច់​ភ័យ​ខ្លាច​អី​ទេ។

ប្រ​ភព​ច្បាស់​ការ​បាន​អោយ​ដឹង​ថា មាន​ដង្ខៅ​ធំ​ៗ​៣​នាក់​ដែល​កំពុង​ប្រ​មូល​ទិញ​លៀសដឹក​ឡាន​កូរ៉េ​ធំៗ ​ពី​ឃុំ​កំពុង​ឃ្លាំ​ង ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដែល​មាន​ឈ្មោះទី១-ចែសុខ លោករ៉ុង ទី២-លោក​ស៊ុន​ ចែញ៉ែត ទី៣-លោក​ហាប់ ចែថូ។ ប្រ​ភព​បន្ត​ថា ចែសុខមិន​ត្រឹម​តែ​ជា​ថៅ​កែ​ប្រ​មូល​ទិញ​លៀស​ខ្ចៅ​ប៉ុណ្ណោះ​​ទេ គាត់​ថែម​ទាំង​មាន​ទូកកាណូត​អូស​លៀស​ខ្ចី​ជា​ច្រើន​គ្រឿង​ទៀត​ផង។

ចែសុខ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​រសៀលថ្ងៃទី​២០ថា គាត់​ជា​អ្នក​ទិញ​លៀស​ពី​ពលរដ្ឋ​មែន​ ហើយ​គាត់​ពុំ​បាន​ខ្វល់​រឿង​ច្បាប់​ទំ​លាប់​អី​ទេ បើ​គេ​មាន​លៀស​លក់​គឺគាត់​ទិញ ការ​អូស​លៀស​ខុស​ច្បាប់​ ឬ​ត្រូវ​​ច្បាប់​ជា​រឿង​របស់​អ្នក​អូស​លៀស​តែ​ប៉ុណ្ណោះ គាត់​អត់​ឈី​ក្បាល​វិលមុខ​អី​ទេ ចង់អូស​រីង​ទាំង​ទឹក​ទន្លេ​សាប​ក៏​គាត់​មិន​ដឹង​ដែរ ព្រោះ​ប្តី​គាត់​ធ្វើ​ទាហ៊ាន​ប្រាក់​ខែ​តិច គាត់​ត្រូវ​តែ​រក​របរ​ក្រៅ​ទើប​អាច​ស៊ី​គ្រប់។

លោក​ ព្រិន​សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​២១​នេះ​ថា អ្នក​ដែល​និយាយ​ថា រដ្ឋា​ភិបាល​លុប​បទ​បញ្ជា​លេខ​០០១នោះ​វា​មិន​ពិត​ទេ វា​ជា​ការ​ឃោសនា​អកុ​សល្យ​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្តថា ខាង​ជល​ផល​បាន​ទទួល​ការ​ប្រកា​ស​ថ្មី​ដែល​​អនុញ្ញាតិអោយ​ពលរដ្ឋ ទី១-អាចអូស​អួន​ដោយ​ដៃដែល​មាន​ប្រ​វែង​ខ្លីៗ ទី២-ណររ៉ាវ​អនុញ្ញាតិ​អោយ​បាន​តែ​ប្រ​វែង​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ និង​ទី៣-លៀស​ខ្ចៅ​ពលរដ្ឋ​អាច​ប្រើ​កញ្ច្រែង​កើប​ដោយ​ដៃ​ មិន​អោយ​ប្រើ​ម៉ាស៊ីន​អូស​ដែល​មាន​ឧប​ករ​អូសមាន​​មុខប្រ​វែង​២-៣ម៉ែត្រដូច​មុន​នោះ​ទេ។​

ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង សូម​សំ​នូម​ពរ​ទៅ​លោ​ក ​ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផលខេត្ត​សៀម​រាប ឯកឧត្តម​ ណៅធួក រដ្ឋ​មន្រ្តីជល​ផល និង​ជា​ពិសេស​សម្តេច​ ហ៊ុន-សែន មេត្ត​បញ្ឈប់​សកម្ម​ភាព​បទ​ល្មើស​នេសាទ​ខាង​លើ​នេះ​ទៅ​ ដើម្បី​ជីវ​ភាព​រាស្រ្ត​ក្រី​ក្រ និង​ដើម្បីការ​ពារ​​ត្រីក្នុង​បឹង​ទន្លេ​សាបអោយ​បាន​គង់​វង់​ទៅ​អនាគត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1611ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1569ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1487ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1864ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1447ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1352ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1420ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1431ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1370ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2511ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8516នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    26360នាក់
ខែនេះ    335528នាក់
ឆ្នាំនេះ   2346067នាក់
សរុប   51705993នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 22:03