សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន

ដោយៈ គម្ពុជា ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1482

ក្រុម​អ្នក​យក​ព័ត៌​មាន​ឲ្យ​ការ​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​តាម​បណ្តា​ខេត្ត​ និង​តាម​ខណ្ឌ​មួយ​​ចំ​នួន​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​ មិន​បាន​បើក​លុយ​អត្ថ​បទ​ជូន​ពួក​គាត់​​ តាំង​ពី​​ខែ​មិ​នា​ ឆ្នាំ២០១២​ មក​ដល់​បច្ចុប្បន្ន​ ដែល​នាំ​ឲ្យ​ពួក​គាត់​អត់​ទ្រាំ​និ​យាយ​ពុំ​បាន។​

លោក គឹម ហៃ អ្នកយកព័តិមាននៅខេត្តព្រះសីហនុបានឲ្យដឹងថាលោកមិនបាន​បើកប្រាក់​អត្ថបទ​ពីអង្គ​ភាពកាសែតវិទ្យាសាស្រ្តខ្មែរជាច្រើនខែកន្លងមកហើយ តាំងពីនិពន្ធនាយកមុននៅកាន់ដោយឮ​តែគេថាថ្ងៃនេះថ្ងៃនោះរហូតមកដល់ពេលនេះ​។

ទាក់និងបញ្ហាខាងលើនេះ លោក បូរិន្ទ និពន្ធនាយកការផ្សាយបានឲ្យដឹងថាលុយគឺលោក ជា ចំរើន ដែលជាម្ចាស់អង្គភាពនោះមិនទាន់ទម្លាក់លុយមកទេ ហើយគណនីចូលថ្មីនោះកំពុងតែគិត​ប្រហែល​ជា​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ ឬ ដើមខែធ្នូ អាចនិងបើកបាន។

ក្រុមអ្នកយកព័ត៌មាន បានឲ្យដឹងថាការនិយាយដោះសានេះមិនមែនជាលើកទីមួយទេសម្រាបថ្នាក់​ដឹក​នាំ​​អង្គភាពនេះ តាំងពីជំនាន់និពន្ធនាយកមុនៗមកម្លេះ។

លោក អ៊ុង សេរីវុទ្ធ គណនីទើបនិងឡើងថ្មី​បាន​ឲ្យដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​បែប​នេះ​គឺ​ដោយ​សា​តែ​ថ្នាក់​ដឹក​នាំ​មុនៗ​មួយ​ចំ​នួន​ធ្វើ​ការ​​មាន​ភាព​មិន​ប្រក​តី។ សម្រាប​លោក​មក​ថ្មី​ គ្មាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប​ផ្ទៀង​ផ្ទាត់​ថា​អត្ថ​បទ​អ្នក​យក​​ព័ត៌​មាន​នោះ​មាន​ប៉ុន្មាន​នោះ​ទេ​។ លោក​បាន​បន្ត​ថា​សូម​ឲ្យ​រង​ចាំ​ប្រ​សិន​បើ​គិត​រួច​ហើយ​យក​ទៅ​ឲ្យ​​លោក​​ ​ជា ចំរើន​ មើល​ហើយ​គាត់​ចុះ​ហត្ថ​លេខ​នោះ​ និង​ត្រូវ​បើក​ជា​ (មូលប្បទានប័ត្រ)អោយ។

អ្នក​ស្រី ផល្លី ​ជាបុគ្គ​លិក​រដ្ឋ​បាល​នៅ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែ​រ​ បាន​ឲ្យ​ដឹង​ថា​ឯក​សារ​ដែល​ពាក់​ព័ន្ធ​​ចំ​នួន​អត្ថ​បទ​កា​សែត និង​ចំ​នួន​ចុះ​តាម​គេ​ហទំ​ព័រ អ្នក​ស្រី​បាន​សរុប រួច​រាល់​ហើយ​បញ្ជូន​ទៅ​លោក ​អ៊ុង សេរីវុទ្ធ​ គណនី​នោះ​យូ​ហើយ។

ព័ត៌មានពី ​លោក ភាវុន​ អតីត​ជា​អ្នក​យក​ព័ត៌​មាន​បានឲ្យដឹងថា ​ក្រោយពីលោកតវាយ៉ាងតឹង​សសៃក​ជាមួយ​គណនីលោក អ៊ុង​ សេរីវុទ្ធ ទើបព្រមបើកលុយអោយ។លោកបានបន្តថាលោកមិនដឹងថាខ្លួនឯង​ត្រូវគេបញ្ឈប់​នោះទេ ព្រោះក្រោយពីទទួលលុយហើយខាងអង្គភាពមិនបានបញ្ជូនដំណឹង​ពីការ​បញ្ឈប់ (ច្ចឹងបានខ្ញុំខល​ទៅ​លោកបូរិន្ទ និពន្ធនាយកគាត់មិនលើក)។

លោក បូរិន្ទ បានប្រាប់អ្នកយក​ព័ត៌មាន​យើងថាលោក ភាវុន នោះ​ត្រូវបានបញ្ឈប់ពីការងារហើយ ដោយលោកមិនបានបញ្ជាក់​អំពី​មូល​ហេតុ​នោះទេ។

គួបញ្ជាក់ផងដែរថាកន្លងទៅអង្គភាពកាសែតមួយនេះបានរុះរើថ្នាក់ដឹកនាំជាច្រើនដងមកហើយតាម​ប្រភពបានបង្ហើបថាដោយសាតែការគ្រប់គ្រងមិនប្រកតីទៅលើការចំណាយ។ដោយឡែក​ក្រុមបុគ្គ​លិក​​​ក្នុងការិយាល័យបាននាំគ្នាផ្តិតមេដៃស្នើទៅថ្នាកដឹកនាំ​ក្រសួង​ដែលពាក់​ព័ន្ធមួយចំនួនឲ្យ​ជួយអន្តរា​គម​ទើបបើកលុយឲ្យ ក្រោយមកបុគ្គលិកដែលផ្តិតមេដៃ​នោះ​ត្រូវ​ឈប់​ ទាំងអស់​ដោយសារតែរឿង​ដ៏ចំរូង​ចំរាស់​នេះ នៅតែអ្នកយកព័ត៌មានតាមខេត្ត និងតាមខណ្ឌមួយចំនួននៅក្រុងភ្នំពេញ​ដែលអង្គភាព​នេះ​មិន​បើកលុយឲ្យនៅឡើយ៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2188ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1430ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1531ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1568ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1352ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1499ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1341ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន908ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1866ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន1931ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2361នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41403នាក់
ខែនេះ    350571នាក់
ឆ្នាំនេះ   2361110នាក់
សរុប   51721036នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:34