ព័ត៌មានក្ដៅ

    បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ្ញាត្រូវជាប់ខ្នោ

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 1169

    បុរស់​ម្នាក់​ជិះ​រថ​យន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​គ្មាន​ស្លាក់​លេខ​ មានកាំ​ភ្លើង​ជ័រ​ម៉ាក​ឡុក១​ដើម និង​ឯក​សណ្ឋាន​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេសមានមាន​ឈ្មោះ​ ហ៊ុន​រដ្ឋា អត្ដ​លេខ ០៤៦៩១៦ និង​មាន​​ឋានៈជា​វីរ​សេ​នី​ទោ​ ​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​កាង​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ បាន​បើ​ក​រថ​យន្ត​កៀរថយន្ត​ព្រះ​រាជ​អាជ្ញារួច​សំឡុត​គុំ​រាម​ព្រះ​រាជ​អាជ្ញា​យ៉ា​ង​ចាស់​ដៃរហូត​ដល់​ព្រះ​រាជ​អាជ្ញា​ទ្រាំ​មិន​បាន​ក៏​អោយ​អធិការ​ស្រុក​សូទ្រ​និគម​ឃាត់​ខ្លួនបញ្ជូន​ទៅ​​កង​រាជ​អា​វុធ​ខេត្ត។​

    លោក​ទី​សុ​វិន​ថាល់​ ព្រះ​រាជ​អា​ជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹ​ង​ថា នៅ​ម៉ោង​ប្រ​ហែល​ជា​ង​៩​យប់​នាថ្ងៃ​ទី​២៣​ខែ​វិច្ឆឆ្នាំ​២០១២ មុនពេល​កើតហេតុ គឺ​លោក​បាន​ទទួល​សេច​ក្ដីរាយការណ៍​តាម​ទូរ​ស័ព្ទ​ពី​អ្នកកាសែត​មួយរូប ឈ្មោះ ផ្លុងរ៉េត ថា​​មាន​រថយន្ដ​ទំនើបៗ ៣ ទៅ ៤​គ្រឿង កំ​ពុង​ធ្វើ​សកម្មភាព​ដឹកឈើ​គ្រញូង​ចុះ​ពី​ចំ​ការ​កៅ​ស៊ូ​ស្ថិត​ក្នុង​ស្រុក​ស្វាយ​លើ ឆ្លងកាត់​ទីរួមស្រុក​សូទ្រនិគម ទើប​លោក​ឱ្យ​ក្រឡាបញ្ជី​ឈ្មោះ ថេងចន្ទី (ហៅម៉ៅ) យក​​រថ​យន្ដ​​ជូន​​លោក​ ព្រមជា​មួយ​​​​​​លោក​​វី​រសេនីយ៍ឯក អ៊ុំ អមរា ស្នង​ការ​រង​ទទូល​បន្ទុក​បង្រ្កាប​បទ​ល្មើស​ និង​នគរបាល​ខ្លាហោះ​ឈ្មោះ ម៉ុក រ៉ា ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦ដតំ​រ៉ង់​ទៅ​ទិស​ខាង​កើតក្នុង​គោល​បំ​ណង​តាម​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ។ លោក​ទី​សុវិន​ថាល់​បន្តថា លុះ​​​ដល់​ឃុំ​ដំដែក​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​បាឡែន​គ្មាន​ស្លាក​លេខ​១គ្រឿង​ ​បើក​ហ្វា​ប្រើ​ឡា​ហ្សែ​ពីក្រោយ ហើយ​រថយន្ដ​នោះ​ក៏​បើក​វ៉ា​រថយន្ដ​ព្រះរាជអាជ្ញា​ពី​មុខ​ពី​ក្រោយ​របៀ​ប​ដូច​ជា​បញ្ឆោត​ចុះ​ឡើង​។ លោក​ទី​សុវិន​ថាល់​បន្តទៀត​ថា មិន​យូ​ប៉ុន្មាន​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ធុន​ត្រាខាង​លើ​​បើក​មក​​​កៀ​រថ​យន្ត​លោក​តែ​ដោយ​ក្រ​ឡា​បញ្ជី​លោក​គេច​ទៅ​កៀន​ថ្នល់​រហូត​ដល់​​ធ្លាក់​កង់​ម្ខាង​ហើយ​ឈប់​ភ្លាម ស្រាប់​តែ​បុរសជាប់​ខ្នោះ​ខាង​លើ​ចុះ​ពី​រថ​យន្ត​មក​ឡូឡា​គំ​រាម​គំ​ហែង​ក្រុម​លោក​ដោយនិយាយ​មិន​ស្តាប់​គ្នាទាល់​តែ​សោះទើប​​លោក អោយ​អធិការ​ស្រុក​ឃាត់​ខ្លួន​បញ្ជូន​ទៅ​អោយ​​កង​រាជ​អា​វុធ​ហត្ថ​ខេត្តតែ​ម្តង។​លោក ទី​សុវិនថាល់ បាន​បន្ដថា ករណី​កៀរ​ឡាន​លោក លោក​សុំ​មិន​ប្ដឹង​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ឡើយ ប៉ុន្ដែ​ករណី​អាវ​កង​រាជអាវុធហត្ថ លោក​ស្នើឱ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​រួចហើយ​ ឯ​រឿង​មនុស្ស​ឃាត​ខ្លួន​ខាង​លើ​អាច​បញ្ចប់ ហើយ​អាច​នឹង​បញ្ជា​ឱ្យ​ដោះលែង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ ប៉ុន្ដែ​សំណុំរឿង​អាវ​អាវុធហត្ថ​មិនទាន់​ចប់​ទេ​។

    ​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា ឈ្មោះ​ពិត​នៃ​ម្ចាស់​ឡាន​Tuntra ខាងលើ​គឺឈ្មោះ​ ហ៊ុន​រដ្ឋា​ មាន​អត្ដ​លេខ ០៤៦៩១៦ ដែល​ជា​ម្ចាស់​អាវ​ និង​ជា​ម្ចាស់​​ស្រោម​កាំ​ភ្លើង​ខ្លី ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្អូន​មន្ដ្រី​អាវុធហត្ថ​មួយរូប​នៅ​ផ្ទៃ​ប្រទេស និង​ជា​ក្មួយ​លោកស្នងការ​រង​នគ​រ​បាល​​ខេត្ដ​សៀមរាប​មួយរូប​ផង​ដែរ។​ ចំ​ណែក​​​អ្នក​បើ​ក​បរ​ដែល​គេ​ឃាត់​ខ្លួន​ឈ្មោះ លីរ័ត្ន​ធា​រ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មានមុខ​របរ​លក់​ថ្នាំ​ពេទ្យ​ និង​លក់​-​ជួសជុល​ទូរស័ព្ទដៃ នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប ដែល​បាន​ខ្ចី​រថ​យន្ត​ខាង​លើ​មក​បើក​បរ​។

    ​ខាង​ភាគី​​រថយន្ដ Tuntra ខាងលើ​បាននិ​យាយ​ចោត​ថា រថយន្ដ​លោក​ព្រះរាជអាជ្ញា បាន​បើក​ដេញ​រថយន្ដ​បា​ឡេន​​នោះ ហើយ​តៃ​កុង​រថ​យន្ត​​ក៏​ទូរស័ព្ទ​មក​បងរប​គេ​ ហើយ​បង​គេ​ក៏​​បើករថយន្ដ​Tuntra មក​កាក់​ឡាន​ដែល​ដេញតាម​នោះ​ឱ្យ​ឈប់ ប៉ុន្ដែ​ចុងក្រោយ​ទើប​ដឹងថា រថយន្ដ​នោះ​ជា​របស់​ព្រះរាជអាជ្ញា​។

    លោក​ ផ្លុង​រ៉េត ចាង​ហ្វាង​កាសែត​កម្ពុជា​សុវ​ណ្ណ​ភូមិ ​បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២៤​ដដែល​នេះ​ថា វា​ពិ​ត​ជា​មាន​រឿង​ដូច​ខាង​លើ​មែន។ លោ​បន្តថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ម៉ោង​ប្រ​ហែល​៦​លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​បណ្តាញ​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ចុះ​មក​ពី​ស្រុក​ស្វាយ​លើ ទើប​លោក​បើ​ក​រថ​យន្ត​ម៉ាក​កាលី​ហ្វ​ញ៉ា​មាន​គ្នា​៤​នាក់​ទៅ​តាម​ដាន​មើល។ លុះ​ដល់​ចំ​ណុច​កុង​ត្រូល​ទី​១​ផ្លូង​ក្នុង​ស្រុក​ស្វាយ​លើ​ក៏​ប្រ​ទះ​ឃើញ​រថ​យន្ត​កាម​រីហើម​សេរី​ឆ្នាំ​៩៣ពណ៍​ទឹក​ប្រាក់​១​គ្រឿង​ និង​រថ​យន្ត​​បាឡែន​ពណ៍​ស្ក​អត់​ស្លាក​លេខ១គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ។ លោក​បាន​បើក​រថ​យន្ត​តាម​ពី​ក្រោយ​ស្រាប់​តែ​មាន​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​​ពណ៍​ស្ក​អត់​ស្លាក​លេខ​មក​បើ​ក​រេ​ពេញ​​ផ្លូវ​បាំង​មិន​អោយ​រថ​យន្ត​លោក​បន្ត​ដំ​ណើរ​ទៅ​មុខ​បាន​ ទើប​លោក​រាយ​ការណ៍​ជូន​លោក​ព្រះ​រាជ​អា​ជ្ញាអោយ​ជួយ​អន្ត​រាគម​​ភ្លាម​ តែ​ដោយ​សា​រថ​យន្ត​កាង​ឈើ​រេ​មិន​អោយ​រថ​យន្ត​លោក​ទៅ​មុខ​ទើប​បណ្តាល​អោយ​រថ​យន្ត​ដឹក​ឈើ​គេច​បាត់​ទៅ​។ លោក​រ៉េត​បន្ត​ថា ប្រ​ហែល​២០​នាទី​ក្រោយពី​រថ​យន្ត​ទាំង​២​ខាង​លើ​រត​បាត់​ ស្រាប់​តែ​មាន​​រថ​យន្ត​ម៉ាក ណាវើរ៉ា​ ពណ៍​ត្រអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ និង​រថយន្ត​ម៉ាក​ធុន​ត្រាពណ៍​ស​ដាក់​ឈើ​ក្រ​ញូង​ពេញ​ស្មើ​ដំ​បូល​គ្រប​កៅ​ស៊ូ​បា​តង់​ពណ៍​ខៀង​ចុះ​ពី​ចំ​ណុច​ចំ​ការ​កៅ​ស៊ូ​ស្រុក​ស្វាយ​លើ​ដូច​បណ្តាញ​រាយ​ការណ៍​មែន។​ លោក​រ៉េត​បន្ត​ទៀត​ថា លោក​បាន​ដេញ​រថ​យន្ត​២គ្រឿង​ក្រោយ​ទៀតនេះ​ពី​ចំ​ណុច​ផ្សា​ដំ​ដែក ​ហើយ​​​ភា្លម​នោះ​ក៏​មាន​រថ​យន្ត​ម៉ាកឆ្លាម​ពណ៍​សំ​បក​ឪឡឹក​អត់​ស្លាក​លេខ​ និង​រថ​យន្ត​ម៉ាក​ហៃ​លេន​ដឺ​ពណ៍​ខ្មៅ​មក​បាំង​រថ​យន្ត​លោក​ទៀត​តាំង​ពី​ចំ​ណុច​ផ្សា​ដំ​ដែលក​រហូត​ដល់​ផ្សា​កំ​ពុង​ក្តី។ លោក​រ៉េត​បន្ត​ទៀត​ថា ”លោក​ព្រះ​រាជ​អា​ជ្ញា​ប្រាប់​លោក​ថា អោយ​តាម​ពី​ក្រោយ​កុំ​អោយ​បាត់​ឡាន លោកអោយ​សមត្ថ​កិច្ច​គេ​ដាក់​កំ​លាំង​ចាំ​ស្ទាក់​ខាង​មុខ​ហើយ“ តែ​ទៅ​ដល់​ឃុំ​កំពុង​ក្តី​ស្រុក​​សូទ្រ​និគម​គ្មាន​ឃើញ​សមត្ថ​កិច្ច​ណា​ម្នាក់​សោះ ហើយ​រថ​យន្ត​ក្រញូង​ក៏​ទៅ​បាត់​ទៀត។ លោក​រ៉េត​បន្ថែម​ថា បើ​កុំ​តែ​លោក​ព្រះ​រាជ​អា​ជ្ញា​រវល់​មាន​បញ្ហាជា​មួយ​ក្រុម​រថ​យន្ត​ធុន​ត្រា​ខាង​លើ ម្លេះ​អាច​ចាប់​ឈើ​ក្រញូង​បាន​ខ្លះ។

    លោក​រ៉េត​និង​អ្នក​កាសែត​ខេត្ត​សៀម​រាប​បាន​បញ្ជាក់​បន្ថែម​ថា នេះ​វា​មិន​មែន​ជា​លើក​ទី​១​ដែល​ក្រុម​មន្រ្តី​ប៉េ​អឹម​នៅ​តាម​ដង​ផ្លូវ​ព្យា​យាម​រា​រាំង​សមត្ថ​កិច្ច​ ឬ​អ្នក​កាសែត​មិន​អោយ​តាម​ឡាន​ដឹក​ឈើ​ក្រញូង​ ដោយ​យកលេស​សុំ​ឆែក​ឡាន​ ឬយក​លេស​ពី​នេះ​ពី​នោះ​ ក្នុង​គោល​បំណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​រត​គេច​..។

    ក្រុម​អ្នក​កាសែត​ ខេត្ត​សៀម​រាប​និយាយ​ទាំង​ការ​អស់សង្ឃឹមថា ពេល​មាន​បទ​ល្មើស​ព្រៃ​ឈើ​ធ្វើ​ដំ​ណើរ​គឺ​ពួក​គេ​មិន​អាច​ទំនាក់​ទំ​នង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​បិទ​អស់​ ឬ ខល​ចូល​ហើយ​មិនលើក តែ​បើលើកបែ​ជា​ឆ្លើយ​​ថា នៅ​ឆ្ងាយ​ ជាប់​ប្រ​ជុំ ជាប់​មាន​កម្ម​វិជីនេះនោះ មាន​លេស​តែ​រហូត​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន977ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន8662ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន1722ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន650ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1155ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន559ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1556ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1014ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1770ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន786ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃមាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4515នាក់
    ម្សិលមិញ    4349នាក់
    សប្ដាហ៍នេះ    42493នាក់
    ខែនេះ    158410នាក់
    ឆ្នាំនេះ   1371238នាក់
    សរុប   29476489នាក់
    ថ្ងៃទី 23 ខែ 06 ឆ្នាំ 2018 ម៉ោង 09:12