ព័ត៌មានក្ដៅ

    លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន

    ដោយៈ មករា ភ្នំពេញ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:25 នាទី ចំនួនអានៈ 843

    ស្នូរ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​កក្រើក​រាជធានី​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃ​ត្រង់ ខណៈ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿ​ង​ញៀន​ នៅភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា តាំង សេង​ហាក់ ឃាត់​ខ្លួន​បាន​ជន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ ចំនួន​១៥​នាក់ រួម​ទាំង​ម្ចាស់​ផ្ទះ ក្នុង​នោះ​ស្រី ៧នាក់ ។

    សមត្ថកិច្ចផ្ទុះអាវុធ មុននឹងធ្វើការ​ហ៊ុមព័ទ្ធនេះ កើតឡើងកាលពី​វេលា​ម៉ោង ១រសៀលថ្ងៃទី២៧ វិច្ឆិកា នៅ​ភូមិគ្រឹះលេខ២២ ផ្លូវកម្ពុជា​ហាណូយ ក្នុងភូមិពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

    ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំដោយ​ព្រះរាជ​អាជ្ញារង ជា ម៉េត និងលោក សឿង ណុល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ក្រសួងមហាផ្ទៃ និង​ដោយ​មានការចូលរួម​សហការ​ពីកម្លាំង​នគរបាលខណ្ឌសែនសុខ បានផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុង​ប្រតិបត្ដិ​​ការ​បង្ក្រាបមុខ​សញ្ញា​គ្រឿង​ញៀន នៅភូមិគ្រឹះរបស់​លោក​ឧកញ៉ា តាំង សេងហាក់ អតីតធ្លាប់​ជាប់ពន្ធនាគារ​កន្លងមក​នេះ ធ្វើការ​ឃាត់ខ្លួនជន​ពាក់ព័ន្ធ​ចំនួន ១៦នាក់ ស្រី៧នាក់ រួមទាំង​លោក​ឧកញ៉ាជា​ម្ចាស់ភូមិគ្រឹះ រួម​ទាំង​ប្រពន្ធកូន​ផង​ដែរ ។

    ប្រភពព័ត៌មានពីសមត្ថកិច្ចចុះ​ប្រតិបតិ្តការបង្ក្រាបគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំនេះ បានឲ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាប​គ្រឿងញៀននេះ​ប៉ូលិសបានធ្វើការ​បាញ់​ឡើងរះ​អស់ជាច្រើនគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ទម្រាំឈានដល់ការឃាត់ខ្លួនបាន​ជនសង្ស័យចំនួន ១៦នាក់ ស្រី ៧នាក់ និងប្រុស ៩នាក់ ត្រូវបាន​ចាប់​ខ្លួនក្នុង​នោះ រួមមាន លោក​ឧកញ៉ា តាំង សេងហាក់ ប្រពន្ធ​របស់គាត់ កូនស្រីម្នាក់ កូនប្រុស​ពីរនាក់ ជនជាតិចិនបីនាក់ និងខ្មែរ ១១នាក់ផ្សេងទៀត និងថ្នាំញៀនជា​ប្រភេទ​ម្សៅស ចំនួន​២កញ្ចប់ធំ គ្រាប់​កាំភ្លើង​ចំនួន ១១គ្រាប់ និងកញ្ឆាប្រហែលកន្លះគីឡូក្រាម ត្រូវបានសមត្ថកិច្ចរឹបអូសបាន ព្រមទាំងថ្នាំញៀនប្រភេទម្សៅពណ៌ស ជាច្រើនកញ្ចប់ទៀត ។

    ជនពាក់ព័ន្ធទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ រួចបញ្ជូនទៅមន្ទីរការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន601ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន615ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន818ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន494ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1348ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន664ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន673ដង បុណ្យចូលឆ្នាំខ្មែរ   អាន8396ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន988ដង របាំត្រុដិ (មានវីដេអូ)   អាន3893ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រានក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      330នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    330នាក់
    ខែនេះ    177730នាក់
    ឆ្នាំនេះ   1189518នាក់
    សរុប   29294769នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:14