មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ

ដោយៈ យ៉ាង បន្ទាយមាន​ជ័យ ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 03:01 នាទី ចំនួនអានៈ 1382

​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​មាន​ការហូរចូល​យ៉ាងខ្លាំង​ពី​សៀម​ចូល មក​ក្នុង​ទឹកដី​ខេត្ដ​បន្ទាយមានជ័យ រហូតដល់​បន្ដ​មកកាន់​រាជធានី​ភ្នំ ពេញ​ហើយ​ច្រករបៀង​ជាច្រើន នៅក្នុង​ខេត្ដ​បន្ទាយមានជ័យ​មាន ភាព​ធូររលុង​ដោយសារ​អាជ្ញាធរ ខេត្ដ​ក៏ដូចជា​កងកម្លាំង​ប្រដាប់ អាវុធ​ឃុបឃិត​ឱ្យមាន​ការហូរចូល​នូវ​ទំនិញគេចពន្ធ​ទាំងនោះ​ក៏​ជា អត្ថប្រយោជន៍​សម្រាប់​ម​ន្ដ្រី​គយ ពុករលួយ​ផងដែរ ។​

​គេ​បាន​រាយការណ៍​មក​ថា មាន ច្រករបៀង​ល្មើសច្បាប់​ធំៗ​ចំនួន ៣ ដែល​កំពុងតែ​ហូរ​ចូល​នូវ​ទំនិញ​គ្រប់ប្រភេទ​ក្នុងនោះ​មាន​ច្រក​អូរ​បី​ជាន់ ច្រក​ម៉ាឡៃ​និង​ច្រក​បឹង​ត្រកួន ។ គេ​បាន​បញ្ជាក់ថា​នៅ​ចំណុច​ច្រក អូរ​បី​ជាន់​បច្ចុប្បន្ន​គឺ​គ្រប់គ្រង ដោយ​ក្រុមនគរបាល​វរៈ​ការពារ​ព្រំដែន​លេខ ៩១១ របស់លោក សូ សុ​វណ្ណា​រី និង​នគរបាល​វរៈ​ការពារ ព្រំដែន​លេខ ៨៩១ របស់លោក ហាំ វណ្ណៈ ។ ច្រក​អូរ​បី​ជាន់​មាន នាំចូល​នូវ​ប្រភេទ​ជា​ម៉ូតូ​ក្ដៅ​ដែលជា​ម៉ូតូ​ប្រជាជន​សៀម​លួច​និង​ប្លន់​ពី​ទឹកដី​របស់គេ​យកមក​លក់​ឱ្យ ឈ្មួញ​របស់​ខ្មែរ​នៅ​ចំណុច​ច្រក​ព្រំ ដែន​ហើយ​ក្រៅ​អំពី​ម៉ូតូ​ក៏មាន​ចេញ ផងដែរ​នូវ​ប្រភេទ​ហ្គាស​ដូចជា​នៅ ចំណុច​ច្រករបៀង​ដើម​ស្នួល​មាន​ទាំង ហ្គាស​និង​ម៉ូតូ​ស្ថិតក្នុង​ទ្រង់ទ្រាយ​ដ៏ ច្រើន​ផងដែរ ។ បើ​បញ្ហា​ម្ហូបអាហារ ដូចជា​សាច់មាន់ និង​ជ្រូក​ក្រហម​ក៏ មាន​នាំចូល​តាម​ចំណុច​ច្រក​ម៉ុង​ចិន ដែល​គ្រប់គ្រង ដោយ​នគរបាល​វរៈ ការពារ​ព្រំដែន​លេខ​៨៩១ ។​

​ច្រក​ម៉ាឡៃ​កន្លងទៅ​ក៏មាន​ការ នាំចូល​នូវ​ទំនិញ​គ្រប់​ប្រភេទ​ជាច្រើន ផងដែរ​ប៉ុន្ដែ​ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ បញ្ហា​ផ្លូវ​មិនទាន់ អំណោយផល​ធ្វើឱ្យ​ឈ្មួញ​ពិបាក ដឹកទំនិញ​ឆ្លងកាត់​តែមាន​ទំនិញ មួយចំនួន​នៅតែ​បន្ដ​លួច​ចេញ​ខ្លះៗ​ដែរ ។ ករណី​ច្រក​បឹង​ត្រកួន​បច្ចុប្បន្ន ក្លាយទៅជា​ច្រក​ដ៏​ធំ​ក្នុង​ការនាំ​ទំនិញ គេចពន្ធ​ចូល​ពិសេស​ទ្រង់ទ្រាយ​ធំជាងគេ​គឺ​ការនាំ​ម៉ូតូ​ចូល​ដូចជា ម៉ូតូ ហ្វី​ណូ និង​ម៉ូតូ​ស្កូ​ប​ពី ឃ្លី​ច​ស៊េរី ឆ្នាំ​២០១២ ក្នុង​មួយថ្ងៃៗ​មាន ចំនួន​រាប់សិប​គ្រឿង​ដែល​ឈ្មួញ បាន​ដឹកជញ្ជូន​ដូចជា​ប្រភេទ​ឡាន​នីសា​ន់ និង​មួយចំនួនទៀត​គេ​បាន ឃើញ​ក្រុម​ឈ្មួញ​ជួល​ឱ្យ​ក្មេងស្ទាវ​ជា​អ្នកបើក​ចេញពី​ចំណុច​ច្រក​បឹង​ត្រកួន​ដែល​ធ្វើឱ្យ​ការហូរចូល​ប្រភេទ ជា​ម៉ូតូ​គេចពន្ធ​ទាំងនេះ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​ជាច្រើន​ក្នុង​មួយខែៗ ។​

​លោក ផូ ផល្លា ប្រធាន​សាខា គយ និង​រដ្ឋាករ​ខេត្ដ​បន្ទាយ​មាន ជ័យ​ត្រូវបាន​គេ​ចាត់ទុកថា​មាន ភាព​ធូររលុង​ទៅលើ​ការអនុញ្ញាតឱ្យ​ទំនិញ​ទាំងអស់នោះ​ហូរ​ចូល ព្រោះ​កន្លងទៅ​នៅក្នុង​ទឹកដី​ខេត្ដ បន្ទាយមានជ័យ​នេះ​មាន​ករណី ហូរ​ចូល​តាំងពី​ប្រេងឥន្ធនៈ​ជាដើម ដោយ​មន្ដ្រី​គយ​មួយចំនួន​គឺជា​អ្នក ប្រមូល​ផល​លើ​ទំនិញគេចពន្ធ ប៉ុន្ដែ​បញ្ហា​ចំណូល​ពន្ធ​ត្រូវបាន ខាតបង់ ។ មន្ដ្រី​គយ​ជាច្រើន​ក៏បាន ដាក់​ប៉ុស្ដិ៍​ដែល​គេ​ហៅថា​ក្រុម​គយ ចល័ត​សម្រាប់​ទប់ស្កាត់​ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្រោម​ការបង្គាប់បញ្ជា​របស់​លោក ផូ ផល្លា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ ប៉ុន្ដែ​លទ្ធផល របស់​មន្ដ្រី​គយ​ទាំងនោះ​មិនទាន់ ហុច​ចេញ​ជា​ផ្លែផ្កា​ណាមួយ​ទៅ លើ​ការទប់ស្កាត់​ទំនិញ​ដែល​បាន​ហូរ ចូល​ដូច​ហែ​កឋិន​ទាំង​នោះទេ ។ ផ្ទុយទៅវិញ​រាល់​ការដឹកជញ្ជូន​ទំនិញ គេចពន្ធ​ដែល​បាន​ឆ្លងកាត់​ទីតាំង កុងត្រូលជជុះ​នៃ​ក្រុម​គយ​ចល័ត ទាំងនោះ​គឺ​គេ​ឃើញតែ​ក្រុម​ឈ្មួញ​ចូល​បង់ប្រាក់​សម្រាប់ ក្បាល​ឡាន ប៉ុន្ដែ​ប្រសិនបើជា​ទំនិញ​ណា​ដែលមាន​រូបភាព​ជា​ទ្រង់ទ្រាយ​ធំៗ ក្រុម គយ​ចល័ត​មិនអាច​ធ្វើការ​បង្ក្រាប ឬក៏​បង្ខំ​ឱ្យចូល​បង់ប្រាក់​ដោយសារ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ​ទូទាត់​តាម រយៈ​ទូរស័ព្ទ​ជាមួយ​លោក​ប្រធាន ផូ ផល្លា ដោយផ្ទាល់ ។​

​ច្រករបៀង​ជាច្រើន​នៅក្នុង ខេត្ដ​បន្ទាយមានជ័យ​ប្រសិនបើ អាជ្ញាធរ​ខេត្ដ​កងកម្លាំង​ប្រដាប់ អាវុធ​រួមទាំង​ជំនាញ​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្ដ​នេះ​មាន​វិធានការ លុបបំបាត់​គឺអាច​ឱ្យ​រដ្ឋ​ប្រមូលបាន នូវ​ចំណូល​ពន្ធ​យ៉ាងច្រើន ។ ប៉ុន្ដែ ការបង្ក្រាប​កន្លងទៅ​នៃ​ច្រករបៀង ធ្វើឡើង​បានត្រឹមតែ​ច្រក​ដែលមាន​រូបភាព​តូចតាច​ចំណែកឯ​ច្រក​ធំៗ​ដូច​ជាការ​នាំចូល​នូវ​ប្រភេទ​ជា​ប្រេង សាំង​ជ្រូក​ក្រហម​ហ្គាស​គ្រឿង​ភេសជ្ជៈ រួមទាំង​ម៉ូតូ​គេចពន្ធ​នេះ​ជាដើម​មិន ទាន់​ធ្វើការ​លុបបំបាត់បាន​ដោយសារ តែ​កើតមាន​អំពើពុករលួយ ឬ​មន្ដ្រី ដែល​ពាក់ព័ន្ធ​ទាំងនោះ​ទុក​សម្រាប់ ជា​ឆ្នាំងបាយ​របស់​ពួកគេ ។​

​នាយករដ្ឋមន្ដ្រី​លោក ហ៊ុន សែន ធ្លាប់បាន​លើក​ឡើងជា​ញឹកញាប់​ផងដែរ​ទៅលើ​បញ្ហា​ជំរុញ​ឱ្យ​សមត្ថ កិច្ច​គយ​និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ដោយ​សកម្ម​ដើម្បី​លុប បំបាត់​ការហូរចូល​នូវ​ទំនិញ​គេច ពន្ធ​ប៉ុន្ដែ​រូបភាព​ក្នុងការ​ដឹកទំនិញ គេចពន្ធ​ចេញពី​ខេត្ដ​បន្ទាយ​មាន ជ័យ​មាន​ជាច្រើន​ដែល​មិនទាន់បាន បង្ក្រាប​ពិសេស​លោក ផូ ផល្លា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ដ បន្ទាយមានជ័យ​ហាក់ដូចជា​ខ្វះ​ការ ទទួលខុសត្រូវ​ទោះជា​រូបភាព​នៃ​ការ ហូរ​ចូល​ទំនិញគេចពន្ធ​ទាំងនោះ​មាន ទាំងយប់​ទាំង​ថ្ងៃ​ហើយ​ក្លាយទៅជា ទម្លាប់​មួយ​ដែល​ឈ្មួញ​បាន​រកស៊ី​ជា ប្រចាំ​យ៉ាងណាក៏ដោយ​មេ​គយ​រូប នេះ​ហាក់បី​ដកខ្លួន​ពី​ការបង្ក្រាប ។​

​ដូចជា​ករណី​នាំ​ម៉ូតូ​គេចពន្ធ ចូល​គ្រាន់តែ​នៅ​ច្រក​បឹង​ត្រកួន​មួយ ប៉ុណ្ណោះ​គឺមាន​ប្រមាណ​ពី​២០ ទៅ​៣០​គ្រឿងក្នុង​មួយថ្ងៃ​ដែល​គេ បាន​ដឹកជញ្ជូន​តាម​ប្រភេទ​ឡាន​នីសា​ន់​និង​មួយចំនួនទៀត​ត្រូវបាន ឈ្មួញ​ជួល​ឱ្យ​ក្រុមក្មេងស្ទាវ​បើក ចូល​យ៉ាង​ហូរហែ​បន្ដកន្ទុយ​គ្នា​កាត់មុខ​សមត្ថកិច្ច​ដែល​យូរៗ​ម្ដង​គេ​បានឃើញ​កម្លាំង​សមត្ថកិច្ច​នគរបាល ក៏ដូចជា​កងរាជអាវុធហត្ថ​ក្នុង​ខេត្ដ​នេះ​ធ្វើ​ការឃាត់​ចាប់​ដើម្បី​តម្រូវឱ្យ មានការ​បង់ពន្ធ​នាំចូល​ប៉ុន្ដែ​មួយ ចំនួន​ធំ​នៃ​ម៉ូតូ​គេចពន្ធ​ទាំង​នោះគេ​បានឃើញ​ឈ្មួញ​ដឹកជញ្ជូន​ផងដែរ​មកកាន់​រាជធានី​ភ្នំពេញ ។​

​លោក ផូ ផល្លា មេ​គយ​ខេត្ដ បន្ទាយមានជ័យ​នេះ​ក៏​មិនអាច លុបបំបាត់បាន​ផងដែរ​ជុំវិញ​បញ្ហា​ពុករលួយ​មួយចំនួន​នៃ​មន្ដ្រី​គយ​របស់ គាត់​នៅ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ ប៉ែត​ព្រោះ​មាន​ទំនិញ​មួយចំនួន​ត្រូវបាន​បង់ពន្ធ​មិន​គ្រប់​ដោយសារតែ មានការ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ហើយ​ករណីខ្លះ​បែរជា​មន្ដ្រី​គយ ទាំងនោះ​ធ្វើការ​គាបសង្កត់​មកលើ ប្រជាពលរដ្ឋ​ព្រមទាំង​ជនពិការ ដែល​បាន​រកស៊ី​ប្រើ​កម្លាំង​លីសែង បង្ខំ​ឱ្យ​បង់ប្រាក់​ដោយ​ចោទប្រកាន់ ថា​ទំនិញ​ទាំងអស់នោះ​មិនបាន​បង់ ពន្ធ ។ គេ​បាន​រិះគន់ថា គ្រាន់តែ ករណី​ផលប្រយោជន៍​សេវា​ដែល បានមក​អំពី​ក្បាល​ឡាន​ដឹកទំនិញ ដែល​បាន​ឆ្លងកាត់​ច្រក​អន្ដរជាតិ ប៉ោយប៉ែត​នេះ​ក៏​ក្នុង​មួយខែៗ​មាន​ចំនួន​ច្រើន​ផងដែរ ប៉ុន្ដែ​ក្រុមមន្ដ្រី គយ​ទាំងនោះ​នៅតែ​ព្យាយាម​ទទួល ផលប្រយោជន៍​ពី​ការឃុបឃិត​គ្នា ទៅលើ​ទំនិញ​ដែល​បង់ពន្ធ​មិន​គ្រប់​ហើយ​លោក ផូ ផល្លា ជា​អ្នក ទទួលខុសត្រូវ​លើ​បញ្ហា​នេះ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1532ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1596ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន949ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1353ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1503ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1523ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1342ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1634ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1606ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1329ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9043នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36896នាក់
ខែនេះ    346064នាក់
ឆ្នាំនេះ   2356603នាក់
សរុប   51716529នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 20:13