ព័ត៌មានក្ដៅ

    កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព

    ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:07 នាទី ចំនួនអានៈ 524

    កម្មករកម្មការនីរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា ដែលមានអស្រ័យដ្ឋាននៅ​ភូមិមល​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានគ្នាប្រមាណជាង៣០០នាក់ក្នុងចំណោម​កម្មករជា១០០០នាក់បាន​ដង្ហែក្បួនកូដកម្មរបស់ខ្លួនមករកអន្តរាគមពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច​ដើម្បី​ឲ្យជួយអន្តរាគមការទា​របស់ខ្លួន ក្រោយពីបរាជ័យក្នុងការទាមទានាពេលកន្លងមក។

    លោក ប៊ុត ប៊ុនឈាន​ មន្រ្តីសម្ពន័សហជីព C.CAWDU បានឲ្យដឹងថាក្រោយពី​បរាជ័យក្នុងការ​ទាមទា​កម្មករបានដាក់លិខិតជូនដំណឹងដើម្បីធ្វើកូដកម្មតាំងពីថ្ងៃទី១៣ ខែវិច្ឆិការ ឆ្នាំ២០១២ រហូតមក​ដល់​បច្ចុប្បន្ន គ្មានដំណោះស្រាយណាមួយដែលកម្មករអាចទទួលយកបាននោះទេ ។លោក​បានបន្តថា​ចំណុចសំខាន់ដែលកម្មករធ្វើការទាមទានោះមាន៨ចំណុចក្នុងនោះមាន៣ចំណុចសំខាន់ទី១សុំឲ្យ​រោងចក្រទទួលយកថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការវិញ ទី២ ការឈប់សម្រាក​របស់កម្មករសុំឲ្យរោងចក្រកាត់លុយព្រីមទៅតាមសមាមាត្រ មិនត្រូវកាត់ទាំងអស់នោះទេ ទី ៣សុំ​ឲ្យ​រោង​ចក្ររក្សាអត្ថប្រយោជន៏ផ្សេងៗសម្រាប់កម្មករនៅពេលដែលកម្មករឈប់មានសំបុត្រពេទ្យ​ត្រឹម​ត្រូវ។​

    យោងតាមសេចក្តីប្រកាសបង្គាប់របស់ក្រុមប្រឹក្សារអជ្ញាកណ្តាល បានបង្គាប់ឲ្យកម្មករ​ទាំងអស់​ចូល​ធ្វើការងារវិញ ដោយរងចាំដោះស្រាយនៅពេលក្រោយដើម្បីរក្សារប្រយោជន៏ទាំងអស់គ្នា។ដោយ​ឡែក លោក ប៊ុត ប៊ុនឈាន បានបញ្ជាក់ថាក្រោយពីកម្មករចួលធ្វើការវិញហើយ ខាងរោងចក្របាន​បដិសេដ្ឋមិនឲ្យថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចូលធ្វើការទើបកម្មករបន្តកូដកម្មរហូត​មកដល់ពេលនេះ។

    អ្នកស្រី ចាន់ សម្បត្តិ រដ្ឋបាលប្រចាំរោងចក្រ ណីចធីអឹមភើរៀលខាមបូឌា បានឲ្យដឹងថាលោក​ស្រីមិនដឹងថាអ្នកដែលរោងចក្រមិនឲ្យចូលធ្វើការនោះជាថ្នាក់ដឹកនាំសហជីពនោះទេ ដោយសារតែ​សហជីពនោះមិនមានការបញ្ជូនដំណឹង និងគ្មានបញ្ជីការត្រឹមត្រូវ។អ្នកស្រីបានបញ្ជាក់ថា​ក្រុមប្រឹក្សារ​អជ្ញា​កណ្តាលបានចេញសេចក្តី​បង្គាប់ឲ្យចូលធ្វើការវិញមែន តែកម្មករដែលខាងរោងចក្របញ្ឈប់​នោះគឺ​ដល់ពេលបញ្ចប់កិច្ចសន្យាការងារ​។

    លោក ប៊ុត ប៊ុនឈាន ឲ្យបន្តឲ្យដឹងថា​សម្ព័នសហជីពលោកបានបញ្ជូនដំណឹងឲ្យរោងចក្រដឹង​មុនហើយពីសមភាពសហជីព ដែលតាមច្បាប់គឺថ្នាក់ដឹកនាំសហជីពត្រូវបានរក្សារការពារមុនចំនួន​៤៥ថ្ងៃ និងក្រោយការជូនដំណឹងចំនួន៤៥ថ្ងៃ លើកលែងតែថ្នាក់ដឹកនាំនោះមានកំហុសធ្ងន់ទើបអាច​បញ្ឈប់ ​ដោយឡែកសម្រាបរោងចក្រលើកហេតុផលថាដល់កំណត់ថេរវេលាបញ្ចប់កិច្ចសន្យាការងារ​នោះ​វាជាការពិត ប៉ុន្តែរោងចក្រអាចបន្តវិញបានដោយរូបភាពពិតរោងចក្រមានការងារជាច្រើនសម្រាប​ឲ្យកម្មករធ្វើហេតុអ្វីបានជាបញ្ជប់នៅពេលដែលដឹងថាពួកគេជាថ្នាក់ដឹកនាំសហជីព ដែលនាំឲ្យ​កម្មករ​ដឹងយ៉ាងច្បាស់ថាក្រុមហ៊ុនរើសអើងសហជីព ទើបមានកូដកម្មរហូតមកដល់ពេលនេះ។​

    គួបញ្ជាក់ផងដែរថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចយុទ្ធជន និងយុវនិតិសម្បទា គឺមានសមាសភាព​ក្នុងក្រុមគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម ថ្នាក់ជាតិ ទើបខាងកម្មករបាននាំគ្នាមករកអន្តរាគម​ពីស្ថាប័នមួយនេះ៕​ដោយ៖យាយពេញ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន4328ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន512ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន527ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន896ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1540ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន680ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន896ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន2890ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន787ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន3161ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀនមន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពតកូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      304នាក់
    ម្សិលមិញ    4766នាក់
    សប្ដាហ៍នេះ    304នាក់
    ខែនេះ    177704នាក់
    ឆ្នាំនេះ   1189492នាក់
    សរុប   29294743នាក់
    ថ្ងៃទី 28 ខែ 05 ឆ្នាំ 2018 ម៉ោង 02:12